លោកអ៊ុកសុផលប្រធានការិយាល័យគណនេយ្យក្រុងភ្នំពេញកំពុងខំបិទបាំងរឿងអាស្រូវពុករលួយរបស់ខ្លួន

0
411

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ មន្ត្រីរាជការសាលារាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល បានទាមទារយ៉ាងទទូចសុំឱ្យ អង្គភាពប្រ ឆាំងអំពើពុករលួយ ព្រមទាំងអធិការកិច្ច ក្រសួងមហាផ្ទៃ ចុះធ្វើការស៊ើបអង្កតរឿងអាស្រូវពុករលួយពេញបន្ទុក លោក អ៊ុក សុផល ប្រធានការិយាល័យគណនេយ្យសាលារាជធានីភ្នំពេញដុះស្លែជាយូរឆ្នាំមកហើយ។ នៅព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ មន្ត្រីរាជការ មួយចំនួនបានលាតត្រដាងដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងក៍ដូចជាស្ថា ប័នពាក់ព័ន្ធបានដឹងឮហើយចាត់វិធានការទប់ស្កាត់ផ្លូវច្បាប់ប្រកបដោយប្រសិទ្ធភាពបំផុត។

ក្រោយពេលផ្ទុះរឿងអាស្រូវរបស់ខ្លួនត្រូវបើកកកាយជាបន្តបន្ទាប់មកគឺលោក អ៊ុក សុផល ប្រធានការិយាល័យ គណនេយ្យ សាលារាជធានីភ្នំពេញ ធ្វើការបកស្រាយបំភ្លឺតាមបណ្តាញព័ត៌មានមួយចំនួនដើម្បីបិទបាំងនូវរឿង អាស្រូវពុករលួយរបស់ខ្លួនទាំងខ្មៅងងឹត។ ក៍ប៉ុន្តែទោះជាយ៉ាងណាបុគ្គលរូបនេះមិនអាចបិទ បាំងអំពើពុករលួយ របស់ខ្លួនបានតទៀតទេបើទោះបីខិតខំយកឈ្មោះមន្ត្រីធំៗនៅក្នុង សាលាក្រុងភ្នំពេញ ធ្វើជាខ្នងបង្អែកក៍ដោយ។

លោក អ៊ុក សុផល បានយកតួនាទី មន្ត្រីរាជការ ជាកន្លែងកាន់លុយឱ្យ សាលាក្រុងភ្នំពេញ ធ្វើជារបររកស៊ីផ្ដាច់ មុខ វាយឫកក្រអឺតក្រទម មើលងាយទៅលើអ្នកនៅក្រោមបង្គប់។ លោកជាអ្នកមានសល់លុយកាក់ច្រើនស្ងាត់ ស្ងៀម បំផុតដែលបានពីអំពើពុករលួយកាន់លុយឱ្យ សាលាក្រុងភ្នំពេញគឺសល់លុយរាប់លានដុល្លារដោយ គ្រាន់តែបម្រើការងារជារាជការមានឋានតូចមួយសោះ។ ដូច្នេះសមល្មមបើកការស៊ើបអង្កតរឹបអូសយកលុយដ៏ ច្រើនសន្ធឹកសន្ធាប់ពីបុគ្គលរូបនេះចូលថវិការដ្ឋវិញដើម្បីបម្រើផលប្រយោជន៍សង្គមជាតិដែលកំពុងតែរងគ្រោះជំងឺកាចសាហាវ កូវីដ.១៩។

មន្ត្រីរាជការក៍ដូច អង្គការសង្គមស៊ីវិល បានធ្វើការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយពេញបន្ទុកនេះជាបន្ទាន់។ ដោយហេតុថា ចាប់តាំងពីជំនាន់លោក ប៉ា សុជាតិវង្ស ធ្វើជាអភិបាល រាជធានីភ្នំពេញ រហូតដល់លោក ឃួង ស្រេង ធ្វើជា អភិបាលរាជធានីភ្នំពេញ សព្វថ្ងៃនេះទៀតគឺលោក អ៊ុក សុផល នៅតែប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាពដោយ គ្មានខ្លាចឬកោតក្រែងអ្វីទាំងអស់។ ជាងនេះទៅទៀតលោក អ៊ុក សុផល តែងតែយកឈ្មោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មកទន្ទេញជាប់មាត់ធ្វើជាយ័ន្តការពារទង្វើមិនប្រក្រតី និងអំពើពុករលួយរបស់ខ្លួន។

ប្រភពនៅក្បែរលោក អ៊ុក សុផល បានប្រាប់ឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ ការប្រមូលភាស៊ីតាមផ្សារ ការប្រមូល ពន្ធប៉ាតង់នានាក្នុង រាជធានីភ្នំពេញ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក អ៊ុក សុផល ដែលល្បីល្បាញខាង ពុករលួយកេងប្រវ័ញ្ច​ថវិកាជាតិតាមអំពើចិត្តជាច្រើនឆ្នាំមកហើយ។ ហេតុនេះលោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ។​ ព្រោះអំពើពុករលួយជាច្រើនឆ្នាំបែបច្រើនធ្វើឱ្យលោក ក្លាយជាមនុស្សមានបានលាក់មុខបំផុត ហើយគឺជារឿងមួយដែលមិនអាចបិទបាំងបានឡើយ។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរបណ្ដែតបណ្តោយឲ្យលោក អ៊ុក សុផល ប្រធានការិយាល័យគណនេយ្យ សាលារាជធានីភ្នំពេញ សាងភាពល្បីល្បាញខាងអំពើពុករលួយនេះតទៅ ទៀតនោះទេ។

ទោះជាយ៉ាងណា នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះលោក អ៊ុក សុផល ប្រធានការិយាល័យ គណនេយ្យរាជធានីភ្នំពេញ ក៍ដូចជាអ្នកនាំពាក្យសាលាក្រុងគឺ ពុំអាចសុំការបំភ្លឺបានទេជុំវិញការចោទប្រកាន់ ទាំងប៉ុន្មានខាងលើនេះ៕