​លោក ប៉ុន សារឿន ជើងខ្លាំងខាងដីធ្លីម្នាក់ជួបគ្រោះថ្នាក់ចរាចរស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត

0
1657

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ លោក ប៉ុន សារឿន ជាជើងខ្លាំងម្នាក់ខាងផ្នែកដីធ្លី ដែលប្រជាសហគមន៍ ខេត្តព្រះសីហនុ ដាក់ងារឩ្យ ថា ជើងខ្លាំងប្លន់ដីធ្លីប្រជាពលរដ្ឋ បានជួបគ្រោះថ្នាក់ចរាចរស្លាប់បន្ទាប់ពីគេសង្គ្រោះដល់មន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍នេះកើតឡើងលើដងផ្លូវជាតិលេខ៤ស្ថិតក្នុងគីឡូម៉ែត្រលេខ២៧និង២៨ នាវេលាថ្ងៃត្រង់ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងទឹកដី ខេត្តកំពង់ស្ពឺ។

ព័ត៌មានខាងលើនេះយោងតាមប្រភពពី ប្រជាសហគមន៍អូរខ្សាច់ ខេត្តព្រះសីហនុ ប្រាប់បាយ៉ង់ថែមស៍ ថា លោក ប៉ុន សារឿន បានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ ពីគេជួយសង្គ្រោះដោយសាររងរបួសធ្ងន់ធ្ងរបែក ប្លោកនោម។ ជនរងគ្រោះបើករថយន្តម៉ាក ម៉ាស្ដា ពណ៌សបុកជាមួយរថយន្តធុនធំពណ៌ត្រីអ៊ីរបស់ កងពលតូចដឹក ជញ្ជូនលេខ៩០។ រថយន្ត ម៉ាស្ដា បើកបរប្រជែងខាងឆ្វេងដៃក្នុងស្ថានភាព ដ៏គ្រោះថ្នាក់ បានបុកចំពីខាងមុខរថយន្ត ធំពេញទំហឹងតែម្ដង។

ចុងក្រោយ កាលពីថ្ងៃទី២២  ខែមករា ឆ្នាំ២០២១ លោក ប៉ុន សារឿន បានដឹកនាំកម្លាំងចម្រុះចុះបញ្ជាតុលាការ ឱ្យ រុះរើផ្ទះ សម្បែង ប្រជាពលរដ្ឋនៅសហគមន៍អូរខ្សាច់ ក្រុម៥ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តាមសាលដីកាស្ថាពរពីសាលកំពូល ។ ប្រជាពលរដ្ឋសហមគន៍អូរខ្សាច់ បានរងគ្រោះ ឈឺចាប់ជាមួយនឹងលោក ប៉ុន សារឿន ជាខ្លាំងពីរឿងដីធ្លី ព្រោះការចុះអនុវត្តសាលដីកាស្ថាពរ មិនចំទីតាំងពិតប្រាកដ ៕