វប្បធម៌ចែករំលែកប្រកបដោយចិត្តបរិសុទ្ធនៃចេតនានិងក្ដីមេត្តាធម៌របស់លោកបណ្ឌិត ភីតថឺ លី ចំពោះពលរដ្ឋក្រក្រី

0
165

ដោយៈ បាយ៉ង់ថែមស៍

បន្ទាយមានជ័យ៖ លោកបណ្ឌិត ភីតថឺ លី និង លោកជំទាវ ឆាយ លីណា ជាសប្បុរសជនប្រកបដោយចិត្ត បរិសុទ្ធនៃចេតនានិងក្ដីមេត្តាធម៌បានបន្តជួយឧបត្ថម្ភស្បៀងអាហារដល់ពលរដ្ឋក្នុងសហគមន៍ក្រីក្រមួយចំនួន១៥៩គ្រួសារស្ថិតនៅតំបន់បឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខែត្របន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

សប្បុរសជនប្រកបដោយចិត្តបរិសុទ្ធនៃចេតនា និងក្ដីមេត្តាធម៌ តែងតែជួយឧបត្ថម្ភជាសម្ភារ ថវិកា ដល់អ្នកទីទ័លក្រ ដោយចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក ដូចជាកសាង វត្តអារាម សាលារៀន ជាដើម។ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០លោកបានជួយឧបត្ថម្ភស្បៀងអាហារដល់ប្រជាពលរដ្ឋជួបការលំបាក ចំនួន២៥គ្រួសារស្ថិតនៅ ភ្នំដូនសំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខែត្របន្ទាយមានជ័យ និងលោកគ្រោងជីក អណ្ដូងទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋក្នុងតំបន់នេះថែមទៀត។ និងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ លោកបណ្ឌិត ព្រមទាំងភរិយាបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ទិញស្បៀងអាហារជូនប្រជាពលរដ្ឋចំនួន១៥៩គ្រួសារ រស់នៅក្នុងសហគមន៍ក្រីក្រមួយទៀត ស្ថិតនៅតំបន់បឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខែត្របន្ទាយមានជ័យ ដែលកំពុងតែជួបប្រទះការលំបាកខណៈ ជំងឺ COVID-19 វាយលុកពាសពេញពិភពលោកក៍ដូចនៅកម្ពុជា ។

 

លោកបណ្ឌិតចិត្តបុណ្យដោយចេតនាមានប្រសាសន៍ថា មនុស្សគ្រប់រូបកើតមកមានខ្លួនទទេដូចគ្នា។ ប៉ុន្តែអ្នកខ្លះមានឱកាសច្រើនជាងអ្នកដទៃដូច្នេះលោកក៍ឆ្លៀតយកឱកាសតិចតួចដែលលោកមានមកចែករំលែកដល់អ្នកខ្សត់ខ្សោយដើម្បីបានរស់ទាំងអស់គ្នា។ លើសពីនេះលោកបណ្ឌិតបានយល់ព្រមជីកអណ្ដូងទឹក ប្រើប្រាស់តាមការស្នើសុំរបស់ប្រជាពលរដ្ឋរស់នៅ ភ្នំដូនសំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខែត្របន្ទាយមានជ័យ។

 

គួររំលឹកថា លោកបណ្ឌិត ភីតថឺ លី ដែលមានកាយវិការ និងចរិតសាមញ្ញទន់ភ្លន់មិនរើសអើងគឺពោរពេញ ដោយគុណធម៌នៃចេតនានិងមេត្តាធម៌នោះ មានគម្រោងនឹងសាងសង់សាលារៀន ជីកស្រះ ឬអណ្ដូងទឹកប្រើប្រាស់ និង អភិវឌ្ឍផ្លូវថ្នល់ ជូនសហគមន៍អត្តខាត់ខាងលើ ស្ថិតនៅក្នុង ឃុំទួលពង្រ ស្រុកម៉ាឡៃ ខែត្របន្ទាយមានជ័យ បន្ទាប់ពីរាល់វិវាទក្នុងតំបន់នោះត្រូវបានដោះស្រាយចប់សព្វគ្រប់៕