ទីលានផ្នូរកម្មាភិបាលយុទ្ធជនពលីជីវិតខែត្រកោះកុងនឹងត្រូវបានអភិវឌ្ឍជាទីសក្ការដ៏ស្រស់ស្អាតត្រកាល

0
306

ដោយ បាយ៉ង់ថែមស៍

ខែត្រកោះកុង៖ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកជាប្រធានក្រុមការងាររៀបចំ សាងសង់សំណង់បន្ថែម និងជួសជុល អភិវឌ្ឍទីលានផ្នូរកម្មាភិបាល យុទ្ធជនពលីជីវិតចំនួន៤៤៧សព នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលពួកគាត់បានពលីជីវិតក្នុងសម័យសង្រ្គាមពីឆ្នាំ១៩៧៩ដល់១៩៩៨ ។

តាមការគ្រោងទុក កម្មវិធីក្រុងពាលី បើកការជួសជុល និង សាងសង់អគារបន្ថែមនៅទីលានផ្នូរកម្មាភិបាល យុទ្ធជន ប្រព្រឹត្តទៅចាប់ពីរសៀលថ្ងៃទី២២ និងពិធីផ្សេងៗទៀតនៅថ្ងៃទី២៣ ខែកុម្ភៈ ២០២១ ក្រោមអធិបតី ភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ។ នេះយោងតាមក្រដាសកម្មវិធីដែល បាយ៉ង់ថែមស៍ ទទួលបាន ។

បន្ទាប់ពីទទួលបានការចង្អុលបង្ហាញពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិរួចមក ឯកឧត្តម យន្ត មីន និងថ្នាក់ដឹកនាំខែត្រកោះកុង បានខិតខំអស់ពីកម្លាំងកាយចិត្ត និងចំណាយថវិកាផ្ទាល់ខ្លួន បូករូមនឹងការចូលរួមយ៉ាងសស្រាក់សស្រាំ ទាំងកម្លាំងទាំងបច្ច័យពីសប្បុរសជននានាក្នុងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម យន្ត មីន បានគិតគូរៀបចំ បង្កើតចេញជាកម្មវីធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់ដួងព្រលឹងវិញ្ញាណក្ខន្ធកម្មាភិបាល និង យុទ្ធជនពីលីជីវិតចំនួន៤៤៧សព និងពិធីក្រុងពាលី បើកការជួសជុល សាងសង់សំណង់នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ២០២១ ។ និងនៅថ្ងៃទី២៣ ខែកុម្ភៈ ២០២១ វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ចូលរួម និង ប្រគល់លិខិតថ្លែងអំណរគុណដល់អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ និង សប្បុរសជននានា ។

បើតាមការឱ្យដឹងពីឯកឧត្តម យន្ត មីន បច្ច័យចូលរួមកសាង ស្ថាបនាសំណង់នានាបន្ថែម នៅតែទទួល ព្រោះនៅមានកិច្ចការអភិវឌ្ឍន៍ជាច្រើនថែមទៀតនៅទីលានផ្នូរកម្មាភិបាល យុទ្ធជនខែត្រកោះកុងនេះ ៕