ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុប្រវែង១៨៧,០៥០គីឡូម៉ែត្រសម្រេចបាន៥១,៣៥ភាគរយហើយ

0
223

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ យោងតាម ផេកហ្វេសប៊ុក ផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា គម្រោងសាងសង់ផ្លូវល្បឿនលឿនចាប់ពី ភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែង សរុបជាង១៩០គីឡូម៉ែត្រតភ្ជាប់ពី ភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រហូតដល់ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ  សម្រេចបានប្រមាណ៥១,៣៥ភាគរយហើយតាមកិច្ចសន្យាគ្រោងត្រូវ បញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខ។

ចំពោះការដោះស្រាយផលប៉ះពាល់ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩ភាគរយស្មើនឹង១៨៦,៨៦គីឡូម៉ែត្រហើយគិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ ក្រសួងសាធារណការ កំពុងតែខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។

ទោះបីជា ប្រទេសកម្ពុជា ប្រឈមនឹងការរីករាលដាលនៃ ជំងឺកូវីដ-១៩ យ៉ាងណាក៍ដោយ ក៍ដំណើរការសាង សង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដំណើរការដដែលគឺមិនមានការប៉ះពាល់នោះទេដោយសារតែ ក្រុមការងារ បុគ្គលិក កម្មករ ទាំងអស់បានខិតខំប្រឹងប្រែងតស៊ូជម្នះនូវស្ថានភាពដ៏លំបាកនេះ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនពី ភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់ រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្ត កណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និង ខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ។ ផ្លូវនេះត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ២.០០០លានដុល្លារអាម៉េរិក គឺជាទុនវិនិ យោគរបស់ ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

ចំណែក ទទឹងតួផ្លូវសរុប នៃគម្រោងខាងលើ នឹងត្រូវសាងសង់រហូតដល់២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរសម្រាប់រថយន្ដទទឹង១៥ម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗមាន ទទឹង៣,៧៥ម៉ែត្រ។ វាអាចធ្វើឱ្យយាន យន្តគ្រប់ប្រភេទបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គីឡូ ម៉ែត្រក្នុងមួយម៉ោង។

រីឯខឿនសួនចែកទិសចរាចរនៅ ចំកណ្តាលទ្រូងផ្លូវ ទទឹង៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង២,៥០ ម៉ែត្រសងខាង និងចិញ្ចើមផ្លូវក្រាលក្រួសក្រហមទទឹង០,៧៥ម៉ែត្រសងខាង។ មានការសាងសង់លូគ្រប់ប្រភេ ទចំនួន២៦៣កន្លែង ស្ពានតូច៥កន្លែងប្រវែងសរុប១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យម ៨០កន្លែងប្រវែងសរុប ៦០១៥ម៉ែត្រ។ សាងសង់ផ្លូវប្តូរទិសចរាចរមានចំនួន៧កន្លែង ផ្លូវប្រសព្វ២៨កន្លែង ផ្លូវក្រោម ផ្លូវល្បឿនលឿន ២៣៧កន្លែង និងស្ពានរំលងផ្លូវ២០កន្លែង។

ចំពោះ ការសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកមានចំនួនបីកន្លែង។ ចំណតរថយន្ត១កន្លែងមណ្ឌល ប្រតិបត្តិការ និងថែទាំផ្លូវ៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង។ បំពាក់គ្រឿងបរិក្ខាផ្លូវថ្នល់ដែលរួមមានផ្លាក សញ្ញាចរាចរ ភ្លើងសញ្ញាចរាចរ និងគំនូសសញ្ញាចរាចរ ផងដែរ៕