មន្ទីរសុខាភិបាលខែត្រកំពង់ស្ពឺសម្រេចបិទមន្ទីរសម្រាកព្យាបាលនិងសម្ភពដើមអង្គ្រងបណ្តោះអាសន្ន !

0
173

ដោយៈ ច្បារមន
កំពង់ស្ពឺៈ មន្ទីរសុខាភិបាល ខែត្រកំពង់ស្ពឺ បានសម្រេចបិទ មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ជាប ណ្តោះអាសន្នក្រោយការចុះពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញលើករណីវះកាត់ស្ត្រីម្នាក់កូនស្លាប់ក្នុងស្បូន។ នេះ បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាល ខែត្រកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិត ហុក គ្រី បានឱ្យដឹងថា មន្ទីរសុខាភិបាលខែត្រ បានបញ្ជូនមន្ត្រីជំនាញចំនួន៤រូបឱ្យចុះទៅ ត្រួតពិនិត្យការអនុវត្តសេវារបស់ មន្ទីរសម្រាកព្យាបាលដើមអង្គ្រង ក្រោយមានការរាយការណ៍ថា បានវះកាត់ ស្ត្រីម្នាក់កូនស្លាប់ក្នុងស្បូនខុសបច្ចេកទេសពេទ្យ។

កិច្ចប្រតិបត្តិការចុះត្រួតពិនិត្យនោះមន្ត្រីជំនាញនៅមិនទាន់បញ្ជាក់អំពីមូលហេតុ នៃក្រុមគ្រូពេទ្យ មន្ទីរសម្រាក ព្យាបាល នៅឡើយទេខណៈស្ត្រីរងគ្រោះកំពុងប្រឈម និងការសង្គ្រោះបន្ទាន់ពី ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ កាល់ម៉ែត។ ក៍ប៉ុន្តែអ្វីដែល មន្ទីរសុខាភិបាលខែត្រ ត្រូវអនុវត្តចំពោះមុខ គឺត្រូវបិទទ្វារ មន្ទីរសម្រាកព្យាបាល ដើមអង្គ្រង ដែលមានទីតាំងនៅ ផ្សារព្រៃទទឹង ជាបណ្តោះអាសន្នសិនដើម្បីរង់ចាំស្ត្រីរងគ្រោះបានធូរស្បើយ។

វេជ្ជបណ្ឌិត ហុក គ្រី ក៍បញ្ជាក់ទៀតថា ស្ត្រីស្លាប់កូនមានឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំរស់នៅ ភូមិអន្លង់ រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខែត្រកណ្ដាល។ ស្ត្រីនោះបានចូលសម្រាកនៅ គ្លីនិកដើមអង្គ្រង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។

ក្រុមគ្រូពេទ្យបានធ្វើការព្យាបាលដោយ curretage ក្រោយមកក៍បានចេញពី គ្លីនិកដើមអង្គ្រង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រធានមន្ទីរសុខាភិបាលបានបន្តថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺ ក៍បានវិលមកគ្លីនិកដដែលនេះម្ដងទៀត ដោយ រោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ ដោយមើល ឃើញអាការៈធ្ងន់ធ្ងរពីអ្នកជំងឺគ្លីនិកក៍បានបញ្ជូនស្ត្រីនោះទៅព្យាបាលបន្តនៅ ទីក្រុងភ្នំពេញ។ បច្ចុប្បន្នស្ត្រីរង គ្រោះកំពុងព្យាបាល ផ្នែកសង្គ្រោះបន្ទាន់នៃ មន្ទីរពេទ្យកាល់ម៉ែត ភ្នំពេញ៕