មេភូមិទ្រុងមាន់សង្កាត់អូរបែកក្អម«ឆ្លងជំងឺកូវីដ១៩»ទាំងប្ដីប្រពន្ធនិងអ្នកក្បែរខាងមិនបានចងខ្សែបិទខ្ទប់ឡើយ

0
650

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ ការដើរផឹកស៊ីស្ទើរលុះថ្ងៃតិចដែលមានការជួបជុំគ្នាច្រើននោះធ្វើឱ្យលោកមេ ភូមិទ្រុងមាន់ កើតជំងឺកូវីដ ១៩ ទាំងប្ដីប្រពន្ធ និងអ្នកក្បែរខាងមួយចំនួនទៀត។ ពួកគេកំពុងតែសម្រាកព្យាបាលនៅនឹងផ្ទះដែលពុំបានចង ខ្សែបិទខ្ទប់អ្វីឡើយគឺអស់រយៈពេលបីឬបួនថ្ងៃមកហើយ ជាងនេះទៅទៀតកន្លែងពាក់ព័ន្ធមួយចំនួនមិនត្រូវបាន គេបិទខ្ទប់ ឬធ្វើចត្តាឡីស័ក អ្នកពាក់ព័ន្ធនោះទេ។

លោក សំ ស៊ីថា មេភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មនុស្សកំពូលឫក តែងតែ យកប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនធ្វើជាខ្មាំងសត្រូវបើសិនជានរណាម្នាក់មិនចេះយកចិត្តផ្លើមគាត់ទេនោះ។ លោក ស៊ីថា បុរសញៀនល្បែងខ្លាំង គេតែងតែសង្គេតឃើញទៅ ផឹកកាហ្វេ ជារៀងរាល់ព្រឹក និងពេលល្ងាច មានការជួបជុំគ្នាផឹកស៊ីស្ទើររាល់ថ្ងៃស្ថិតនៅក្នុង ផ្ទះលេខ១៩៥ឌ ផ្លូវបេតុK4A ដែលម្ចាស់ផ្ទះធ្វើទាហានឈ្មោះ សៅ។

ករណីខាងលើនេះត្រូវបានលោក ស៊ីថា មេភូមិទ្រុងមាន់ ខំព្យាយាមបិទបាំងពី «ការឆ្លងជំងឺកូវីដ១៩» យ៉ាងខ្លាំង ពីព្រោះខ្លាចខ្មាសគេ។ ផ្ទះដែលគាត់ឧស្សាហ៍ចេញចូលញឹកញាប់មាន លេខ១៩៥ឌ ផ្លូវK4A សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដែលមានអ្នកហែរហមជាច្រើននាក់ទៀតមិនត្រូវបានធ្វើ «ចត្តាឡីស័ក» អ្វីឡើយគឺមានមនុស្ស ដើរពេញភូមិនៅឡើយ។

យោងតាមប្រភពច្បាស់ការណ៍មួយបានបង្ហើបប្រាប់ បាយ៉ង់ថាមស៍ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នេះ ថា លោកមេ ភូមិទ្រុងមាន់ ឈ្មោះ សំ ស៊ីថា ព្រមទាំងប្រពន្ធ និងប៉ូលិស រស់ក្បែរខាងគ្នាពិតជាបានឆ្លង ជំងឺ កូវីដ១៩ ប្រាកដមែន។ រឿងនេះដឹងត្រឹមតែ ចៅសង្កាត់អូរបែកក្អម តែប៉ុណ្ណោះ។ រីឯខាងសាលា ខណ្ឌសែនសុខ វិញមិនបានដឹងនោះទេ។ ដោយសារតែមិនទាន់មានឈ្មោះ អ្នកជំងឺធ្លាក់មកពី ក្រសួងសុខាភិបាល អីចឹងហើយ ទើបគេមិនទាន់បិទខ្ទប់ឬចងខ្សែផ្ទះគាត់។

នៅរសៀលថ្ងៃទី២៤ ខែកក្កដា លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម បានដឹងរឿងនេះយ៉ាងជាក់ច្បាស់។ ប៉ុន្តែ គេមិនអាចសុំការបំភ្លឺបន្ថែមបានឡើយហើយលោក ម៉ូវ ម៉ានិត អភិបាល ខណ្ឌសែនសុខ ឯណេះវិញក៍មិនបាន ដឹងរឿងនេះទេតាមរយៈការឆ្លើយតបសារ «តេឡេក្រាម»។

គួរបញ្ជាក់ថា នៅក្នុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម កាលពីដើម ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះមាន អ្នកស្លាប់ដោយសារ ឆ្លងជំងឺកូវីដ១៩ ចំនួនពីរនាក់មកហើយ។ ភូមិនេះជាប់ឈ្មោះជាភូមិឆ្លង ជំងឺកូវីដ១៩ ច្រើន ជាងគេនៃ ខណ្ឌសែនសុខ។ ភូមិទ្រុងមាន់ ធ្លាប់ត្រូវបាន សាលារាជធានីភ្នំពេញ បិទខ្ទប់មុនគេអស់ កាលពីផ្ទុះ ជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ២០កុម្ភៈ ខណៈនោះហើយលោក សំ ស៊ីថា ដែលពូកែយកចិត្តផ្ទះអ្នកមានម្នាក់ បានថតរូបចែកអំណោយជាមួយម្ចាស់ផ្ទះដែលមានឡានទំនើបនៅខាងក្រោយ ត្រូវបានមហាជនរិះគន់ពេញ ហ្វេសប៊ុក…៕