លិខិតចំហជូនលោក អ៊ាង សុផល្លែត ប្រធានកិត្តិយសសាលាអន្តរជាតិផារ៉ាហ្គន !

0
1172

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ នៅពេលកំពុងតែជួបវិបត្ដិសេដ្ឋកិច្ចជាសលក ក៍ដូចប្រទេសកម្ពុជាផងនោះក៍ស្រាប់តែ សាលាអន្តរជាតិ ផារ៉ាហ្គន អតីតសាលាហ្សាម៉ាន់ បានដំឡើងថ្លៃការសិក្សាគឺស្មើនឹងជាន់កពួកគាត់យកលុយដោយស្របច្បាប់។ ដោយសារតែការតវ៉ាគ្មានជម្រើសទើបធ្វើឱ្យមាតាបិតាសិស្ស ចេញលិខិតចំហមួយ ច្បាប់ផ្ញើជូនលោក អ៊ាង សុផល្លែត ប្រធានកិត្តិយស នៃសាលានេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

ទោះជាយ៉ាងណា នេះជាខ្លឹមសារនៃលិខិតចំហ របស់អាណាព្យាបាល សិស្សានុសិស្ស នៃសាលាអន្តរជាតិ ផារ៉ាហ្គន មានខ្លឹមសារទាំងស្រុងដូចខាងក្រោមៈ

លិខិតចំហជូនឯកឧត្តម អ៊ាង សុផល្លែត

ឯកឧត្តម ជាទីគោរពរាប់អាន!
បន្ទាប់ពីយើងខ្ញុំជាតំណាងមាតាបិតា អាណាព្យាបាលសិស្ស នៃសាលាអន្តរជាតិផារ៉ាហ្គន (អតីតសាលា ហ្សាម៉ាន់) បានស្តាប់ប្រសាសន៍រៀបរាប់យ៉ាងវែង និងជជែកដោះស្រាយគ្នាជំហ៊ានដំបូងជាមួយ ឯកឧត្តម កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ កន្លងមកថ្មីៗនេះហើយសាលាបានឆ្លើយតបវិញតាមបណ្តាញសង្គម និងតាមសារព័ត៌មាន (មីឌា) ផ្សេងៗ ធ្វើឲ្យយើងខ្ញុំយល់ឃើញថា៖

ជាការឆ្លៀតកេងយកប្រជាប្រិយភាព ដោយសេចក្តីលោភលន់បង្កប់អត្ថន័យបិទបាំងពីការទទួលខុសត្រូវរបស់ សាលាអន្តរជាតិផារ៉ាហ្គន ដែលបានប្រកាសលើបណ្តាញសង្គម និង សារព័ត៌មាន (មីឌា) ថា នឹងជួយដល់ មាតាបិតា អាណាព្យាបាលសិស្ស ណាដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ! ក្នុងន័យបែបនេះសាលាហាក់ដូចជាចង់ ឃើញយើងខ្ញុំជួបបញ្ហាហើយទើបបានជួយនេះជាការគិតគូរដ៍ខុសឆ្គងបំផុតមួយក្នុងនាមខ្លួនជាស្ថាប័នដែលមាន ចំណែកទទួលខុសត្រូវក្នុងសង្គមមួយដែរ។

យើងខ្ញុំសូមបញ្ជាក់ថា ក្នុងចំណោមយើងខ្ញុំទាំងអស់ដែលបានតវ៉ាមិនទាន់មានអ្នកណាម្នាក់ ជួបវិបត្តិហិរញ្ញវត្ថុ មែនពិតតែសូមជម្រាបប្រាប់សាលាដែលមាន ឯកឧត្តម ជាទីប្រឹក្សាដ៍ឆ្លាតវៃថា ចំណូលប្រចាំខែរបស់ពួកយើង ខ្ញុំប្រជាជនខ្មែរទូទៅ និងមនុស្សទូទាំងពិភពលោករួមទាំង អ្នកបួសផង បាននឹងកំពុងធ្លាក់ចុះយ៉ាងពិតប្រាកដ ដែលនឹងឈានទៅរកការក្ស័យធនបិទអាជីវកម្មដោយសារតែវិបត្តិជំងឺឆ្លង កូវីដ១៩ នេះបើគ្មានការបង្ការទុកជា មុននោះទេ។ ការស្នើសុំរបស់យើងខ្ញុំ (១) កុំឡើងថ្លៃសិក្សា, (២)ពន្យារពេលចុះឈ្មោះចូលរៀននិងបង់ប្រាក់ តាមលក្ខខណ្ឌដូចឆ្នាំមុនៗ និង (៣) បើនៅតែឲ្យសិស្សរៀនតាមអនឡាញត្រូវចុះថ្លៃខ្លះ (គ្រាន់តែក្នុងកាលៈ ទេសៈនេះតែប៉ុណ្ណោះ) គឺជាការបង្ការទុកមុនដើម្បីកុំឲ្យជួបបញ្ហាហិរញ្ញវត្ថុដែលនឹងឈានទៅរកការក្ស័យធន់ បន្តកន្ទុយគ្នារួមទាំងសាលាផងក៍អាចថាបាន ហើយជាលទ្ធផលវានឹងនាំមកនូវទុក្ខសោកចំពោះមនុស្សក្នុងប ន្ទុកនាពេលខាងមុខនេះ។

ឯកឧត្តម ជាទីគោរព ! ពួកយើងខ្ញុំក៍មានបន្ទុកត្រូវទទួលខុសត្រូវលើការចំណាយ បុគ្គលិក កម្មករ មកពីស្រែ ចម្ការ ដែលកំពុងសុំអង្វរករកុំឲ្យយើងខ្ញុំបិទអាជីវកម្ម កុំបញ្ឈប់ពួកគេពីការងារដែលពួកគេកំពុងភ័យព្រួយពី អនាគតនៃក្រពះតែប៉ុណ្ណោះ មិនចង់រក្សាប្រាក់ចំណេញឲ្យនៅថេរដូច សាលាផារ៉ាហ្គន កំពុងធ្វើនេះទេ។ ការគិតគូបម្រុងទុកមុនដើម្បីទប់ទល់នឹងបញ្ហាដែលអាចកើតមានឡើងនៅពេលខាងមុខវាគឺជាការទទួលខុស ត្រូវក្នុងសង្គមរបស់យើងខ្ញុំដែរ ហើយវាក៍ស្របតាមប្រសាសន៍របស់ ឯកឧត្តម ដែលបានណែនាំពួកយើងខ្ញុំថា អ្នកមានច្រើនជួយអ្នកមានតិច អ្នកមានតិចជួយអ្នកគ្មានសោះ នោះហើយ។

ជាអវសាន្តពួកយើងខ្ញុំចង់ឃើញ ឯកឧត្តម មានឆន្ទៈជួយក្នុងចំណែកបដិភាគពិតប្រាកដក្នុងគ្រាដ៍លំបាក (គ្រាន់ តែក្នុងកាលៈទេសៈនេះប៉ុណ្ណោះ) ចេញពីដួងចិត្តជាជាងសូរសម្លេងថា ជួយដោយមានបង្កប់អត្ថន័យបិទបាំងពី ការទទួលខុសត្រូវលើសង្គមពិតៗរបស់សាលាដែលកំពុងផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងក្នុងបណ្តាញសង្គមនានាហើយក៍មិនចង់បញ្ជួន លិខិតតវ៉ាទៅនេះទៅនោះ ឬឲ្យដឹងដល់ថ្នាក់ដឹកនាំកំពូលពីរឿងដែលអាចនិយាយគ្នា បានរបស់ពួកយើងនោះទេ វាអាចធ្វើឲ្យរំខានដល់ពេលវេលាដ៍មានតម្លៃដែលលោកកំពុងមមាញឹកក្នុងការប្រ យុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ និងត្រៀមទប់ទល់ស្តារសេដ្ឋកិច្ចជាតិឲ្យប្រសើរឡើងដើម្បីទាំងអស់គ្នា។

ជាងនេះទៅទៀត យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម ដែលមានចរិតចរិយាល្អសុភាពរាបសារជាខ្មែរពិតៗ ដោយមានបង់កក្រមាគួរជាទីស្រឡាញ់បញ្ជាក់ផងនឹងដឹកនាំមុខយើងខ្ញុំតាមលំអានដូនតាខ្មែរឲ្យរក្សាក្បាល ព្រហ្មគឺព្រហ្មវិហារធម៌ទាំងបួនមាន មេត្តា ករុណា មុទិត្តា និង ឧបេក្ខា (ក្តីស្រឡាញ់ ក្តីអាណិត ការអបអរលើក តម្កើងគ្នា និងការប្រកាន់យុត្តិធម៌មិនលម្អៀង) ដោយមិនងាករេឡើយ។ សូម ឯកឧត្តម ទទួលនូវការគោរពរាប់ អានពីពួកយើងខ្ញុំ៕