ម្ចាស់ផ្ទះនិងអ្នកម៉ៅការរកទីបញ្ចប់បញ្ហាមិនទាន់ត្រូវបន្ទាប់ពីសាងសង់អគារផ្ទះល្វែងមួយអស់រយៈ០១ឆ្នាំជាងមិនហើយរួចរាល់ជាស្ថាបពរតាមកិច្ចសន្យា

0
487

ដោយ បាយ៉ង់ថែមស៍

ខែត្រព្រះសីហនុ៖ ការខ្វែងគំនិតគ្នារវាងភាគីម្ចាស់ផ្ទះ និង អ្នកម៉ៅការពុំទាន់អាចដោះស្រាយចប់តាំងពីខែក្កដា ឆ្នាំ២០២០ ខណៈការសាងសង់អគារផ្ទះល្វែងមួយកម្ពស់៥ជាន់មិនបានសម្រេចតាមកិច្ចសន្យាដែល​សំណង់អគារផ្ទះល្វែងនោះស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុខែត្រព្រះសីហនុ ។

 

ការឈជជែកគ្នាក្រោមអគារផ្ទះល្វែងមួយមិនទាន់សង់រួច ជិតមួយម៉ោងកាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ រវាងភាគីម្ចាស់អគារផ្ទះល្វែង និង អ្នកម៉ៅការបានត្រឹមតឹងសរសៃរក បន្ទាប់ភាគីម្ចាស់ផ្ទះធ្លាប់បានណាត់ជួបគ្នាជាច្រើនលើកដើម្បីជជែកគ្នាផ្ទាល់មាត់រកដំណោះស្រាយពុំបានសម្រេចដូចការគ្រោងទុក ។

ភាគីម្ចាស់អគារផ្ទះល្វែងលោកស្រី ចាប រី អង្គុយលើគំនរការ៉ូដោយទឹកមុខក្រៀមក្រំ អស់សង្ឃឹម រៀបរាបប្រាប់អ្នកសារព័ត៌មានថា លោកស្រី បានផ្ដល់ទំនុកចិត្តលើអ្នកម៉ៅការសាងសង់អគារផ្ទះល្វែងរបស់លោកស្រីទាំងស្រុង ដោយប្រគល់លុយស្ទើរទាំងអស់មុនដល់អ្នកម៉ៅការព្រោះចង់ឱ្យហើយរួចរាល់ឆាប់ ។

លោកស្រីបន្តក្នុងទឹកមុខបាត់ទំនុកចិត្តថា លោកស្រីបានឱ្យលុយមុនទៅភាគីម៉ៅការជាង២០០.០០០(ម្ភៃបីម៉ឺនដុល្លារ)ជាមុន ក្នងទឹកប្រាក់សរុប៣៣២.០០០(សាមសិបបីម៉ឺនពីរពាន់ដុល្លារអាមេរិកគត់)ទៅតាមបញ្ជីតំលៃដែលបានព្រមព្រៀងគ្នាក្នុងកិច្ចសន្យាសាងសង់ ។ ថែមទាំងឱ្យភាគីម៉ៅការខ្ចីក្រៅចំនួន៥០.០០០(ប្រាំម៉ឺនដុល្លារ)ទៀត ហើយផ្ទះមិនទាន់សាងសង់រួចរាល់សោះ ។ ដូច្នេះលោកស្រីសម្រេចចិត្តថាឈប់ឱ្យអ្នកម៉ៅការសព្វថ្ងៃហ្នឹងធ្វើបន្ត ដោយយល់ព្រមបង្កើតគណៈកម្មការមួយវាយតម្លៃទូរទាត់បញ្ចប់រឿង ។

ចំណែកលោក យាន វិសិដ្ឋកូនប្រុសម្ចាស់អគារផ្ទះល្វែង បានប្រាប់អ្នកសារព័ត៌មានថា ដោយយល់ឃើញពីសេដ្ឋកិច្ចគ្រួសារនិងការសាងសង់យឺតពេកលោកបានកែប្រែកិច្ចសន្យាពី៥សន្លឹក ទម្លាក់មកនៅត្រឹមតែ៤សន្លឹកវិញ ដើម្បីពន្លឿនការសាងសង់ ប៉ុន្តែនៅតែសាងសង់មិនហើយរួចរាល់ដដែ ខណៈលុយម៉ៅការក៏បានបើកឲ្យស្ទើរគ្រប់ចំនួនអស់ទៅហើយផងដែរ ។

លោកវិសិដ្ឋ សង្កត់ធ្ងន់ថា នៅពេលភាគីខាងលោកហៅអ្នកម៉ៅការមកដោះស្រាយបញ្ហា ភាគីម៉ៅការតែងតែថារវល់ និងពន្យារពេលដោះស្រាយរហូត មានន័យការណាត់ជួបម្ដងៗ គឺលំបាកណាស់ សង្ស័យមានអ្នកអាង ព្រោះកន្លងមកខ្ញុំធ្លាប់ទៅប្តឹងសមត្ថកិច្ច គេតែងនិយាយថាសម្រួសគ្នាសិនទៅ ដូច្នេះលើកនេះប្រាប់ទៅសារព័ត៌មានជួយផ្សាយម្តង ។

ចំពោះភាគីអ្នកម៉ៅការសាងសង់ លោក ខេន សុខុម បានមានប្រសាសន៍ថា លោកទទួលស្គាល់ពីកំហុសដែលលោកបានសាងសង់យឺតយ៉ាវ  ដោយសារលោកមានការស្ទះលុយ ប៉ុន្តែការស្ទះលុយនេះមិនមែនជាកំហុសរបស់ម្ចាស់អគារផ្ទះល្វែងនោះទេ គឺកំហុសខាងលោកផ្ទាល់ជាអ្នកស្ទះ ទើបបណ្ដាលឲ្យមានការយឺតយ៉ាវក្នុងការសាងសង់សំណង់អគារហ្នឹង ។

លោកបានបញ្ជាក់ធ្ងន់ថា ការយឺតយ៉ាវនេះ លោកនឹងសងលុយទៅម្ចាស់ផ្ទះចំពោះការយឺតយ៉ាវ បូកនឹងលុដែលខ្លួនបានខ្ចីពីម្ចាស់ផ្ទះចំនួន៥០.០០០(ប្រាំម៉ឺន)ដុល្លារបន្ថែមទៀត ។ លោកបញ្ចប់ថា សម្រាប់ការសាងសង់៤សន្លឹកដោយដក១សន្លឹកនិងដំបូលស៊ីប្រូចេញ តាមកិច្ចសន្យារបស់ម្ចាស់ផ្ទះ លោកនឹងត្រូវសងប្រហែលជាង១ម៉ឺនដុល្លារមិនមែនលោកមិនសងនោះទេ ។

គួរបញ្ជាក់ថា ទីបញ្ចប់នៃជំនួបខាងលើ ភាគីទាំងសងខាងយល់ព្រមដោយមាត់ទទេរថានឹងបង្កើតគណៈកម្មការមួយចុះវាយតម្លៃនិងបញ្ចប់បញ្ហា ៕