ឪពុកក្មេងរងគ្រោះដាក់ពាក្យស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួយអន្តរាគមន៍រឿងកូនស្រីស្លាប់និងពិការដៃទាំងសងខាង

0
1416

ដោយៈ អធិបតី
ភ្នំពេញៈ គេថា «បើទោះជាមាសប៉ុនដូងទុំក៍ពុំអាចដូរយកជីវិតមនុស្សបានឡើយ» ! បុរសម្នាក់មានវ័យ៤២ឆ្នាំ រស់នៅ ភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខែត្រកំពត ដែលជាឪពុកបង្កើតក្មេងរងគ្រោះដោយសាររថយន្តបុកពី ក្រោយបណ្ដាលឱ្យកូនស្រីច្បងទី១ស្លាប់ និងកូនស្រីពៅទី២បាក់ដៃទាំងសងខាងពិការភាព ធ្វើឱ្យគាត់មាន វិប្បដិសារីយ៉ាងខ្លាំង ហើយកើតទុក្ខមិនសុខចិត្តខណៈ សាលាដំបូង ខែត្រកំពត ចេញសាលក្រមជម្រះក្ដីប ង្គាប់ឱ្យភាគីម្ចាស់ឡានសងសំណងជំងឺចិត្តចំនួន១២លានរៀល (៣០០០ដុល្លារ) ។

លោក សន សំអាត មានវ័យ៤២ឆ្នាំរស់នៅភូមិឃុំខាងលើ បាននាំភរិយាឡើងមក រាជធានីភ្នំពេញ ដើម្បីដាក់ ពាក្យស្នើសុំកិច្ចអន្តរាគមន៍ពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ឱ្យជួយជំរុញទៅ ប្រធានសាលឧទ្ធរណ៍ ខែត្រ ព្រះសីហនុ ជួយរកយុត្តិធម៌ ឱ្យកូនស្រីរបស់ពួកគាត់។

លិខិតសុំកិច្ចអន្តរាគមន៍ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ របស់លោក សំអាត គោរពជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បញ្ជាក់ថា « សំណើសុំ ឯកឧត្តមរដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ទៅ ប្រធានសាលាឧទ្ធរណ៍ ខែត្រព្រះសីហនុ រកយុត្តិធម៌ឱ្យកូនខ្ញុំបាទទី១.ឈ្មោះ នាក់ រដ្ឋាកា (ស្លាប់) និងទី២.ឈ្មោះ នាក់ កណ្ណិកា (របួសធ្ងន់) លើចំណាត់ការករណីគ្រោះថ្នាក់ចរាចរដោយស្នើសុំផ្តន្ទាទោសទៅលើឈ្មោះ ចាន់ វាសនា ហៅ ម៉ៅ តាមនីតិវិធីច្បាប់ និងសំណូមពរសុំឱ្យសងសំណងជាទឹកប្រាក់សមរម្យដែលជនបង្កហេតុ បានធ្វើឱ្យកូន ខ្ញុំស្លាប់ចំនួន១នាក់ និងរបួសធ្ងន់ចំនួន១នាក់»។

ឪពុកក្មេងស្រីរងគ្រោះបានរៀបរាប់ទៀតថា « កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរ មួយកើតឡើងនៅលើផ្លូវលំក្រាលក្រួសក្រហមស្ថិតនៅ ភូមិត្រពាំងម្នាស់ ឃុំដងទង់ ស្រុកដងទង់ រវាងម៉ូតូនិង ម៉ូតូ ដែលមានទិសដៅផ្ទុយគ្នារួចក៍ត្រូវរថយន្តមួយគ្រឿងដឹកទឹកកក (ធុនធំ) បុកពីក្រោយបណ្ដាលឱ្យកូនស្រី ខ្ញុំបាទឈ្មោះ នាក់ រដ្ឋាកា ស្លាប់ និងកូនស្រីម្នាក់ទៀតឈ្មោះ នាក់ កណ្ណិកា របួសធ្ងន់។ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សាលាដំបូង ខែត្រកំពត ប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ៥៦៩ (ង) ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ ដែលការសម្រេចនេះមានភាពអយុត្តិធម៌សម្រាប់គ្រួសារខ្ញុំបាទណាស់។ ដោយសារសំ ណងការខូចខាតមានទំហំតិចតួចមិនអាចធៀបទៅនឹងការបាត់បង់ជីវិតកូនរបស់ខ្ញុំឡើយ។ ព្រោះខ្ញុំបាទបាន បាត់បង់កូនស្រីជាទីស្រឡាញ់ម្នាក់ ហើយកូនស្រីម្នាក់ទៀតពិការដៃទាំងសងខាង។ ខ្ញុំបាទសូមឱ្យ ឯកឧត្តម រដ្ឋមន្ត្រី មេត្តាជួយអន្តរាគម​ន៍ ទៅប្រធានសាលាឧទ្ធរណ៍ ខែត្រព្រះសីហ​នុ ដើម្បីជួយរកយុត្តិធម៌ដល់ខ្ញុំបាទ»។

លោកបន្តទៀតថា លោកបានប្ដឹងទាមទារសំណងជំងឺចិត្ត៥ម៉ឺនដុល្លារ តែភាគីរថយន្តបង្កគេជូនតែ៣០០០ដុល្លារ ប៉ុណ្ណោះ។ ឥឡូវនេះលោក និងភរិយាចង់បានសំណងសមរម្យចំនួន១ម៉ឺនដុល្លារ។ ពីព្រោះគ្រួសារលោកបានចំ ណាយ ថវិកាធ្វើបុណ្យសពកូន និងព្យាបាលរបួសកូនពិការដៃទាំងសងខាង ព្រមទាំងការចំណាយផ្សេងៗអស់ ថវិកាជាង១៦០០០ដុល្លារ។ លោកបានប្ដឹងឧទ្ធរណ៍ទៅ ខែព្រះសីហនុ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

និយាយអួលដើមកម្ដងៗលោកបន្តថា «តុលាការ ខែត្រកំពត បានផ្ដន្ទាទោសជនជាប់ចោទអ្នកបើកបររថយន្ត ឈ្មោះ ចាន់ វាសនា ហៅ ម៉ៅ ដាក់ពន្ធនាគារ២ឆ្នាំ។ ប៉ុន្តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារតែ១ឆ្នាំ រីឯទោស នៅសល់ពីនេះព្យួរធម្មតា។ តុលាការបានចោទប្រកាន់អ្នកបើកបររថយន្តពីបទ បើកបរដោយគ្មានបណ្ណសម្គា ល់រថយន្ត ឬគ្មានស្លាកលេខសម្គាល់រថយន្ត និងបើកបរដោយធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោ រពកាតព្វកិច្ចដែលបទបញ្ញាត្តិស្ដីពីចរាចរផ្លូវគោកតម្រូវបណ្ដាលឱ្យមានរបួស និងស្លាប់អ្នកដទៃប្រព្រឹត្តនៅភូមិឃុំ
ខាងលើកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។ តុលាការបង្គាប់ឱ្យម្ចាស់រថយន្តឈ្មោះ ម៉ន ចន្ថា ទទួលខុសត្រូវ សងសំណងការខូចខាតចំនួន១២លានរៀលមកដល់គ្រួសារខ្ញុំបាទ »។

​លោកមេធាវីម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងទាំងហួសចិត្តនឹងសំណងចំនួន១២លានរៀលនោះថា ភាគីរថយន្តបង្កដែល គ្មានបណ្ណបើកបរ និងគ្មានបណ្ណសម្គាល់រថយន្ត ត្រូវទទួលខុសត្រូវសំណងជនរងគ្រោះ អ្នកស្លាប់មួយករណី និងទទួលខុសត្រូវសំណងអ្នកពិការមួយករណីទៀត នេះមិនទាន់គិតពី «ពិការភាពអចិ ន្ត្រៃយ៍» ផង។ ការសងសំណងចំនួន៣០០០ដុល្លារវាពុំដែលមាន…។ លោកបានជំរុញឱ្យឪពុកម្ដាយក្មេងស្រី រងគ្រោះទៅពឹងពាក់ មេធាវី សម្ដេចតេជោ ហ៊ុន សែន ប្រចាំ ខែត្រកំពត ជាបន្ទាន់។

ម្ចាស់រថយន្តដឹកទឹកកកលោក ម៉ន ចន្ថា នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ បានលើកឡើងថា លោកពុំ មានលទ្ធភាពសងសំណងដល់១ម៉ឺនដុល្លារនោះទេ។ ពីព្រោះសព្វថ្ងៃលោកបានខ្ចីលុយធនាគារមករកស៊ីបើក ដេប៉ូលក់គ្រឿងបន្លាស់រថយន្ត ត្រាក់ទ័រ និងប្រេងម៉ាស៊ីនរថយន្តគ្រប់ប្រភេទ ហើយលោកក៍ពុំបានដឹងភាគីដើម ចោទ «ប្ដឹងឧទ្ធរណ៍» នោះដែរ។

ចំណែកលោក ជិន ម៉ាលី​ន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ អង្គភាព យើងពុំអាចសុំការបញ្ជាក់បានទេជុំវិញករណី សុំកិច្ចអន្តរាគមន៍ ពីរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ដោយសារទូរស័ព្ទ របស់លោកជាប់រវល់…៕