រដ្ឋលេខាធិការទេសចរណ៍ដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយក្រុមហ៊ុនប្រាវីនយ៉ាអ៊ីសឺវីស

0
159

ភ្នំពេញៈ ឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាងរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយក្រុមការងាររបស់ ក្រុមហ៊ុនប្រាវីនយ៉ា អ៊ីសឺវីស ឯ.ក (PRAVINYA ESERVICES CO., LTD.) តំណាងដោយលោកជំទាវ មាស សុភារ័ត្ន ប្រធានក្រុមហ៊ុន ដើម្បីពិភាក្សាលើគម្រោងរៀបចំវេបសាយ និងការដាក់ឱ្យអនុ វត្តកម្មវិធី Visit Cambodia App ក្នុងគោលដៅចូលរួមលើកកម្ពស់ការផ្សព្វផ្សាយ ការទាក់ទាញ និងការជួយស ម្រួលដល់ភាគីពាក់ព័ន្ធ (ក្រសួង ស្ថាប័ន វិស័យឯកជន និងប្រជាពរដ្ឋ ជាពិសេសទេសចរ) ក្នុងការផ្តល់ ការស្វែង រក ការសហការ ការជាវផលិតផល និងគោលដៅទេសចរណ៍នានានៅ ព្រះរាជាណាចក្រកម្ពុជា វេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។

លោកជំទាវ មាស សុភារ័ត្ន បានលើកឡើងថា ក្រុមហ៊ុនមានអ្នកជំនាញបច្ចេកទេស ដែលមានបទពិសោធជាច្រើន ហើយសេវាសំខាន់ៗដែលក្រុមហ៊ុនផ្តល់មានដូចជា សេវាថ្នាលឌីជីថល (Digital Platforms) សេវារដ្ឋ បាល ឌីជីថល (Digital Administration Applications and Services) សេវាបង់ប្រាក់តាមអនឡាញ (Online Payment) និងសេវាបញ្ញាសិប្បនិម្មិត និងស្វ័យប្រវត្តិកម្មការងារ (AI and Automation)។ ដូច្នេះក្រុមហ៊ុនមិនគ្រាន់តែអាចសហការលើការងាររៀបចំវេបសាយ និងកម្មវិធី Visit Cambodia App ប៉ុណ្ណោះទេ ក្រុមហ៊ុនអាចផ្តល់សេវាផ្សេងៗទៀតផងដែរតាមតម្រូវការរបស់ ក្រសួង ស្ថាប័ន។

កិច្ចប្រជុំបានពិភាក្សាលម្អិតអំពីមុខងាររបស់វេបសាយនិងកម្មវិធី Visit Cambodia App និងបានពិភាក្សាអំពីយន្តការនិងនីតិវិធីនៃកិច្ចសហប្រតិបត្តិការជាមួយគ្នានាពេលអនាគត ព្រមទាំងអំពីលទ្ធភាពសម្រាប់កិច្ចសហ ការផ្សេងៗទៀតផងដែរ៕