អ្នកសារព័ត៌មានដែលរងការប្រមាថនិងអំពើហិង្សាពីក្រុមអ្នកញៀនល្បែងបានដាក់ពាក្យប្ដឹងទៅអយ្យការអមសាលាដំបូងខែត្រកំពតពីបទប៉ុនប៉ងមនុស្សឃាដដោយចេតនា

0
75

ដោយ បាយ៉ង់ថាមស៍                                                                                                          ខែត្រកែបៈ លោក ហង្ស សុភាព ភ្នាក់ងារយកព័ត៌មានឱ្យអង្គភាព វីឌីសេវេន(VD7) ប្រចាំ ខេត្តកែប និង កំពត ដែលរងនូវ ការប្រមាថព្រមាន និងអំពើហិង្សាពីសំណាក់លោក ថាច់ សំបូរ និងបក្ខពួកពាល កាលពីពេលថ្មីៗ កន្លងទៅបានដាក់ពាក្យប្ដឹងជាផ្លូវការកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ទៅសាលាដំបូង ខែត្រកំពត ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនាដោយសារបើកល្បែងស៊ីសងខុសច្បាប់ និង ល្មើសនឹងបំរាម ក្រសួងសុខាភិ បាល និង រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងជំងឺកូវីដ១៩។

នេះបើយោងតាមពាក្យបណ្ដឹងបោះត្រាទទួលរបស់សាលាដំបូង ខែត្រកំពត ដែលអង្គភាពយើងទទួលបាននៅ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

នៅក្នុងពាក្យបណ្ដឹងបានសរសេររៀបរាប់ដូច្នេះថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ភ្នាក់ងារសារព័ត៌មាន លោក ហង្ស សុភាព និងក្រុមការងារបានចុះទៅថតផ្តិតយករូបភាពស្ថិតនៅ ភូមិចម្ការបី ឃុំពងទឹក ស្រុក ដំណាក់ចង្អើ ខែត្រកែប ខណៈពេលនោះមានមនុស្សម្នាជាច្រើនកុះករបានជួបជុំប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង ដោយភ្នាល់គ្នាខុសច្បាប់តាមរូបភាពបញ្ជល់មាន់ក្នុងទូរទស្សន៍។ ឯផ្ទះរបស់ឈ្មោះ បូរ រ៉ាមី ត្រូវជាកូនប្រុស បង្កើតរបស់លោក ថាច់ សំបូរ ដែលគេស្គាល់ថា ជាមេបនល្បែងស៊ីសងខុសច្បាប់ដ៏ចាស់វស្សា នាទឹកដីអា ណាចក្រ ខែត្រកែប។

រំលងបានបីថ្ងៃគឺនៅរសៀលថ្ងៃទី២២ ខែសីហា ស្រ្តីម្នាក់ឈ្មោះ ហង្ស សោភា បានទៅព្រមាន និងគំរាមលោក ហង្ស សុភាព ដល់ផ្ទះពី រឿងថតសកម្មភាពលេងល្បែងស៊ីសងភ្នាល់ជល់មាន់តាមទូរទស្សន៍នាពេលកន្លងមក ។ បន្ទាប់ពីទទួលបានការព្រមាន និងគំរាមលោក សុភាព បានបើករថយន្តទៅបន្តឃ្លាំមើលសកម្មភាពលេង ល្បែងស៊ីសងទៀត។ ពេលត្រឡប់មកផ្ទះវិញមានរថយន្តមួយគ្រឿងម៉ាករ៉េហ្វ័បើកពីក្រោយ លុះមកដល់ផ្លូវ បត់ចូលផ្តះរបស់ខ្លួនរថយន្ តម៉ាករ៉េហ្វេ នោះមកបុករថយន្តជនរងគ្រោះពីក្រោយរួចហើយក៍មានបរុសពីរនាក់ គឺឈ្មោះ បូរ រ៉ាម៉ន និងឈ្មោះ បូរ រ៉ាមី ជិះម៉ូតូមកដល់បើកទ្វាររថយន្តជនរងគ្រោះ វាយជនរងគ្រោះទាំងកំរោល តែម្ដង។ ខណៈពេលនោះបានប្រពន្ធជនរងគ្រោះស្រែកឆោឡោហៅឱ្យគេជួយក៍ពួកគេបង្វែរទៅជារឿងផ្សេង។

នៅក្នុងពាក្យបណ្ដឹងនោះលោក ហង្ស សុភាព ប្ដឹងស្នើសុំលោក ព្រះរាជអាជ្ញា ចោទប្រកាន់ក្រុមជនសង្ស័យ ខាងលើទៅតាមច្បាប់ និងទាមទារសំណងការខូចខាត និងសងជំងឺចិត្តដល់រូបលោក។

ជុំវិញករណីខាងលើនេះ លោកវរសេនីយ៍ទោ តូវ សុវណ្ណ អធិការនគរបាល ស្រុកដំណាក់ចង្អើ បានឱ្យអ្នកសារ ព័ត៌មានដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ជាលក្ខណៈសក្ខីកម្មថា ទីតាំងដែលលោក ហង្ស សុភាព និងក្រុមការងារយកព័ត៌មានចុះទៅថតសកម្មភាពលេងល្បែងស៊ីសងកន្លងមក ពិតជាបនល្បែង ស៊ីសងខុសច្បាប់របស់ឈ្មោះ ថាច់ សំបូរ ប្រាកដមែន។ ព្រោះកន្លងមក លោកអធិការស្រុកធ្លាប់បានហៅលោក ថាច់ សំបូរ មកធ្វើកិច្ចសន្យាម្តងមកហើយ។ ប៉ុន្តែពួកគេនៅតែបន្តលេងទៀតឬយ៉ាងណានោះលោកអត់ដឹងទេ ដោយសារលោកកំពុងជាប់ធ្វើ ចត្តាឡីស័ក។

តែទោះជាយ៉ាងណាក៍ដោយយើងរង់ចាំមើលចំណាត់ការផ្លូវច្បាប់តាមប្រព័ន្ធតុលាការថាតើលោក ហង្ស សុភាព ភ្នាក់ងារយកព័ត៌មាននឹងទទួលបានភាពយុត្តិធម៌កម្រិតណា៕