អ្នកទោស៧នាក់ហែកគុករត់ចេញពីពន្ធនាគារខែត្រស្ទឹងត្រែងដោយសុវត្ថិភាព

0
213

ដោយៈ បាយ៉ង់ថាមស៍
ស្ទឹងត្រែង: យ៉ាងហោចណាស់មានអ្នកទោសចំនួន៧នាក់បាននាំគ្នាហែកគុករត់តាមរយៈធ្វើសកម្មភាពប្រើឧប ករណ៍ចោះទម្លុះរបងថ្មីរត់គេចខ្លួនបាត់ដោយសុវត្ថិភាពក្រោយមកក៍ត្រូវមន្ត្រីអនុរក្សពន្ធនាគារដឹងក៍បានបាញ់ សម្លុតចំនួន៤គ្រាប់ដើម្បីបញ្ឈប់សកម្មភាពរបស់ពួកគេតែមិនបានសម្រេចធ្វើឲ្យការរត់នោះកាន់តែលឿនឡើង បាត់ស្រមោលតែម្ដង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣,២០ទៀបភ្លឺឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅ ភូមិបាចុង សង្កាត់ព្រះបាទ ក្រុង និង ខែត្រស្ទឹងត្រែង។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាខាងលើ ខណៈមន្ត្រីអនុរក្សពន្ធនាគារ កំពុងតែយាម កាមយ៉ាងតឹងរឹងការពារអ្នកទោសក្នុងពន្ធនាគារនោះក្រោយពីមានអ្នកទោសហែកគុករត់ចេញទើបដឹងថា ពួក គេវាយជញ្ជាំងទម្លុះរត់ចេញក៍មន្ត្រីអនុរក្សនោះប្រើប្រាស់អាវុធបាញ់សម្លុតចំនួន៤គ្រាប់ដើម្បីគំរាមឲ្យពួកគេប ញ្ឈប់សកម្មភាពរត់តទៅទៀតតែមិនអាចបញ្ឈប់ពួកគេបានធ្វើឲ្យការរត់នោះកាន់តែលឿនគេចខ្លួនបាត់អស់ក្នុង រយ:ពេលដ៍ខ្លី។

ជុំវិញរឿងនេះដែរលោក ឈុន តារា ប្រធានពន្ធនាគារ ខែត្រស្ទឹងត្រែង បានឲ្យដឹងថា ក្រោយពីអ្នកទោសធ្វើស កម្មភាពរត់ និងមន្ត្រីអនុរក្សពន្ធនាគារបានផ្ទុះអាវុធចំនួន៤គ្រាប់ដើម្បីឲ្យអ្នកទោសបញ្ឈប់ការរត់គេចខ្លួនទើបធ្វើ ឲ្យផ្អើលដល់ សមត្ថកិច្ចសហការគ្នាចេញប្រតិបត្តិការដើម្បីរុករកអ្នកទោសទាំងនោះ។

លោកបន្តទៀតថា បើតាមការពិនិត្យនៅទីតាំងជាក់ស្តែង មន្ត្រីអនុរក្សពន្ធនាគារ កម្លាំងស្នងការដ្ឋាននគរបាល ខេត្ត យោធាបានសហការគ្នា រកឃើញឧបករណ៍ធ្វើសិប្បកម្មនិងវត្ថុរឹងមួយចំនួនដែលជាឧបករណ៍សម្រាប់ ចោះទម្លុះរបងថ្មដូចជា ប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ក្នើយនិងភួយ រុំដើម្បីខ្ទប់វាយមិនឱ្យឮសំឡេង ចេញក្រៅ។

ប្រភពបន្តថា ក្នុងចំណោមអ្នកទោស៧នាក់នោះ មានម្នាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងករ ណីជួញដូរគ្រឿងញៀន និង៦នាក់ទៀតជាប់ទោសស្រាល។ ក្នុងចំណោមអ្នកទោសរត់គេចខ្លួន៧នាក់ មាន៦ នាក់ស្ថិតក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់ជាប់ទោសពីបទលួច។ សមត្ថកិច្ច និងមន្ត្រីជំនាញបានសហ ការគ្នាដុតដៃដុតជើងដើម្បីរុករកអ្នកទោសទាំងនោះយកមកដាក់ពន្ធនាគារវិញឲ្យខាងតែបាន៕