លោក ថាក់ស៊ីន និងប្អូនស្រីបង្កើតបង្ហាញវត្តមានក្នុងពិធីខួបកំណើតសម្តេចតេជោ សែន

0
121

ភ្នំពេញៈ អតីត នាយករដ្ឋមន្ត្រីថៃ ពីរនាក់បងប្អូនបង្កើត គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកស្រី យីង ឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលនៅ ថ្ងៃទី៥ ខែសីហា គម្រប់៧១ឆ្នាំ។ ដូចរាល់ឆ្នាំដែរ ក្នុងថ្ងៃខួបកំណើតសម្តេចតេជោ មានការរៀបចំអបអរសាទរ នៅភូមិគ្រឹះសម្តេចនា ទីក្រុងតាខ្មៅ ខែត្រកណ្ដាល។

តាមរយៈវីដេអូកាត់នំខួបកំណើត សម្តេចតេជោ បានបង្ហោះលើ TikTok មហាជនបានសង្កេតឃើញមានការ ចូលរួមពីក្រុមគ្រួសារសម្ដេច។ បន្ថែមពីលើនោះគេបានឃើញវត្តមានលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោក ស្រី យីងឡាក់ នៅក្នុងពិធីនោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ឲ្យដឹង ថា លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានស្នាក់នៅភូមិគ្រឹះសម្តេចតេជោ ក្រុងតាខ្មៅ មួយយប់។ លុះ ព្រឹកឡើងបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកជាមួយ សម្តេចតេជោ ហើយនោះលោក ថាក់ស៊ីន និងលោក ស្រី យីងឡាក់ បានហោះចេញពីកម្ពុជាវិញ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ថាក់ស៊ីន បានរាប់អានគ្នាជាបង ប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នាចាប់តាំងពី ឆ្នាំ១៩៩២ មុនលោក ថាក់ស៊ីន ធ្វើជា នាយករដ្ឋ មន្ត្រីថៃ មកម៉្លេះ៕