ផ្ទុះរឿងអាស្រូវស្នេហាត្រីកោណរវាងលោកផ្កាយពីរពិតបញ្ញាដែលស៊ីទាំងបងនិងស៊ីទាំងប្អូន

0
365

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ស្ត្រីអ្នកលក់ផលិតផលតាមអនឡាញ ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ Maliza Em លាតត្រដាង រឿងអាស្រូវស្នេហាត្រីកោណជាមួយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងនគរបាល រាជធានីភ្នំ ពេញ ដែលធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក។ ស្ត្រីរូបនេះបានឡាយវីដេអូនិយាយរឿងពិតទាំង ការឈឺចាប់ និងទឹកភ្នែកដោយសារតែលោកផ្កាយពីរបានរួមរស់ជាមួយនាងហើយទៅលួចលាក់មានទំនាក់ ទំនងស្នេហាជាមួយប្អូនស្រីរបស់នាងទៀត។

ស្ត្រីរូបនោះបញ្ជាក់ថា នាងនិងលោកផ្កាយពីរ ពិត បញ្ញា មានទំនាក់ស្នេហាជាមួយគ្នាដូចជាប្តីប្រពន្ធអស់រយៈ ពេល ជាង១២ឆ្នាំមកហើយ។ ក្រោយមកលោកផ្កាយពីរមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយប្អូស្រីរបស់ ខ្លួនត្រូវបាននាងតាមទាន់នៅ សណ្ឋាគារមួយកន្លែងបន្ទាប់ពីនាងមានការសង្ស័យនិងតាមដានជាយូរមក ហើយនោះ។

យោងតាមខ្លឹមសារ នៃការឡាយវីដេអូរបស់ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Maliza Em បានឡាយជេរនូវ ពាក្យពេចន៍អសុរសពិបាកស្ដាប់មែនទែន។ នាងបានបញ្ជាក់ថា លោកម្នាក់នេះស៊ីទាំងបងស៊ីទាំងប្អូនពិត ជាថោកទាបខ្លាំងណាស់! តែលោកម្នាក់នេះខំធ្វើចរិតថ្លៃថ្នូរឲ្យគេមើលមកថា ខ្លួនថ្លៃថ្នូរ។ នាងថា កន្លងមក នាងសង្ស័យរឿងនេះយូរដែរហើយ តែនាងគិតថា វាមិនអាចទៅរួចទេទើបនាងចេះតែធ្វើធម្មតាៗទៅ។ ប៉ុន្ដែយោងតាមអាកប្បកិរិយា និងពាក្យសម្ដីរបស់អ្នកទាំងពីរគឺប្អូនស្រីបង្កើតរបស់នាងនិងប្ដីរបស់នាងចេះ  តែធ្វើឲ្យនាងសង្ស័យជាបន្ដបន្ទាប់ដូចជា មានពេលខ្លះប្អូនស្រីនាងភ្លាត់មាត់ហៅបុរសជាបងថ្លៃថាប្ដីជាដើម។

នាងបន្ដទៀតថា ប្អូនស្រីរបស់នាងជាមនុស្សដើរលេងយប់ច្រើនណាស់ មានសង្សារក៍ច្រើនដែរមិនដែលជាប់ លាប់នោះទេមិនគួរណាប្ដីរបស់នាងទៅប្រឡូកប្រឡាក់ជាមួយនាងបែបនេះសោះ។ នាងថា មិនចង់យកប្អូន នាងមកនៅផ្ទះជាមួយទេតែដោយសារនាងអាណិតប្អូនទើបយកមកឲ្យនៅជាមួយមិនគួរមានរឿងអីចឹងកើត ឡើងមកលើនាងឡើយ។

ចំពោះការចោទប្រកាន់ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងនគរបាល រាជធានីភ្នំពេញ មិនអាច សុំការទំនាក់ទំនងបំភ្លឺបានទេ។ សូមជម្រាបថា គណនីហ្វេសប៊ុកឈ្មោះ Maliza Em គឺឈ្មោះពិត ឯម សុខហេង បានរួមរស់នៅជាមួយ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ជាប្តីប្រពន្ធតែមិនបានចុះសំបុត្រ អាពាហ៍ពិពាហ៍នឹងគ្នានោះទេ។ ការរស់នៅជាមួយគ្នាមួយអស់រយៈកន្លងមកនេះមិនមានភាពមិនចុះសម្រុង នឹងគ្នាឡើយ។ ភាគីទាំងពីរក៍បានធ្វើកិច្ចព្រមព្រៀងបញ្ឈប់ការរស់នៅជាមួយគ្នាថែមទៀយតផង។

លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា បានប្រគល់លុយចំនួនមួយម៉ឺនដុល្លារជូនទៅអ្នកស្រី ឯម សុខហេង ដើម្បីយកទៅប្រកបមុខរបរ។ អ្នកស្រី ឯម សុខហេង បានសន្យាថា មិនបានប្តឹងទាមទារ ឬទូរស័ព្ទ ទាមទាររំខានដូចមុនៗទៀតឡើយ។ លើសពីនេះ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ក៍បានយល់ព្រម ប្រគល់រថយន្តមួយគ្រឿងម៉ាក Rang Rover សេរី ឆ្នាំ២០១៣ ពណ៌សឲ្យទៅអ្នកស្រី ឯម សុខហេង ថែមទៀតផង និងបានផ្តល់លុយអាហារកិច្ចចិញ្ចឹមកូន៥០០ដុល្លារក្នុងមួយខែ (នេះបើយោងតាមកិច្ចព្រម ព្រមបញ្ចប់វិវាទនិងកិច្ចព្រមព្រៀងបញ្ឈប់ការរស់នៅជាមួយគ្នារវាង លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា និងអ្នកស្រី ឯម សុខហេង)៕