មិនដឹងកូនកើតមុនឪឬរៀបស៊ីពីលើទើបប្រធានភូមិបាលស្រុកស្វាយលើហ៊ានបោះត្រាលើសាលាបត្រសម្រង់ព័ត៌មានក្បាលដីរហូតដល់ជាង៤៥ហិកតាទាំងដែលមិនមានស្នាមមេដៃអ្នកស្នើសុំ !

0
148

ដោយៈ អធិបតី
ខែត្រសៀមរាបៈ ប្រជាកសិករស្រឡាំងកាំង និងភ្ញាក់ផ្អើលជាខ្លាំងក្រោយពីមានកម្លាំងទាហានចុះមកហាមឃាត់ កសិកកំពុងបង្កបង្កើនផលគំរាមឃាត់ត្រាក់ទ័រនិងចាប់ខ្លួនដោយសំអាងថា ដីនោះជាដីរបស់ពួកគេបានទិញរួច ហើយ ថែមទាំងមានមានបង្ហាញសាលាបត្រសម្រង់ព័ត៌មានប្លង់ក្បាលដីបោះត្រាដោយលោក សុខ សាយ ប្រ ធានភូមិបាល ស្រុកស្វាយលើ ទៀតផង។ តែអាជ្ញាធរភូមិឃុំបដិសេធ និងចោទថា ឯកសារនោះមិនប្រក្រតី ព្រោះកន្លងមកក៍ធ្លាប់មានការលក់ដីខ្យល់ ប្លង់ខ្យល់បែបនេះដែរ ចុងក្រោយដឹងដល់អភិបាលស្រុកលោក អៀង ពិសិដ្ឋ ក៍ស្ងប់ទៅវិញមួយរយៈ។

យោងតាមប្រភពលើកឡើងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ នេះថា លោក យុន សុជា មានតួនាទីជាវរសេនីយ៍ទោ បម្រើការនៅ សេនាធិការដ្ឋានកងអន្តាគមន៍ប្រចាំ ខែត្រព្រះវិហា បានកាន់សាលាបត្រសម្រង់ព័ត៌មានដីទំហំ ៤៥៦ ៨១៨ ម៉ែត្រក្រឡាចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានស្នាមមេដៃសាក្សី៣នាក់មានឈ្មោះ សូ យ៉ាន ឈ្មោះ លាប ជុន និងឈ្មោះ កែម សារ៉ាត់ តែអ្នកបង្ហាញព្រំឈ្មោះ សុក ប៊ុនឆេង គឺមិនមានស្នាមមេដៃនោះទេ តែមានបោះត្រាទទួលស្គាល់ដោយមន្រ្តីភូមិបាលលោក សុខ សាយ តែប៉ុណ្ណោះបានដឹកនាំកម្លាំងទាហានជា ច្រើននាក់ចុះដេញប្រជាពលរដ្ឋគំរាមចាប់យកត្រាក់ទ័រយកទៅកន្លែងនិងកសិករឱ្យចាកចេញពីទីតាំងដីនោះជា បន្ទាន់ព្រោះនេះជាដីរបស់លោក។

ប្រជាពលរដ្ឋយ៉ាងហោច៦គ្រួសារបានផ្ទុះការតវ៉ា និងស្នើសុំអន្តរាគមន៍ពីលោក ពៀត ណារ៉ង មេឃុំកន្ទួត បន្ទា ប់ពីរងការគំរាមកំហែងរួចមក។ លោក ពៀត ណារ៉ង មេឃុំកន្ទួត បានកោះហៅឱ្យភាគីទាំងសងខាងយកឯក សារមកសាលាឃុំដើម្បីផ្ទៀងផ្ទាត់តែភាគីលោក យុន សុខជា មិនបានចូលរួមនោះទេដោយបង្ហាញតែឯកសារ ២សន្លឹកតាមទូរស័ព្ទគឺ សន្លឹកទី១ សាលាបត្រសម្រង់ព័ត៌មានប្លង់ក្បាលដីដែលមានទំហំ ៥៦៨១៨ម៉ែត្រក្រឡា ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ និងសន្លឹកទី២ កំណត់ហេតុ ស្តីពីការចុះពិនិត្យដីស្នើសុំផ្ទៀងផ្ទាត់គម្របព្រៃឈើ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ តែប៉ុណ្ណោះ។

លោក សាធ ពៅ អភិបាលរង ស្រុកស្វាយលើ បានប្រាប់ឱ្យដឹងកាលពីថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២១ នេះថា លោក មិនបានដឹងអំពីការលក់ដូរដីនៅតំបន់នោះទេក្នុងនាមអាជ្ញាធរធ្វើតាមការស្នើសុំរបស់ប្រជាពលរដ្ឋដែលបានស្នើ សុំឱ្យចុះត្រួតពិនិត្យ ចុះបញ្ជីដីធ្លីតែប៉ុណ្ណោះ។ ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោកពិតជាបានដឹក នាំកម្លាំងឯកភាពស្រុកគ្រប់ជំនាញចុះទៅស្រង់កំណត់ហេតុ ស្តីពីការចុះពិនិត្យដីស្នើសុំផ្ទៀងផ្ទាត់គម្របព្រៃឈើ ពិតមែនតែមិនមែនដីជាង៤៥ហិកតាដូចការលើកឡើងនោះទេ។ ពោលការចុះទៅនោះតបតាមការស្នើសុំរបស់ ឈ្មោះ ថា ភិរុណ ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅ ភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ នេះដែលមានទំហំដីរហូត ដល់ជាង៥០ហិកតាឯណោះ។

លោក យុន សុខជា ដែលរងការចោទប្រកាន់បានឆ្លើយតប កាលពីថ្ងៃទី៣០ ខែធ្នូ នេះថា គាត់ធ្វើឯកសារស្នើ សុំចុះសម្រង់ព័ត៌មានប្លង់ក្បាលដីនេះត្រឹមត្រូវគឺធ្វើពីក្រោមឡើងលើ ហើយដីនេះលោកជាអ្នកសម្របសម្រួល ទិញឱ្យក្មួយក្នុងអំឡុង ឆ្នាំ២០២០។ ការទិញហ្នឹងមានលិខិតស្នាមផ្ដិតមេដៃព្រមព្រៀងគ្នាផ្ទេរសិទ្ធិអស់ហើយ ថែមទាំងមានបង់ពន្ធដល់ថ្នាក់ខែត្រទៀតផង។ ចំពោះអ្នកណាខ្លះលក់ អ្នកណាខ្លះផ្ទេរសិទ្ធិអ្នកណាខ្លះលក់ ផ្តាច់អីលោកមិនបានដឹងទេហើយក៍មិនមានអ្នកតវ៉ាអ្វីដែរ។

លោក យុន សុខជា ក៍បានទទួលស្គាល់ថា លោកពិតជាបានប្រើកម្លាំងទាហានចុះទៅហាមឃាត់កសិករនៅតំ បន់នោះ និងបានបោះបង្គោលព្រំពិតមែនតែមិនមែនកម្លាំងទាហានក្រោមបញ្ជារបស់លោកទេ គឺកម្លាំងរបស់ បរិស្ថាន គោលបំណងដែលចុះហាមឃាត់នោះ គឺដើម្បីរកមុខម្ចាស់ដីចេញមកដោះស្រាយគ្នាពីព្រោះវាជាន់ដី ដែលលោកបានទិញនាពេលកន្លងទៅ។

ដោយឡែកខាង មន្រ្តីបរិស្ថាន ប្រធានផ្នែកឧទ្យាននុរក្ស និងប្រធានផ្នែកដែនជម្រកសត្វព្រៃ ស្រុកស្វាយលើ បានបដិសេធព្រមៗគ្នាថា លោកមិនបានបញ្ជាកម្លាំងឱ្យយចុះទៅហាមឃាត់កសិករ និងបានបោះបង្គោលកំ ណត់ព្រំដីដូចការលើកឡើងរបស់លោក យុន សុខជា នោះទេដោយសារនៅពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នោះ អង្គភាពលោករៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំ រឿងលើសពីនេះលោកក៍មិនបានដឹងនោះទេ…។

ក្រឡេកមកលោក សុខ សាយ ប្រធានភូមិបាល ស្រុកស្វាយលើ ដែលហ៊ានបោះត្រាលើឯកសារសាលាបត្រ មិនប្រក្រតីឯណេះវិញបានចុចបិទទូរស័ព្ទភ្លាមៗក្រោយពេលដឹងថា អ្នកសារព័ត៌មានសួរនាំហើយលេខទូរស័ព្ទ ០៨៨ ៩៨ ៨៨ ៤០៥ របស់លោកវិញមិនអាចទំនាក់ទំនងបានទេទោះបីក្រុមការងារយើងព្យាយាមចុច២ថ្ងៃជាប់ ៗគ្នាយ៉ាងណាក្តី។

ប្រភពពីប្រជាពលរដ្ឋដែលរងគ្រោះបានកំពុងមានការព្រួយបារម្ភព្រោះល្បីថា លោកវរសេនីយ៍ទោ យុន សុខជា មានខ្សែខ្នងក្រាស់ហើយជំនាញខាងរត់ឯកសារផងជាពិសេសទំនាក់ទំនងរបស់លោកជាមួយ ប្រធានភូមិបាល សុខ សាយ ឯណោះវិញក៍មិនធម្មតាដែរដូចជាករណីនេះជាដើមបើមិនបែករឿងព្រោះប្រើកម្លាំងទាហានចុះដាំ បង្កោល និងដឹងដល់ អ្នកសារព័ត៌មាន ទេប្រហែលជាគាត់ប្រើអំណាចសម្រេចផែនការនេះជាក់ជាមិនខាន។

ប្រភពបន្តទៀតថា បើលោកពិតជាត្រឹមត្រូវសូមបង្ហាញឯកសារ និងចូលមកតស៊ូមតិផ្ទៀងផ្ទាត់រកខុសត្រូវមកកុំ គេចវេសអ្វី។ ការគេចវេសភូតកុហកមុខក្រោយឆ្លើយដាក់អ្នកនេះឆ្លើយដាក់អ្នកនោះមិនត្រូវទេយើងនិយាយ រឿងច្បាប់តែលោកមិនស្តាប់បែរជារុញឱ្យពួកយើងសួរទៅអភិបាលរងស្រុកលោក សាធ ពៅ ទៅវិញបើសិនពួក ខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់ខុសច្បាប់មែនយើងខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់។

បញ្ចប់ចម្ងល់មហាជនលោក អៀង ពិសិដ្ឋ អភិបាល ស្រុកស្វាយលើ បានឱ្យដឹងថា លោកមិនទាន់ទទួលបាន សំណុំរឿង ឬពាក្យបណ្តឹងនៅឡើយទេហើយលោកសន្យាថា នឹងចាត់ឱ្យមន្ត្រីជំនាញតាមដានរឿងនេះដោយ យកចិត្តទុកដាក់បំផុត ទោះជាមានករណីទំនាស់ជាច្រើនរងចាំលោកដោះស្រាយយ៉ាងណាក្តី។

ករណីឈានដល់ការប្រើប្រាស់កម្លាំងយោធាដែលជាកម្លាំងស្នូលរបស់ជាតិមកសំឡុតគំរាមប្រជាពលរដ្ឋនៅ ភូមិស្វាយលើ នេះកើតមានឡើងក្រោយពេលប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលក់ដីមួយកន្លែងស្ថិតនៅភូមិឃុំ ខាងលើនៅដើម ឆ្នាំ២០២១ ឃើញឳកាសល្អដីមានហាងឆេងទើបនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០១ វេលាម៉ោង ប្រមាណ១០ព្រឹកលោក យុន សុខជា ប្រើប្រាស់ឯកសារលើមេឃ និងកម្លាំងទាហានឱ្យចុះមកដេញពលរដ្ឋ កំពុងដក និងដាំដំឡូងចេញ ហើយបញ្ជាឱ្យកម្លាំងរបស់លោកចុះបោះបង្គោលព័ទ្ធយកដីនៅតំបន់នោះជាង៤៥ ហិកតាតែម្តង។

គួរបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានបានបដិសេធទាំងស្រុងថា មិនបានលក់ដូរ ឬចុះហត្ថលេខាលើឯកសារទិញ លក់ណាមួយទេ។ លោក លាប ជុន ក៍មិនមានដីលក់នោះដែរ។ ជាពិសេសការប្រើប្រាស់កម្លាំងយោធាដោ យបំពានច្បាប់ និងរំលោភយកដីពលរដ្ឋនេះជាទង្វើមិនអាចទទួលយកបាន និងស្នើសុំឱ្យថ្នាក់លើមានវិធាន ការផ្លូវច្បាប់ឱ្យបានតឹងរឹងដើម្បីកុំឱ្យអ្នកមានអំណាចមួយចំនួនយកតម្រាប់តាម៕