យោងតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ជនរងគ្រោះទាំង៦នាក់នោះមាន ទី១.ឈ្មោះ ប៊ុន លក្ខិណា ( ប្រពន្ធ ) មានវ័យ៣១ឆ្នាំ។ ទី២.ឪពុកក្មេកឈ្មោះ ឈឿង ប៊ុនធឿន មានវ័យ៦៤ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ។ ទី៣.ម្តាយក្មេកឈ្មោះ អោក ចាន់សាទ មានវ័យ៦៥ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ។ ទី៤.ឈ្មោះ ប៊ុន រតនា ភេទប្រុសមានវ័យ៣៨ឆ្នាំ ត្រូវជាបងថ្លៃ រងរបួសធ្ងន់។ ទី៥.ឈ្មោះ សេង ហន ភេទប្រុសមានវ័យ៥៤ឆ្នាំ ប្រជាការពារភូមិ របួសធ្ងន់ត្រង់ភ្នែក។ ទី៦.ជនដៃដល់ជាមន្ត្រីប៉េអ៊ឹមឈ្មោះ ហ៊ីង សុវណ្ណារិទ្ធ ( ប្ដី ) មានវ័យ៤៩ឆ្នាំ។ ជនដៃដល់នេះក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយនោះដែរតែគេពុំទាន់ដឹងថាស្លាប់ឬក៏រស់នោះទេ។ ជនរងគ្រោះទាំងអស់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយពួកគាត់រស់នៅភូមិឃុំកើតហេតុខាងលើ។
ជនសង្ស័យឈ្មោះ ហ៊ីង សុវណ្ណារិទ្ធ ជាមន្ត្រីកងរាជអាវុធហត្ថ ខែត្រក្រចេះ ពាក់ស័ក្ដិ៤កន្លះ។ មុនឈានដល់ការបាញ់ប្រហារនេះគាត់ធ្លាប់បោះពាក្យសម្ដីទៅឱ្យភាគីខាងភរិយាដឹងមុនដែរ ប៉ុន្តែមិនចាប់អារម្មណ៍។ ករណីជម្លោះផ្ទៃក្នុងគ្រួសារដែលមានសាម៉ីធ្វើជា កងកម្លាំងប្រដាល់អាវុធ ដូច្នេះគួរតែមានការប្រុងប្រយ័ត្ន…។
ក្រោយពេលកើតហេតុភ្លាមៗគេសង្គេតឃើញ កម្លាំងកងរាជអាវុធហត្ថ និងសមត្ថកិច្ចនគរបាល បានចុះទៅធ្វើអន្តរាគមន៍ដល់ទីកន្លែងកើតហេតុតែម្ដង។ តាមដំណឹងចុងក្រោយ អ្នកស្លាប់នៅក្នុងហេតុការណ៍នេះ មាន៤នាក់ហើយអ្នករងរបួសមាន២បងប្អូនបង្កើត៕