បុរស​ម្នាក់​បណ្តើរ​ឆ្កែ​រក​សត្វ​ក្នុងព្រៃ​ជួប​ពស់វែក​រនាមស្ទុះ​ចាប់​ត្រូវ​ក៍ពស់​ចឹក​ស្លាប់ ​

0
1022

ដោយៈ ​ម្លូព្រៃ
ព្រះវិហារៈ បុរស​ម្នាក់បាន​បណ្ដើរឆ្កែក្នុង​ព្រៃ​តែឯង​ស្រាប់តែ​ប្រទះឃើញ​ពស់វែករនាម​មួយក្បាល​យ៉ាង​ធំ​មាន​ប្រវែង​ជាង​៣​ម៉ែត្រ​ ទម្ងន់​ជាង​១០​គីឡូក្រាម​ ក៍ស្ទុះ​ទៅ​ចាប់​ដោយមិន​ខ្លាចញញើត​ឡើយ​តែជា​អកុសល​ត្រូវ​ពស់​នោះ​បក​មក​ខាំចំជើងឆ្វេង​បណ្តាលឱ្យ​ស្លាប់​តាមផ្លូវ។ ​ករណីនេះ​កើត​ឡើងលើ​ខ្នងភ្នំ​ត្បែង​ស្ថិតក្នុង ​ភូមិ​សំឡាញ​ ឃុំ​ត្បែង​មួយ ​ស្រុក​សង្គម​ថ្មី​ ខេត្តព្រះវិហារ កាលពី​ល្ងាច​ថ្ងៃទី​៨​ ខែមិថុនា​ ឆ្នាំ​២០២០។​

​ប្រភព​ពីប្រជាពលរដ្ឋបានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមិថុនា នេះថា​ ជ​ន​ដែល​ពស់​ចឹក​ស្លាប់​មានឈ្មោះ ​យាម​ តាក់ ​​អាយុ​៣៧​ឆ្នាំ​មុខរ​បរកសិកររស់នៅ​ ភូមិ​សំឡាញ់​ ឃុំ​ត្បែង​មួយ​ ស្រុក​សង្គម​ថ្មី​។​ បុរសនោះបាន​ទៅ​បណ្តើរ​ឆ្កែ​រក​សត្វ​ព្រៃហើយ​ក៍ប្រទះឃើញពោះវែករនាមក៍បាន​ហក់​ទៅ​ចាប់​ក៍វា​ចឹកចំជើងឆ្វេង​ស្លាប់​។​

​លោក​ ជួន មឿ​ន អធិការដ្ឋាន​នគរបាល​ ស្រុក​សង្គម​ថ្មី បានឱ្យដឹងថា មុនពេល​ស្លាប់បុរសរងគ្រោះបាន​ដើរចូល​ព្រៃ​តែម្នាក់ឯងហើយ​​ប្រទះឃើញ​ពស់វែករនាម​មួយក្បាល​មានទម្ងន់​ជាង​១០​គីឡូក្រាមាប្រវែង​ជាង​៣​ម៉ែត្រ​។​ ពេលនោះ​ជនរងគ្រោះ​បាន​ស្ទុះ​ទៅ​ចាប់​ពស់​ដោយ​ដៃទទេ​តែជា​អកុសល​ក៍ត្រូវ​ពស់​នោះ​បក​មក​ចឹក​ឬខាំវិញ។ ភ្លាមៗ​នោះ​បុរស​នេះ​បាន​វាយ​ពស់​នោះ​ងាប់​ហើយក៍​យក​ពស់​ចេញពី​ព្រៃ​រួច​ត្រឡប់មកផ្ទះ​វិញ​ដើម្បី​ឱ្យគេ​ជួយសង្គ្រោះ​តែដោយសារ​តែ​ពិស​ជ្រាប​ពេញ​ខ្លួន​ទៅហើយ​ក៍បាន​ធ្វើឱ្យ​បុរសរងគ្រោះ​រូបនោះ​ដាច់ខ្យល់​ស្លាប់ នៅ​ពាក់​កណ្តាលផ្លូវ​ដោយ​កាន់​ពស់​ងាប់​ជាប់​នឹង​ដៃទៀត​ផង​។



ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​សព​ជនរងគ្រោះ​រួចរាល់​ត្រូវបាន​ពស់​ចឹក​ចំ​កំភួនជើង​ខាងឆ្វេង​ស្លាប់​មែនហើយក៍​ប្រគល់សពជូន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណីខ្មែរ​៕