ព្រះមហាក្សត្រកម្ពុជាយាងពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យ

0
250

ដោយៈ គោកធ្លក
ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ បន្ទាប់ពីបានដុតអស់​
រយៈពេល៣ថ្ងៃមកដើម្បីរំលឹកខួបលើកទី៦៦ឆ្នាំ នៃបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា              ឆ្នាំ១៩៥៣ និងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ព្រះរាជពិធីនេះ ការអញ្ជើញចូលពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេច          ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ក្រសួងមហាផ្ទៃ សម្តេច          សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា មានការយាង និងចូលរួមពីថ្នាក់ដឹកនាំ សមាជិករដ្ឋសភា       ព្រឹទ្ធសភា មន្ត្រីរាជរដ្ឋាភិបាល មន្រ្តីរាជការ យុវជន យុវតី សិស្សានុសិស្ស និងមហាជនជាច្រើនទៀត នៅល្ងាចថ្ងៃច័ន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ថ្ងៃទី៩​ ខែវិច្ឆិកា បាន​រំលឹក​ឲ្យ​ឃើញ​ពី ​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ            និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ ព្រះករុណា ​ព្រះបាទ​សម្តេចព្រះ​ នរោត្តម ​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ ព្រះ​          បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើ              ការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ ​នៃ​ព្រះរាជ​បូ​ជនី​យកិច្ច​ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​៕