ពលរដ្ឋដើរកាប់ចុងផ្តៅតាមជើងភ្នំដងរែកជាន់មីនផ្ទុះដាច់ជើងម្ខាងនិងម្ខាងទៀតរបួសធ្ងន់

0
71

ដោយៈ សៅ វ៉ាន់ឌី
ព្រះវិហាៈប្រជាពលរដ្ឋមួយក្រុមមានគ្នា៤នាក់ដើរកាប់ចុងផ្តៅតាមជើងភ្នំដងរែកបានជាន់មីនផ្ទុះបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ម្នាក់គឺដាច់ជើងខាងស្តាំនិងជើងឆ្វេងរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ជាង១១ថ្ងៃត្រង់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុច VA៦៩២៩២-៩២៧៦៧ ស្ថិតក្នុង ភូមិធម្មជាតិ ឃុំស្រ អែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វិន ឃាម ភេទប្រុសអាយុ៤០ឆ្នាំរស់នៅ ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានគេយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក សម្តេចតេជោ ហ៊ុន សែន ស្រអែម។ ដោយសារស្ថានភាពអ្នករងរបួសធ្ងន់ធ្ងរត្រូវក្រុមគ្រូពេទ្យក៍បានបញ្ជូនមក មន្ទីរពេទ្យ១៦ មករា ខេត្តព្រះវិហារ បន្តទៀតដើម្បីជួយសង្ក្រោះ៕