ប្អូនស្រីនាយករដ្ឋមន្រ្តីហួសចិត្តនឹងអ្នកស្រី ជីប យុទ្ធរី ទិញគ្រឿងអលង្ការគេហើយមិនព្រមឲ្យលុយថែមទាំងបកអាក្រាតគេទៀត

0
671

ដោយៈ អធិបតី
ភ្នំពេញៈ ប្អូនស្រីសម្តេចតេជោនាយករដ្ឋមន្រ្តី គឺលោកស្រី ហ៊ុន ស៊ីណាត បានចេញមុខបកអាក្រាតភ្លាមៗតាម បណ្ដាញសង្គមហ្វេសបុកផ្ទាល់ខ្លួនទៅលើអ្នកស្រី ជីប យុទ្ធរី នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានបញ្ជាក់ យ៉ាងខ្លីថា «យករបស់គេទៅលក់ហើយថា គេបោកទៀត ចេះតែផ្សាយទៅរួចដែរ…»។

ប្រតិកម្មរបស់លោកស្រី ហ៊ុន ស៊ីណាត នេះធ្វើឡើងបន្ទាប់ពីអ្នកស្រី ជីប យុទ្ធរី ត្រូវគេស្គាល់ថា ជាម្ចាស់ហាង ពេជ្រមួយកន្លែងដែរស្ថិតនៅ រាជធានីភ្នំពេញ ឈ្មោះថា SV និងបានចេញផ្សាយបកអាក្រាតគេឯងនៅលើ អង្គភាពអនឡាញរបស់ខ្លួនឈ្មោះថា «ស៊ីអ៊ីអិន» ដោយចោទម្ចាស់ហាងពេជ្រ វីលីណា បានប្រើល្បិចបោក ប្រាស់ក្នុងការរកស៊ីទិញលក់គ្រឿងអលង្ការនៅ ខែត្រសៀមរាប។

ជុំវិញករណីនេះលោកស្រី ហ៊ុន ស៊ីណាត បានបញ្ជាក់ថា «អ្នកចេះរកស៊ីពិត គេមិននិយាយភាសាអីចឹងទេ ! រឿងនេះខ្ញុំដឹងទាំងអស់។ ព្រោះហាងមាសពេជ្រ វីលីណា ខ្ញុំអ្នកទៅកាត់ខ្សែបូ។ ក្នុងនោះខ្ញុំឃើញផ្ទាល់បាន សួរទៅ វីលីណា ថា ហេតុអ្វីបានជាឲ្យគេជំពាក់ច្រើនម្ល៉េះ ? គាត់ឆ្លើយថា មិនអីទេ ! ពេលនោះខ្ញុំថា ប្រយ័ត្ន មានរឿង ! ឥឡូវមែន»។

អ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា បានអះអាងថា ទាក់ទងទៅនឹងការចោទប្រកាន់របស់អ្នកស្រី ជីប យុទ្ធរី ជារឿងមិនពិតដោយសារតែឈ្មោះ ជីព យុទ្ធរី បានទិញមាសពីហាងនាងខ្ញុំ ពេជ្រ វីលីណា មានទឹក ប្រាក់ចំនួន១៨ម៉ឺនដុល្លារអាម៉េរិករយៈពេល១ឆ្នាំហើយមិនព្រមសងលុយទេ។ អ្នកស្រីមានឯកសារផ្តិតមេដៃ ត្រឹមត្រូវ ហេតុអ្វីហ៊ានចេញមុខមកចោទប្រកាន់ទាំងបំពានដូច្នោះទៅវិញ ?

អ្នកស្រីជាម្ចាស់ហាង មាស ពេជ្រ ខាងលើបានចាត់ទុកថា« ឈ្មោះ ជីប យុទ្ធរី ជាមនុស្សមានចរិតពិសពុល គ្មានការពិត និងមានបំណងទុច្ចរិកក្នុងការរកស៊ី ហើយបានប្រឌិដ្ឋរឿងគ្រប់យ៉ាងចោទប្រកាន់មកលើនាងខ្ញុំ ទាំងអយុត្តិធម៌ដែលបានប្រឌិដ្ឋរឿងខុសពីការពិតធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសហាងពេជ្រនាងខ្ញុំ។ រឿងនេះនាងខ្ញុំមានភស្តុតាងគ្រប់គ្រាន់ដោយយកគ្រឿងពេជ្រនៅហាងខ្ញុំ និងខ្ចីលុយថែមទៀតកន្លងមក »។

អ្នកស្រីបានបញ្ជាក់ថា តាមរយៈការបរិហាកេរ្តិ៍នេះ នាងខ្ញុំគឺមិនអាចទទួលយកបានទេ ហើយរឿងនេះនាងខ្ញុំ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។ ព្រោះតាមកិច្ចព្រមព្រៀងរកស៊ីរវាងភាគីទាំងពីរ គឺមានកិច្ចសន្យាត្រឹមត្រូវ ហើយក៍គ្មានពលរដ្ឋណាមកប្តឹងនោះទេ ហើយហេតុអ្វីម្ចាស់បំណុលមិនហៅអ្នកជំពាក់មកទូទាត់ រួចបែរជាអ្នក ជំពាក់មកធ្វើលិខិតបង្គាប់ឲ្យសងខ្លួនទៅវិញ ?

ប៉ុន្តែក្រោយមកភាគីអ្នកស្រី ជីប យុទ្ធរី មិនបានបំពេញកាតព្វកិច្ចនោះទេ ហើយចុងក្រោយនេះបានចេញលិខិត បង្គាប់ឲ្យម្ចាស់មាសមកទូទាត់ទៅវិញ។ ករណីនេះបានធ្វើឲ្យម្ចាស់បំណុលខឹងយ៉ាងខ្លាំងរួចធ្វើឲ្យមានការភ្ញាក់ ផ្អើល ដល់ប្អូនស្រី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចេញមុខមកប្រតិកម្ម និងព្រមានខ្លាំងៗថែមទៀត ផង។

យោងតាមម្ចាស់មាសខាងលើបន្ថែមទៀតថា កន្លងមកគឺអ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា បាន ឲ្យមកទូទាត់ជាច្រើនលើកច្រើនសារមកហើយ។ ប៉ុន្តែបុគ្គលរូបនោះនៅបន្តរករឿងរួចបរិហាកេរ្តិ៍តាមប្រព័ន្ធអន ឡាញ និងហ្វេសបុកធ្វើឲ្យម្ចាស់បំណុលដែលលក់មាសឲ្យជំពាក់នោះកំពុងតែរៀបចំនីតិវិធី និងត្រៀមចាត់ការ ទៅតាមផ្លូវច្បាប់។

សូមរំលឹកថា អ្នកស្រី ជីប យុទ្ធរី ម្ចាស់ហាងពេជ្រ ឈ្មោះ SV និងជាម្ចាស់គេហទំព័រ «ស៊ីអ៊ីអិន» បានទិញមាស ពីអ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា ស្ថិតនៅ ក្រុងសៀមរាប ខែត្រសៀមរាប កាលពីថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២២ កន្លងទៅដែលមានទឹកប្រាក់ប្រមាណ១៨ម៉ឺនដុល្លារអាម៉េរិក ដោយសងតាមដំណាក់កាល៕