អនុប្រធានអន្តោប្រវេសន៍ស្ដីទីប៉ុស្ដិ៍ភ្នំដិនកំពុងតែសប្បាយប្រមូលផលបទល្មើសសេដ្ឋពីសត្វបក្សីក្នុងមួយឡានចាប់ពី២៥ទៅ២៨ម៉ឺនរៀល

0
486

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ លោកវរសេនីយ៍ឯក ញឹម សុខលី នាយរងស្ដីទីប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតនៅ ឃុំភ្នំដិន ស្រុកគិរី វង់ ខេត្តតាកែវ កំពុងតែសំងំ និងសប្បាយប្រមូលផលលាភសក្ការពីក្រុមឈ្មួញរកស៊ីបទល្មើសសេដ្ឋកិច្ចនាំចូល ពងទា ពងមាន់ កូនទា កូនមាន់ និង សត្វបក្សី គ្រប់ប្រភេទពីវៀតណាម ចូលមកកម្ពុជា អត់មានច្បាប់ដោយ ក្នុងមួយឡានមានតម្លៃចាប់ពី២៥ម៉ឺនរៀល ទៅ២៨ម៉ឺនរៀល គឺពុំខ្វល់ពីច្បាប់ទម្លាប់អ្វីឡើយ។

ករណីនេះគឺប្រឆាំងនឹង សារាចរណែនាំរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីវិធានការទប់ស្តាត់ ជំងឺផ្ដាសាយបក្សី A/H5N1 កំពុងតែផ្ទុះរាលដាលខ្លាំងនៅភាគខាងត្បូងនៃប្រទេសវៀតណាម។ ការនាំចូលកូន មាន់ កូន​ទា ពងមាន់ ពងទា និងផលិតផលបក្សី​ គ្រប់ប្រភេទនេះត្រូវតែមានលិខិតបញ្ជាក់សុខភាពសត្វពីវៀត ណាម និងមន្ត្រីជំនាញពេទ្យសត្វខ្មែរយ៉ាងត្រឹមត្រូវទើបអនុញ្ញាតឳ្យនាំចូលកម្ពុជាបាន។ ប៉ុន្តែរថយន្តដឹកទំនិញ ដូចហែកឋិនទាំងនេះពុំមានលិខិតអនុញ្ញាតនោះឡើយហុចតែលុយឳ្យលោក ញឹម សុខលី គឺបើកឡានចេញ យ៉ាងរំភើយតែម្ដង…។

យោងតាមប្រភពពី ក្រុមអាជីវករ រកស៊ីនៅតាមច្រកអន្តរជាតិភ្នំដិន ទល់ដែនខ្មែរ និងវៀតណាម ​មាត់ជ្រូក បាន ប្រាប់ឳ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះថា ប៉ូលិសអន្តោប្រវេសន៍លោក ញឹម សុខលី នាយរង ស្តីទីប៉ុស្ដិ៍ច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគិរីវង់ គឺជាជើងកាងឳ្យអ្នករកស៊ីខុសច្បាប់នាំចូល ពងទា ពងមាន់ កូន មាន់ កូ​នទា និងសត្វបក្សីគ្រប់ប្រភេទ ពីវៀតណាមចូលកម្ពុជា ក្នុងមួយថ្ងៃៗមានឡានធំចាប់ពី៧ទៅ៨គ្រឿង និងឡានសាំយ៉ុង៦គ្រឿង ហើយមានឡានកូរ៉េ២តោនកន្លះផងនោះគឺលោក ញឹម សុខលី យកលុយពីក្រុម ឈ្មួញចាប់ពី២៥ម៉ឺនរៀល ទៅ២៨ម៉ឺនរៀល ដែលពួកឈ្មួញដឹកជារៀងរាល់ថ្ងៃ និងរាល់យប់ដូចឡានហែបុណ្យ កឋិនអីចឹង។

ប្រភពបន្តទៀតថា លោក ញឹម សុខលី បានកាងឳ្យក្រុមអ្នករកស៊ីខុសច្បាប់ដឹកទំនិញខាងលើមានដូចជា ចែសារឿន មានផ្ទះនៅខាងក្រោយ ប៉ុស្តិ៍ព្រំដែនភ្នំដិន។ លោកយាយវង់ លោកយាយខ្លី និង លោកពេក ជា ដើម។ ជារៀងរាល់ថ្ងៃក្រុមអ្នករកស៊ីនាំដឹកទំនិញខុសច្បាប់ទាំងនេះមិនខ្លាចញញើតពីការបំផ្លាញសុខភាពប្រជា ពលរដ្ឋខ្មែរឡើយ។ លោក សុខលី នៅមានរកស៊ីរបររកស៊ីខុសច្បាប់ជាច្រើនមុខទៀតនៅច្រកតំបន់ភ្នំដិននេះ។

ដោយសារផលប្រយោជន៍បុគ្គលសួនតួពួកមន្ត្រីខិលខូចខ្លះយកតួនាទីការងាររដ្ឋមកធ្វើជារបររកស៊ីដោយគ្មាន ការអៀនខ្មាសអ្វីឡើយ។ តួយ៉ាងដូចលោក ញឹម សុខលី មិនខ្លាចញញើតនឹងបំផ្លាញសុខភាពពលរដ្ឋខ្មែរ ឡើយ។ ក្រុមអាជីវករក៍ដូចជាពលរដ្ឋខ្មែរបានធ្វើការសំណូមពរសុំឳ្យសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ឳម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាពិសេសក្រុមអធិការកិច្ចក្រសួងបើកការ ស៊ើបអង្គេតពីសកម្មភាពលោក ញឹម សុខលី នេះផង។

ទាក់ទង ជំងឺផ្ដាសាយបក្សី ក្រសួងកសិកម្ម បានចេញសារាចរណែនាំមួយ លេខ០៨៧ សរណន.កសក ស្តីពី «វិធានការទប់ស្តាត់ជំងឺផ្ដាសាយបក្សី» ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ កន្លងមកក្រសួង បានចេញលិខិត ណែនាំ និងជូនដំណឹងដល់ អ្នកចិញ្ចឹមសត្វ អ្នកធ្វើអាជីវកម្មសត្វ និងផលិតផលសត្វ ជាពិសេសបក្សី និង
ផលិតផលពីបក្សី ក្នុងការបង្ការ និងទប់ស្តាត់ ជំងឺផ្ដាសាយបក្សី វីរុសប្រភេទ A/H5N1។

អ្នកកាន់ទូរស័ព្ទហតឡាញឳ្យ ក្រសួងកសិកម្ម លើកឡើងថា លិខិតរបស់ក្រសួងនេះ គឺនៅតែមានសុពលភាព ដដែលដើម្បីទប់ស្កាត់ការនាំចូលសត្វខុសច្បាប់មិនថាតែបក្សី ឬសត្វជ្រូក មាន់ ទា គោ នោះទេ។ មុននឹង អនុញ្ញាតឳ្យនាំសត្វចូលមកកម្ពុជាអ្នករកស៊ីទាំងនោះត្រូវមានលិខិតបញ្ជាក់ពី ដើមទី និងចុងទី (ពីវៀតណាម និងពីកម្ពុជា) បើសត្វនោះមានសុខភាពល្អទើបអាចឳ្យនាំចូលកម្ពុជាបាន។ តែបើពួកគាត់គ្មានលិខិតបញ្ជាក់ ច្បាស់លាស់ ឬមិនត្រឹមត្រូវនោះទេ គឺការនាំចូលសត្វទាំងនោះខុសច្បាប់ហើយ…។

ក្រុមអន្តរាគមន៍ប្រឆាំង ឬបង្ក្រាបបទល្មើសសត្វទូទាំងប្រទេសកម្ពុជា នៃក្រសួងកសិកម្ម ឯណេះវិញលោក ហ៊ុន សារ៉ាត់ បានចាត់ទុកករណីនេះជាដំណឹងល្អមួយ។ លោកបានលើកឡើងថា បើសិនជាដំណឹងនេះពិតប្រាកដ មែនខ្ញុំនឹងចុះទប់ស្កាត់វាជាដាច់ខាត។ ​យើងនឹងយកវត្ថុវិភាគសំណាកបើសិនជារកឃើញវាពិតមែនយើងនឹង
យកទៅដុតកម្ទេចចោលរួចហើយពិន័យជាប្រាក់ថែមទៀតផង។

អភិបាល ខេត្តតាកែវ លោក អ៊ូច ភា បានលើកឡើងយ៉ាងខ្លីនៅរសៀលថ្ងៃទី១៤ ខែមិថុនា នេះថា « ខ្ញុំមិនទាន់ បានទទួលរបាយការណ៍ហ្នឹងទេ។ ខ្ញុំនឹងស្រាវជ្រាវមើលបើសិនជាមានករណីហ្នឹងមែននោះ ! »។

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ញឹម សុខលី ដែលមានទម្រង់មុខដូចអ៊ាន់អែមខាង កើតមិនបានលើកទូរស័ព្ទអ្នកកាសែតដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់ខាងលើបានឡើយ។

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តតាកែវ បាននិយាយបដិសេធយ៉ាងខ្លីនៅ រសៀលថ្ងៃទី១៤ ខែមិថុនា នេះថា អត់មានការនាំចូល ពងមាន់ ពងទា កូ​ន​មាន់ កូនទា និងផលិតសត្វកប្សី នៅតាមច្រកភ្នំដិន នោះទេ។ ប៉ុន្តែចាំខ្ញុំធ្វើការស៊ើបអង្គេតមើលការងារនេះឡើងវិញ។ ទោះជាយ៉ាងលោក ថៃ លី ត្រូវបានគេដឹងថា គាត់ជាមិត្តភក្ដិជិតដិតជាមួយនឹងលោក ញឹម សុខលី ដែលបានបើកដៃឳ្យក្រុមឈ្មួញនាំទំ និញទាំងនេះចូលមកកម្ពុជា ហើយមានក្រុមអ្នករកស៊ីរបរនេះខ្លះត្រូវជាសាច់ញាតិរបស់លោក ថៃ លី ថែម ទៀតផង។

គួរបញ្ជាក់ថា ផ្អែកតាមសារព័ត៌មានពី វៀតណាម ធ្លាប់ចុះផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅ ខេត្ត ត្រាវិញ ភាគខាងត្បូងវៀតណាម ផ្ទុះជំងឺផ្ដាសាយបក្សីបង្កឡើងដោយវីរុសប្រភេទ A/H5N1 ហើយត្រូវបាន កម្ទេចសត្វមាន់ប្រមាណជាង៥៥០០០ក្បាល។ ដូច្នេះដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺផ្ដា សាយបក្សី ឳ្យកាន់តែមានប្រសិទ្ធភាពខ្ពស់តាមរយៈការចរាចរបក្សី និងផលិតផលពីបក្សី នាំចូលពីវៀតណាម និងពីតំបន់មួយ ទៅតំបន់មួយទៀតក្នុងប្រទេសកម្ពុជា ក្រសួងកសិកម្ម បានធ្វើការណែនាំដល់ អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យា បាល រាជធានី ខេត្ត ជាពិសេស ខេត្តជាប់ព្រំដែនវៀតណាម ត្រូវមានការទទួលខុសត្រូវប្រកបដោយតម្លាភាព ខ្ពស់ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺផ្ដាសាយបក្សី៕