ដោយៈ បាយ៉ង់ថែមស៍
ព្រះសីហនុៈ ដើម្បីបម្រើឱ្យវិស័យទេសចរកាន់តែប្រសើរឡើង សណ្ឋាគារជីនប៉ីកួយជូដ៏ប្រណិតមួយបានសម្ពោធដាក់ឱ្យដំណើរការស្ថិតក្នុង សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមវត្តមានលោក គួច ចំរើន អភិបាល ខេត្ត ព្រះសីហនុ និងលោក ជួន ណារិន ស្នងការនគបាលខេត្ត និង លោក ជូ ចុងពៀវ ប្រធានក្រុមហ៊ុនជីនប៉ីគ្រុប។
អ្នកវិនិយោគចិនមានជំនឿលើវិស័យទេសចរណ៍ ខេត្តព្រះសីហនុ នឹងអាចទាក់ទាញកំណើនភ្ញៀវឲ្យចូលមកកម្សាន្តកាន់តែច្រើនថែមទៀតក្រោយពី រដ្ឋាភិបាលកម្ពុជា ក៍ដូចជាអាជ្ញាធរខេត្តបញ្ចប់ការ ស្ថាបនាផ្លូវក្នុងក្រុងចំនួន៣៤ខ្សែ ប្រវែង៨៤.៥០៥ម៉ែត្រ និងផ្លូវ ផ្សេងទៀត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជាអធិបតី នៃពិធីបើកការដ្ឋានស្ថាបនាកាលពី ឆ្នាំ២០១៩ និងការពង្រីកព្រលានយន្តហោះខេត្តមាត់សមុទ្រឱ្យក្លាយទៅ ជាច្រកចេញ-ចូលអន្តរជាតិ ដ៏ទំនើបថែមទៀត។
ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅដែលមានសក្តានុពលដល់ អភិវឌ្ឍដ៏ធំធេង ដែលជាក្តីរំពឹងរបស់ រាជរដ្ឋាភិបាលកម្ពុជា ហើយ បានប្រែក្លាយខេត្តនេះឲ្យក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំ បំផុតនៅកម្ពុជា។
លោក ជូ ចុងពៀវ បានឲ្យដឹងថា ផ្អែកតាមស្ថានភាពបច្ចុប្បន្ននៃ ខេត្តព្រះសីហនុ បាននិងកំពុងសាងសង់ផ្លូវថ្នល់ដោយរៀបបង្កប់ ប្រព័ន្ធលូក្រោមដីទូទាំងក្រុងហើយបានរៀបចំសាងសង់កំណាត់ផ្លូវ រួចរាល់ជាច្រើន ការសាងសង់ពង្រីកព្រលានយន្តហោះ និងគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ព្រមទាំងគម្រោង ផ្សេងៗទៀតនឹងជំរុញឲ្យខេត្តនេះមានការអភិវឌ្ឍន៍ដ៏ខ្លាំងក្លាថែម ទៀត។
លោកបានបន្តទៀតថា សណ្ឋាគារជីនប៉ី ក្នុងនាមជាសមាជិកដ៏ សំខាន់មួយក្នុងវិស័យទេសចរណ៍នៅ ខេត្តព្រះសីហនុ លោក មានជំនឿថា នៅពេលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាក្នុង ក្រុងព្រះសីហនុ របស់រដ្ឋបាលកម្ពុជា ក៍ដូចជារដ្ឋបាល ខេត្តព្រះ សីហនុបានបញ្ចប់រួចរាល់គឺនៅពេលនោះមុខមាត់ខេត្តនេះសោភ័ណភាពទីក្រុង នឹងប្តូរមុខមាត់ថ្មីសន្លាងដែលអំណោយផល ក្នុងការ អភិវឌ្ឍជានិរន្តភាពនាពេលអនាគត ហើយប្រាកដណាស់ថា នឹងអាចទាក់ទាញភ្ញៀវទេសចរចូលមកទស្សនា ខេត្តព្រះសីហនុ កាន់តែច្រើនថែមទៀតខណៈខេត្តនេះត្រូវបានគេប្រសិទ្ធនាមថាជា “តារារះនាទិសនិរតី”។
បន្ថែមលើនេះគួបផ្សំជាមួយសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកប ដោយចីរភាពជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យរួមមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅ សណ្ឋាគារ និងមណ្ឌល កម្សាន្ត។ ល។ និងជំរុញឲ្យ ខេត្តព្រះសីហនុមានការអភិវឌ្ឍន៍ខ្ពស់។
ចំណែកលោក តាំង សុចិត្រ គ្រឹះស្នា ប្រធាន មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានប្រាប់អ្នកព័ត៌មានថា ខេត្តព្រះសីហនុ ក្រោយ ពីរាជរដ្ឋាភិបាលបានបិទល្បែងអនឡាញដែលគេដឹងថា ល្បែងនេះ អ្នកលេងភាគច្រើនជាជនជាតិចិននោះ គឺបានធ្វើឲ្យចិនភាគច្រើន សម្រុកចាកចេញពីប្រទេសកម្ពុជាហើយគួបផ្សំជាមួយការផ្ទុះឡើងនៃជំងឺ កូរ៉ូណាវីរុសឬ Covid-19 នៅប្រទេសចិនផង នោះក្នុងរយៈ ពេលចុងក្រោយនេះ ខេត្តព្រះសីហនុបានធ្លាក់ចុះចំនួន ភ្ញៀវទេស ចរ។ ប៉ុន្តែក្នុង២សប្តាហ៍ចុងក្រោយនេះភ្ញៀវហាក់មានការកើនឡើង
បន្តិចវិញ។
លោកបន្តថា សម្រាប់ មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ និងអាជ្ញា ធរខេត្តនេះ ពិតជាបានយកចិត្តទុកដាក់ណាស់ដើម្បីធ្វើយ៉ាងណា ទាក់ទាញចំនួនភ្ញៀវទេសចរឲ្យចូលមកទស្សនាកម្សាន្ត និងចូលមក បណ្តាក់ទុនរកស៊ីនៅ ខេត្តព្រះសីហនុ ឲ្យបានច្រើនឡើងគឺកើន ឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះខេត្តបានជំរុញការផលិតផល វត្ថុអនុស្សាវរីយ៍ សម្រាប់ភ្ញៀវ ការសម្អាតឆ្នេរឲ្យស្អាត សហការជា មួយវិស័យឯកជន ដើម្បីឲ្យបញ្ចុះតម្លៃ។ ឧទាហរណ៍ថា ពីមុនត្រូវ ចាយ៣០០ដុល្លារមកចាយត្រឹម១០០ដុល្លារជាដើម។ ក្នុងនោះដែរ មន្ទីរទេសចរខេត្តបង្កើនការងារ និងបើកវគ្គបណ្តុះបណ្តាលជំនាញ លើសេវាបម្រើលើវិស័យទេសចរណ៍ជាមួយវិស័យឯកជនជាបន្ត បន្ទាប់៕