ប៉ូលិសរឹបអូសបានគ្រឿងញៀនពីជនជាតិយួនម្នាក់ជាង៣១គីឡូក្រាម

0
408

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ប៉ូលិសនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) នៃអគ្គស្នងការដ្ឋាននគរបាលជាតិដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ មានការស ម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការប ង្រ្កាបគ្រឿងញៀនបានជាង៣១គីឡូក្រាមពីជនជាតិយួនម្នាក់។

ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ត្រង់ផ្ទះលេខ៥៧E1 ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ភ្នំពេញ។

ជាលទ្ធផលកម្លាំងចម្រុះរឹបអូសបានដូចខាងក្រោម ទី១.ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ NGUYEN NGOC QUI ភេទប្រុសកើតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៩០ ជនជាតិយួន កាន់អត្តសញ្ញាណបណ្ណយួន លេខ ៣៥១៨៦២២៩៩។ ទី២.ចាប់យកសារធាតុញៀនសរុបទម្ងន់៣១,៧០៥.០៦ក្រាមក្នុងនោះមាន ១.កេតាមីនរាវ (Ketamine) ៣០០០ដបស្មើទម្ងន់៣១.៦៥០ក្រាម, ២.កេតាមីន (Ketamine) ទម្ងន់៤.៤៨ក្រាម,៣.អ៊ិចស្តាស៊ី (MDMA) ស្មើទម្ងន់៣៣.២៨ក្រាម, ៤.មេតំហ្វេតាមីន (ICE) ស្មើទម្ងន់៤.០៩ក្រាម, ៥.មេតំហ្វេតាមីន (គ្រាប់) ទម្ងន់១៣.២១ក្រាម និងចាប់យកសម្ភារមាន រថយន្ត១គ្រឿង និងទូរស័ព្ទដៃ១គ្រឿងទៀត។

ជនសង្ស័យនិងវត្ថុតាងខាងលើសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០២០ ចាត់ការតាមនីតិវិធី៕