ស៊ីអ៊ិនស៊ីបើកសង្វៀនថ្មី«អ្នកប្រយុទ្ធគុនខ្មែរស្រាបៀរម៉ាទ្រីដ»មួយទៀត

0
141

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ក្រុមហ៊ុនស៊ីប៊ីអេស (CBS) នៃស្ថានីយទូរទស្សន៍ស៊ីអ៊ិនស៊ី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្រុមហ៊ុន ស្រាបៀរម៉ាទ្រីដ បានរួមសហការគ្នាបើកសង្វៀនថ្មីមួយទៀតឈ្មោះថា «អ្នកប្រយុទ្ធគុនខ្មែរស្រាបៀរម៉ាទ្រីដ» ដែលមានកីឡាករល្បីៗមកប្រកួត។ កម្មវិធីនេះចាប់ផ្តើមដំណើរការព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅ ស៊ីធីអ៊ិន ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

កម្មវិធីនេះបើកការប្រកួតលក្ខណៈជាតិ រវាងកីឡាករខ្មែរនិងខ្មែរ ពីព្រោះដោយសារបញ្ហា កូវីដ១៩ កំពុងតែវាយ លុកជាសកលដែលពុំអាចធ្វើការប្រកួតលក្ខណៈអន្តរជាតិបានឡើយ។

លោក ស៊ីថូ ណាថាន ប្រធានគ្រប់គ្រងផ្នែកកីឡាប្រចាំក្រុមហ៊ុន ស៊ីប៊ីអេស ដែលមានទូរទស្សន៍បីស្ថាប័ននោះ លើកឡើងក្នុងសន្និសីទសារព័ត៌មាននោះថា មិនយូរប៉ុន្មានទេយើងនឹងឃើញការប្រកួតជាលក្ខណៈអន្តរជាតិ ឡើងវិញនៅពេលស្ងាប់ស្ងាត់ កូវីដ១៩។ លោកបានចាត់ទុកគ្រូៗប្រដាល់ជាអ្នកបណ្តុះបណ្តាលធនធានកីឡា គុនខ្មែរហើយប្អូនៗកីឡាករទាំងនោះត្រូវតែធ្វើការប្រកួតឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យម្ចាស់ ស្ពាន់ស័រ សប្បា យចិត្តផ្តល់ទុនជាបន្តទៀត។

ចំណែកលោក ម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរលើកឡើងថា កីឡាករអាចចូលរួមប្រកួ តបានដោយបិទទ្វារ រក្សាអនាម័យ កំណត់ចំនួនមនុស្ស និងរក្សាគម្រាតស្តង់ដារតាមនិយាម ក្រសួងសុខាភិ បាល ដើម្បីឱ្យបងប្អូនបានទស្សនាផ្ទាល់តាមកញ្ចាក់ទូរទស្សន៍។

លោកបន្តទៀតថា ក្រុមហ៊ុននេះជួយរួមចំណែកលើកស្ទួយជីវភាពយុវជន និងធ្វើឱ្យពួកគេបានហ្វឹកហាត់រក្សា ក្បាច់គុនបុរាណជាមរតកដូនតាខ្មែរដ៏យូរលង់ណាស់មកហើយ។ កម្មវិធីនេះក៍ជាការបង្ហាញក្បាច់គុនខ្មែរបុរាណ នៅលើឆាកអន្តរជាតិ ដែលពិភពលោកកំពុងចាប់អារម្មណ៍។

រីឯលោក នៅ កុសល តំណាង ក្រុមហ៊ុនស្រាបៀរម៉ាទ្រីដ បានឱ្យដឹងថា ចាប់ពីវេលាម៉ោង១១ព្រឹក រហូតដល់ ម៉ោង១,៣០រៀលនៅស្ថានីយទូរទស្សន៍ ស៊ីអ៊ិនស៊ី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នេះតទៅសង្វៀនប្រដាល់ «អ្នកប្រយុទ្ធគុនខ្មែរស្រាបៀរម៉ាទ្រីដ» នឹងរួមចំណែកផ្ដល់ការកម្សាន្តដល់បងប្អូនទូរទស្សនិកជនដែលស្នេហា វិស័យកីឡាប្រដាល់គុនខ្មែរយើងរៀងរាល់ថ្ងៃអាទិត្យនេះតទៅ…។

លោកគិតថា «ខ្ញុំបាទសូមអរគុណទុកជាមុន ចំពោះបងប្អូន អ្នកសារព័ត៌មាន គ្រប់ស្ថាប័នទាំងអស់ដែលនឹងដើរ តួនាទីមុនគេក្នុងការធ្វើឱ្យមហាជនបានជ្រាបអំពីដំណឹងនៃកម្មវិធីដ៏អស្ចារ្យនេះ៕

​