មេឃុំគោកគង់កើតហ៊ានប្រឆាំងនឹងអនុសាសន៍អភិបាលខែត្រព្រៃវែងរឿងយកដីរាស្ត្រកាន់កាប់ពីឆ្នាំ១៩៧៩ទៅដាក់ជាសម្បត្តិរដ្ឋ

0
134

ព្រៃវែង: មេឃុំគោកគង់ខាងកើត ស្រុកកញ្ចៀច ខែត្រព្រៃវែង គឺលោក អ៊ុង យា ត្រូវបានពលរដ្ឋរស់នៅ ភូមិត្រ ពាំងស្វាយ និង ភូមិបែកក្អម លើកឡើងថា មេឃុំឈ្មោះ យា រូបនេះកំពុងតែធ្វើសកម្មភាពប្រឆាំងនឹងអនុសា សន៍ដ៏ថ្លៃថ្លាអភិបាល ខែត្រព្រៃវែង ឯកឧត្តម ជា សុមេធិ ដោយគាត់មិនព្រមដោះស្រាយជូនពលរដ្ឋទេថែម ទាំងប្រើអំណាចធ្វើចលនាបង្ខំឲ្យមេភូមិដើរផ្តិតមេដៃគាំទ្រខ្លួន។ ការធ្វើសកម្មភាពបែនេះវាផ្ទុយពីការលើកឡើង របស់អភិបាលខែត្រនៅក្នុងសន្នីសីទសារព័ត៌មាននៅ ទីស្តីការគណរដ្ឋមន្រ្តី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ថា លោកនឹងបញ្ជូនមន្ត្រីឱ្យទៅដោះស្រាយជូនពលរដ្ឋដែលបានដាក់ពាក្យប្តឹងមកសាលាខែត្រ។

អភិបាខែត្របានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា បញ្ហាពាក់ព័ន្ធរឿងដីធ្លីស្ថិតនៅ ឃុំគោកគង់ខាងកើត លោកបានទទួលពាក្យបណ្តឹងរួចហើយដែលមានពលរដ្ឋបីគ្រួសារស្នើសុំធ្វើបណ្ណកម្មសិទ្ធិ។ ឯកឧត្តម កំពុង តែចាត់បញ្ជូនក្រុមការងារថ្នាក់ខែត្រមាន គណ:កម្មការដីធ្លីខែត្រ ដឹកនាំដោយអភិបាលរងខែត្រម្នាក់ចុះទៅ ពិនិត្យដោះស្រាយរឿងនេះ។

ភ្លាមៗបន្ទាប់ពីការផ្សាយចេញវីដេអូព័ត៌មានជាសាធារណៈនៅប្រសាសន៍ ឯកឧត្តមអភិបាលខែត្ររួចមក ពល រដ្ឋជាច្រើនគ្រួសាររស់នៅ ឃុំគោកគង់ខាងកើត និងឃុំផ្សេងទៀតនៃ ស្រុកកញ្ចៀច បានសម្តែងការគាំទ្រយ៉ាង ខ្លាំង ចំពោះការយកចិត្តទុកដាក់ដោយក្តីមេត្តា និងការអាណិតស្រឡាញ់របស់ឯកឧត្តមមកលើប្រជាពលរដ្ឋ ខ្លួនដោយមិនទុកពលរដ្ឋចោលនោះទេ។ ឯកឧត្តម ថែមទាំងប្តេជ្ញាចិត្តដោះស្រាយក្តីលំបាកគ្រប់យ៉ាងជូនពល រដ្ឋគ្រប់ស្រទាប់វណ្ណៈ។

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ពលរដ្ឋចំនួន៣គ្រួសាររស់នៅ ភូមិត្រពាំងស្វាយ និង ភូមិបែកក្អម ឃុំគោក គង់ខាងកើត បានដាក់ពាក្យស្នើសុំទៅ ឯកឧត្តម អភិបាខែត្រ ឱ្យជួយអន្តរាគមន៍ដើម្បីពួកគាត់បានធ្វើប្លង់កម្ម សិទ្ធិលើដីអាស្រ័យផលរបស់ខ្លួនដែលរដ្ឋបានចែកជូនតាំងពី ឆ្នាំ១៩៧៩ មកម្ល៉េះ។ ក៍ប៉ុន្តែមកដល់ពេល រាជរដ្ឋា ភិបាល អភិវឌ្ឍន៍លំកៅស៊ូ និងក្រោយមកមានការចុះបញ្ជីដីធ្លីជាប្រព័ន្ធក៍ស្រាប់តែអាជ្ញាធរឃុំនិងស្រុកបានគំរាម កំហែងយកដីពលរដ្ឋកាន់កាប់ជាយូរឆ្នាំមកហើយនោះដាក់ចូលជាសម្បត្តិរដ្ឋទៅវិញ ?

អ្នកភូមិខាងលើនិយាយថា ឥឡូវនេះពលរដ្ឋមិនសប្បាយចិត្តនឹងលោកមេឃុំនេះរូបទេ។ ព្រោះគាត់ប្រើអំណាច គាបសង្កាត់លើពលរដ្ឋម្ចាស់ឆ្នោតជាខ្លាំង ហើយការធ្វើដូច្នោះវាដូចជាហែកសន្លឹកឆ្នោតចោទអីចឹង។

ពលរដ្ឋរស់នៅភូមិទាំងពីរខាងលើបាននាំគ្នាផ្តិតមេដៃប្រមាណ១០០គ្រួសារដើម្បីស្នើសុំទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យផ្លាស់ប្តូរ មេឃុំគោកគង់កើត ឈ្មោះ អ៊ុង យា ចេញដោយដាក់ជំនួសមនុស្សថ្មីដែល មានសមត្ថភាពបម្រើរាស្ត្រស្លូតត្រង់ពិតប្រាកដ។ ព្រោះមេឃុំរូបនេះគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងបង្កការ លំបាកដល់ពលរដ្ឋជាយូរឆ្នាំមកហើយ។ លោកមេឃុំនេះគឺចង់បានដីពលរដ្ឋស្លូតត្រង់ដោយយកលេសលើក ហេតុផលថា ជាដីត្រពាំង ដីដុតខ្មោច ។ល។និង។ល។

ពលរដ្ឋបានឱ្យដឹងទៀតថា មេឃុំរូបនេះបម្រើតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ គឺសូម្បីតែដីក្មួយរបស់ លោកបង្កើតក៍ហ៊ានរំលោភបំពានយកដែរ។ ដូច្នេះសូមឯកឧត្ដមអភិបាលខែត្រកុំជឿលើសម្ដីលោកមេឃុំ ខណៈពលរដ្ឋសុំធ្វើប្លង់ដីស្របច្បាប់គាត់មិនឲ្យគេធ្វើនោះទេបែរជាមកសុំចែកដីពលរដ្ឋ៥០ ភាគរយទៅវិញ តើវាសមដែរឬទេ ?

រីឯលោក ចយ សឿង និងឈ្មោះ ភិន ញ៉ បានបញ្ជាក់ប្រាប់ថា ពួកគាត់ទាមទារសុំឲ្យអភិបាលខែត្រជួយរក យុត្តិធម៌ដើម្បីឲ្យសុរិយោដីចេញប្លង់កម្មសិទ្ធិតែប៉ុណ្ណោះ។ ពីព្រោះវាជាដីកេរ្តិ៍ឪពុកម្តាយរបស់ពួកគាត់បាន កាន់កាប់តាំងពី ឆ្នាំ១៩៧៩ មកម្ល៉េះ។

នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ លោកមេ ឃុំគោកគង់ខាងកើត ស្រុកកញ្ចៀច ខែត្រព្រៃវែង គឺលោក អ៊ុង យា អង្គភាពយើងគ្មាន មធ្យោបាយធ្វើការទំនាក់ទំនងដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់ខាងលើពីសំណាក់ ប្រជាពលរដ្ឋឡើយ។

គួរបញ្ជាក់ថា ដោយបានមើលឃើញដីនៅជាប់នឹងផ្លូវកៅស៊ូដែលមានតម្លៃខ្ពស់លោកមេឃុំក៍បានកើតរោគចិត្ត យកលេសគ្មានហេតុផលពិតប្រាកដមកគាបសង្កាត់ធ្វើបាបរាស្ត្រស្លូតត្រង់។ ទោះជាយ៉ាងណាដីទំនាស់នោះ មានផ្ទៃសរុបទំហំបណ្តោយ២៩៥ម៉ែត្រ និងទទឹង១៩៨ម៉ែត្រត្រូវបានប្រជាពលរដ្ឋកាន់កាប់ អាស្រាយផលតាំងពី ឆ្នាំ១៩៧៩ មកម្ល៉េះ៕