ផ្ទុះអាវុធដូចរឿងហុងកុងកណ្ដាលក្រុងព្រះសីហនុជិត៤នាទី របួស៤នាក់ ស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ

0
159

ដោយ តិល សាមុត (ពត៌មានបឋម)

ខែត្រព្រះសីហនុ ៖ យោងរបាយការណ៍ពីប្រជាពលរដ្ឋនៅតំបន់កើតហេតុឱ្យដឹងថា យប់ថ្ងៃទី២៦ កញ្ញា ២០២០ វេលាម៉ោងប្រមាណ១២យប់ ជិតឈានចូលថ្ងៃទី២៧ មានការផ្ទុះអាវុធរវាងខ្មែរនឹងខ្មែរយ៉ាងសាហាវ ស្លាប់អ្នកមិនដឹងរឿងម្នាក់ ដែលជា អ្នករត់ម៉ូតូកង់បី(PassApp)នៅនឹងកន្លែងកើតហេតុ របួសប៉ូលីសពីរនាក់ និង ជនបង្កពីរនាក់ នៅបណ្ដោយ ផ្លូវឯករាជ្យ សង្កាត់លេខ២ កណ្ដាលក្រុងព្រះសីហនុ ខែត្រព្រះសិហនុ ។

ករណីខាងលើ បើតាមការអោយដឹងពីប្រជាពលរដ្ឋបន្ដែមថា ជនបង្កដែលរងរបួសត្រូវប៉ូលីសចាប់បានទាំងពីរ នាក់ រត់រួចពីរនាក់ រីឯសមត្ថកិច្ចប៉ូលីសរងរបួសពីរនាក់ ម្នាក់ជាអ្នកយកពត៌មានអោយស្នងការដ្ឋានប៉ូលីស ខាងជំនាញថតរូប ។

ចំពោះពត៌មានលម្អិត អំពីករណីផ្ទុះអាវុធដ៏សាហាវនេះ បាយ៉ង់ថែមស៍ ពុំទាន់អាចសុំការបញ្ជាក់ពីសមត្ថកិច្ ចប៉ូលីស ឬស្ថាប័នពាក់ព័ន្ធណាមួយបានទេ គិតត្រឹមម៉ោង១១ និង ៤០នាទីថ្ងៃទី២៧ កញ្ញា ២០២០  ។

ពត៌មានពិស្ដារ បាយ៉ង់ថែមស៍ នឹងផ្ដល់ជូននាពេលក្រោយទៀត  ៕