អធិការរងក្រុងព្រះវិហារម្នាក់ត្រូវបានគេបាញ់សុសសាច់និងគេចាត់ទុកជាករណីធ្វើឃាតសម្លាប់ខ្លួនឯង

0
265

ដោយៈ ម្លូព្រៃ
ព្រះវិហារៈ អធិការរង ក្រុងព្រះវិហារ ម្នាក់ត្រូវបានគេចាត់ទុកថា ជាអត្តឃាតបាញ់សម្លាប់ខ្លួនឯងនឹងអាវុធអាកា ៤៧មានចំនួនជិត១០គ្រាប់ត្រូវមុខនិងទ្រូងដោយមិនដឹងពីមូលហេតុពិតប្រាកដ កាលពីវេលាម៉ោងប្រមាណជាង ១០ព្រឹកនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅផ្ទះជនរងគ្រោះផ្ទាល់ ភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខែត្រព្រះវិហារ។

បើយោងតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រោយពេលកើតហេតុ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូង ខែត្រព្រះវិហារ លោក គឹម សំឡេង បានដឹកនាំក្រុមមន្ត្រីនគរបាលជំនាញក្រុង និងខែត្រចុះទៅ ត្រួតពិនិត្យសាកសពជនរងគ្រោះដែលមានឈ្មោះ ក្រូច ប៊ុនតូ មានតួនាទីជា អធិការរង ក្រុងព្រះវិហារ ទទួល បន្ទុក ផែនបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ក្រុងព្រះវិហារ ខែត្រព្រះវិហារ។ ប៉ុន្តែករណីនេះ ប៉ូលិសមិនទាន់បញ្ចេញរបាយការណ៍ជាផ្លូវការឡើយ។

ជុំវិញការស្លាប់នឹងអាវុធអាកា៤៧ដែលមានចំនួនជាច្រើនគ្រាប់នេះគេនៅមិនទាន់ដឹងការពិតនៅឡើយទេ។ ពី ព្រោះដ្បិតខណៈនេះសមត្ថកិច្ចនគរបាល ខែត្រព្រះវិហារ កំពុងតែធ្វើកោសល្យវិច័យ និងស្រាវជ្រាវរកពីមូល ហេតុពិតប្រាកដ។ ព័ត៌មានលម្អិតនឹងជម្រាបជូននាពេលក្រោយ។

តាមសម្ដីសមត្ថកិច្ចប៉ូលិសជំនាញម្នាក់ និងបុរសធ្លាប់ធ្វើទាហានខ្មែរក្រហមប្រចាំទិសនិរតី ដែលមានវ័យជាង ៦០ឆ្នាំបានលើកឡើងថា ករណីធ្វើឃាតខ្លួនឯងគឺបាញ់បានត្រឹមតែ២គ្រាប់ប៉ុណ្ណោះយ៉ាងច្រើនស្លាប់ហើយ…។ ក៍ប៉ុន្តែការស្លាប់របស់បុរសនេះលោកបានចាត់ទុកថាជាអំពើឃាតកម្មគិតទុកជាមុនច្រើនជា ព្រោះការបាញ់ត្រូវ ច្រើនគ្រាប់ចំក្បាល និងដើមទ្រូង៕