ដើម្បីឱ្យស្របតាម ច្បាប់របបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា កាលពី ឆ្នាំ១៩៩៥ អង្គភាពយើងខ្ញុំនឹង ធ្វើការកែតម្រូវជូន មន្ទីររៀបចំដែនដី ខែត្រព្រះសីហនុ បើទោះជាការទទួលលិខិតនេះតៗពីគ្នាមិនមែនជាផ្លូវការ មកចំពោះអង្គយើងក៍ដោយ។ អង្គភាពសារព័ត៌មាន «បាយ៉ង់ថាមស៍» ក៍មិនបានធ្វើការបកស្រាយអ្វីឱ្យប្រាស់ ចាកសេចក្ដីដើមទាំងនេះឡើយនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ការកែតម្រូវនេះដើម្បីឱ្យស្របតាមការចង់បានទាមទាររបស់ មន្ទីររៀបចំដែនដី ខែត្រព្រះសីហនុ កន្លងថា មន្ទីរ មិនបានលួចចេញប្លង់រឹង៧បណ្ណជូនឪពុកមារបស់ខ្លួនគ្របលើដីព្រៃកោងកាងនោះទេ គឺមន្ទីរបានអនុវត្តតាម ចរន្តការចាស់ និងផ្លាស់ប្តូរបណ្ណចាស់មកទម្រង់បណ្ណថ្មី។ ដូច្នេះខាងក្រោមនេះគឺជា សេចក្ដីប្រកាសព័ត៌មាន របស់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខែត្រព្រះសីហនុ ៖