អាណាព្យាបាលសិស្សនៅសាលារៀនផារ៉ាហ្គនផ្ទុះការតវ៉ាខណៈពេលដំឡើងថ្លៃសិក្សា

0
3604

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញ: មាតាបិតានិងអាណាព្យាបាលសិស្សានុសិស្ស នៃសាលារៀន ផារ៉ាហ្គន (Paragon International School) ធ្វើការតវ៉ានៅមុខសាលារៀនស្នើសុំឱ្យបញ្ចុះថ្លៃសិក្សា ឆ្នាំ២០២០ និង ឆ្នាំ២០២១ ចំពោះសិស្សគ្រប់ក ម្រិតឱ្យបាន៣០ភាគរយក្នុងករណីសិក្សាតាមអនឡាញ ពន្យារពេលបិទបញ្ចប់ការចុះឈ្មោះចូលរៀន ឆ្នាំ២០២០ និង ឆ្នាំ២០១២១ រហូតដល់មានការប្រកាសថ្មីពី រាជរដ្ឋាភិបាល ឬក្រសួងអប់រំយុវជននិងកីឡា អំពីការចាប់ផ្ដើម នៃកម្មវិធីសិក្សាតាមសាលារៀន និងពង្រឹងគុណភាពការសិក្សាតាមអនឡាញ។

ការតវ៉ាពីសំណាក់មាតាបិតាប្រមាណជាង១០០នាក់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅមុខ សាលារៀនផារ៉ាហ្គន ផ្ទាល់តែម្ដង។ អាណាព្យាបាលទាំងនោះដៃកាន់ឯកសារនិងពាក់ម៉ាស់គ្រប់ៗគ្នាបានឈរ ធ្វើកូដកម្មតវ៉ានៅមុខ សាលាឯកជនផារ៉ាហ្គន ដោយសារ ជំងឺកូវីដ១៩ រីករាលដាលឡើងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ទូទាំងសកលលោកគឺសាលាគួរតែមានការយោគយល់គ្នា ប៉ុន្តែបែរជាជាន់កឪពុកម្ដាយសិស្សដើម្បី ជម្រិតយក លុយឡើងថ្លៃសាលាទៅវិញ។ សាលា ផារ៉ាហ្គន ម្ចាស់ដើម ជនជាតិតួគី នេះពីមុនឈ្មោះថា ហ្សាម៉ាន់ ដែល បានប្តូរឈ្មោះថ្មីថា ផារ៉ាហ្គន វិញស្ថិតនៅក្បែរ ស្ថានទូតរុស្ស៊ី ជាប់ផ្សារទំនើបអ៊ីអន១ ខណ្ឌចម្ការមន ភ្នំពេញ។

យោងតាមលិខិតរបស់អាណាព្យាបាលសិស្សដាក់ជូនទៅ ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ សាលា ផារ៉ាហ្គន បានឱ្យដឹងថា ក្នុងនាមមាតាបិតានិងអាណាព្យាបាលសិស្សទាំងអស់គ្នាសូមថ្លែងអំណរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់សាលាដែលបានរៀបចំដាក់ឱ្យដំណើរការសិក្សាតាម អនឡាញ ដើម្បីបន្តការសិក្សា ដល់សិស្សានុសិស្សក្នុងដំណាក់កាលនៃការរីករាលដាល ជំងឺកូវីដ.១៩ ទោះបីជាប្រសិទ្ធភាពជាក់ស្ដែង នៅមាន កម្រិតមិនទាន់ដូចជាការរៀនសូត្រផ្ទាល់នៅសាលាក្តី។ យើងខ្ញុំក៍ទទួលបានសេចក្តីជូនដំណឹងអំពីតារាងថ្លៃ
សិក្សា ឆ្នាំ២០២០-២០២១ របស់សាលា ដែលមានការដំឡើងថ្លៃយ៉ាងខ្លាំងបើធៀបនឹង ការសិក្សា ឆ្នាំ២០១៩ -២០២០ ក្នុងខណៈពេលដែលស្ថានភាពសេដ្ឋកិច្ចជាសកលនិងស្ថានភាពសេដ្ឋកិច្ចគ្រួសារកំពុងតែធ្លាក់ចុះយ៉ាង ខ្លាំងក្លានោះ។

យើងខ្ញុំទាំងអស់គ្នាបានមូលមតិស្នើសុំមិនឲ្យតម្លើងថ្លៃសិក្សាសម្រាប់ ឆ្នាំ២០២០.២០២១ ចំពោះសិស្សគ្រប់ កម្រិតបញ្ចុះថ្លៃសិក្សា៣០ភាគរយ ក្នុងករណីសិក្សាតាមអនឡាញពន្យារពេលបិទបញ្ចប់ការចុះឈ្មោះចូល សិក្សា ឆ្នាំ២០២០ និង ឆ្នាំ២០២១ រហូតដល់មានប្រកាសពី រាជរដ្ឋាភិបាល ឬក្រសួងអប់រំយុវជននិងកីឡា អំពីការចាប់ផ្ដើមសាជាថ្មី កម្មវិធីសិក្សាតាមសាលា និងពង្រឹងគុណភាពការសិក្សាតាម អនឡាញ។

ក្រុមអាណាព្យាបាល សិស្សានុសិស្ស បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមេសា នេះថា សាលាផារ៉ាហ្គន បានត្រឹមតែទទួលយកលិខិតស្នើសុំរបស់ពួកគាត់ទៅ ហើយសុំទុកពេលពិចារណាមើលសិនតែប៉ុណ្ណោះ។ ចំពោះអ្នកដែលមកបង់ថ្លៃសាលាមិនទាន់ពេលវេលានោះ គឺសាលាបា​​នលើកលែងឱ្យ។

មន្ត្រីជាន់ខ្ពស់មួយរូបរបស់ ក្រសួងអប់រំយុវជន បានបញ្ជាក់នៅរសៀលថ្ងៃទី២២ ខែមេសា នេះថា ខាងក្រសួង មិនទាន់បានទទួលដំណឹងនេះនៅឡើយទេ។ ប៉ុន្តែយើងមានសិទ្ធិត្រឹមស្របសម្រួលខណៈភាគីណាមួយស្នើសុំ ឱ្យជួយ។ រឿងនេះសំខាន់គឺ អាណាព្យាបាលសិស្ស និងសាលាជជែកគ្នាក្នុងកម្រិតណាមួយសមស្របអាចទ ទួលយកបានទាំងអស់គ្នាពីព្រោះបញ្ហាសេដ្ឋកិច្ចនេះ វាកើតមានឡើងនៅទូទាំងពិភពលោកដោយសារបញ្ជា ជំងឺកូវីដ.១៩៕