មេតុងទីនអនឡាញល្បីឈ្មោះនាង អឿន ម៉ូលីកា ត្រូវកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន

0
179

ភ្នំពេញៈ មេតុងទីនអនឡាញវ័យក្មេងឡូយថូយសម្ញែងលុយឡានតាមបណ្ដាញសង្គមហ្វេសប៊ុក ដ៏ល្បីល្បាញ ឈ្មោះនាង អឿន ម៉ូលីកា ត្រូវបាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចាប់ខ្លួននៅវេលាម៉ោង១៥និង២៥រសៀ លថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីកាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាសាលាដំបូង រាជធានីភ្នំ ពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

នាង អឿន ម៉ូលីកា មានរឿងអាស្រូវពាក់ព័ន្ធមិនបំពេញកាតព្វកិច្ចចំពោះ «ឧបករណ៍» ដែលអាចជួញដូរបាន។ នេះបើយោងតាមការឱ្យដឹងពី សមត្ថកិច្ច កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅវេលាខាងលើ។ នាងត្រូវបាន ប៉េអឹមបញ្ជូនខ្លួនទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

បើយោងតាមរូបភាពមួយសន្លឹកនាង អឿន ម៉ូលីកា អង្គុយចំកណ្ដាលរថយន្តពាក់មួកព័ណ៌សលាយខ្មៅ ពាក់ អាវសលាយខៀវ និងសក់ព័ណ៌ក្រហមធ្លាក់មកខាងមុខ ដែលមានប៉េអឹមអង្គុយអមសងខាង គឺនៅពីខាងឆ្វេង ដៃនាងជា ប៉េអឹមស្រី និងនៅខាងស្ដាំដៃជា ប៉េអឹមបុរស៕