អ្នកស្រី ធៀម លីណា ថៅកែហាងមាសពេជ្រវីលីណាបានប្ដឹងលោកស្រី ជីប យុទ្ធារី ម្ចាស់គេហទំព័រសេន(CEN)៥បទល្មើស

0
262

ដោយៈ អធិបតី
ភ្នំពេញៈ សាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោកស្រី ជីប យុទ្ធារី មានវ័យ៤៨ឆ្នាំឱ្យចូល ខ្លួននៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លើសំណុំរឿងព្រហ្មទណ្ឌលេខ១០៤០ ចុះថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៣ ដែលអ្នកស្រី ធៀម លីណា ថៅកែហាងមាសពេជ្រវីលីណាប្ដឹងចោទមាន៥ករណីដូចជាបទ បរិហាកេរ្ដិ៍ជាសាធារណៈ បរិហាកេរ្ដិ៍តាមសារព័ត៌មាន ឆបោក ញុះញង់ឱ្យមានការរើសអើង និងញុះញង់ប្រ ព្រឹត្តតាមផ្លូវសារព័ត៌មាន។

 

លោកស្រី ជីប យុទ្ធារី ជាម្ចាស់គេហទំព័រសេន (CEN) ដែលមានងារជា ឧកញ៉ា បានទិញគ្រឿងអលង្ការចំ នួន១៨មុខពី ហាង មាស ពេជ្រ វីលីណា ដែលមានទឹកប្រាក់ជាង១៨ម៉ឺនដុល្លារ គឺជំពាក់លុយមិនព្រមសង ចាប់តាំងពី ឆ្នាំ២០២២ មកម្ល៉េះ។ នៅថ្ងៃទី២៣ និងទី២៤ ខែមីនា ឆ្នាំ២០២៣ តុលាការរាជធានីភ្នំពេញ ក៍បាន ចេញដីកាកោះហៅមនុស្សជំនិតរបស់លោកស្រី ជីប យុទ្ធារី ចំនួន២នាក់បន្ថែមទៀត ឱ្យចូលខ្លួនមកបំភ្លឺលើ សំណុំរឿងដដែលនេះ។ ដីកាកោះរបស់លោកព្រះរាជ្ញារងនោះ បានចេញនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

អ្នកស្រី ធៀម លីណា ម្ចាស់ហាង មាស ពេជ្រ វីលីណា បានអះអាងថា ទាក់ទងនឹងការចោទ ប្រកាន់របស់អ្នក ស្រី ជីប យុទ្ធារី ជារឿងមិនពិតដោយសារតែឈ្មោះ ជីប យុទ្ធារី បានទិញមាសពេជ្រ វីលីណា ពីហាងនាងខ្ញុំ មានទឹកប្រាក់ជាង១៨ម៉ឺនដុល្លារអាម៉េរិកដែលមានរយៈពេលមួយឆ្នាំហើយមិនព្រមសងលុយទេ ដោយថែម ទាំងមានឯកសារផ្តិតមេដៃត្រឹមត្រូវ។ ហេតុអ្វីហ៊ានចេញមុខមកចោទប្រកាន់នាងខ្ញុំទាំងបំពានដូច្នោះទៅវិញ ?

អ្នកស្រីម្ចាស់ហាង មាស ពេជ្រ បានចាត់ទុកថា« ឈ្មោះ ជីប យុទ្ធារី ជាមនុស្សមានចរិតពិសពុលគ្មានការពិត និងមានបំណងទុច្ចរិតក្នុងការរកស៊ី ហើយបានប្រឌិដ្ឋរឿងគ្រប់យ៉ាងមកចោទប្រកាន់លើនាងខ្ញុំទាំងអយុត្តិធម៌ ដែលបានប្រឌិដ្ឋរឿងខុសពីការពិតធ្វើឲ្យប៉ះពាល់ទាំងកេរ្ដិ៍ឈ្មោះ និងកិត្តិយស ហាងមាស ពេជ្រ នាងខ្ញុំ ហើយ រឿងនេះនាងខ្ញុំមានភស្តុតាងគ្រប់គ្រាន់យកគ្រឿងអលង្ការនៅហាង និងខ្ចីលុយថែមទៀតកន្លងមក »។

អ្នកស្រីបានបញ្ជាក់ទៀតថា តាមរយៈការបរិហាកេរ្តិ៍នេះនាងខ្ញុំគឺមិនអាចទទួលយកបានទេ។ រឿងនេះនាងខ្ញុំនឹង ចាត់វិធានការទៅតាមផ្លូវច្បាប់ ព្រោះតាមកិច្ចព្រមព្រៀងរកស៊ីរវាងភាគីទាំងពីរគឺមានកិច្ចសន្យាត្រឹមត្រូវ ហើយក៍ គ្មានពលរដ្ឋណាមកប្តឹងនោះទេ ហើយហេតុអ្វីម្ចាស់បំណុលមិនហៅអ្នកជំពាក់មកទូទាត់រួចបែរជា អ្នកជំពាក់មក ធ្វើលិខិតបង្គាប់ឲ្យគេសងទៅវិញ។

យោងតាមម្ចាស់មាសខាងលើបានបន្ថែមថា កន្លងមកគឺ អ្នកស្រី ធៀម លីណា ម្ចាស់ហាងមាស ពេជ្រ វីលីណា បានឲ្យមកទូទាត់ប្រាក់ជាច្រើនលើកច្រើនសារមកហើយ។ ប៉ុន្តែបុគ្គលរូបនោះនៅតែបន្តរករឿងរួចបរិហាកេរ្តិ៍ តាមប្រព័ន្ធអនឡាញ និងហ្វេសបុក ធ្វើឲ្យម្ចាស់បំណុលដែលលក់មាសឲ្យជំពាក់នោះទ្រាំពុំបានក៍បានចាត់ការ ទៅតាមផ្លូវច្បាប់តែម្ដង។

ទោះជាយ៉ាងនៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ អ្នកស្រី ជីប យុទ្ធារី ម្ចាស់ហាងពេជ្រ ឈ្មោះ SV និងជាម្ចាស់ គេហទំព័រសេន (CEN) ដែលមានងារជា ឧកញ៉ា ផងនោះអង្គភាពយើងពុំអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបាន ទេជុំវិញរឿងខាងលើនេះ។

គួរបញ្ជាក់ថា អ្នកស្រី ធៀម លីណា និងអ្នកស្រី ជីប យុទ្ធារី ម្ចាស់ហាងពេជ្រ ឈ្មោះ SV និងជាម្ចាស់គេហទំព័រ សេនផងដែរនោះបានទិញមាសពីអ្នកស្រី ធៀម លីណា ម្ចាស់ហាងមាស ពេជ្រ វីលីណា នៅ ក្រុងសៀមរាប ខែត្រសៀមរាប កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ កន្លងទៅ ដែលមានទឹកប្រាក់ប្រមាណជាង១៨ម៉ឺនដុល្លារ អាម៉េរិកដោយសន្យាសងតាមដំណាក់កាល។ ក៍ប៉ុន្តែក្រោយមកភាគីអ្នកស្រី ជីប យុទ្ធារី មិនបានបំពេញកាតព្វ កិច្ចនោះទេ ហើយចុងក្រោយនេះបានចេញលិខិតបង្គាប់ឲ្យម្ចាស់មាសមកទូទាត់ទៅវិញ។ ករណីនេះបានធ្វើឲ្យ ម្ចាស់បំណុលខឹងយ៉ាងខ្លាំងរួចធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្អូនស្រីរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី ចេញមុខមកប្រតិកម្ម និងព្រមានខ្លាំងៗថែមទៀតផង៕