ប្រវត្តិសាស្ត្រខ្មែរជំងឺកូវីដ១៩ឆ្លងចូលក្នុងសហគមន៍២០កុម្ភៈកើនឡើងដល់១១៣នាក់ពុំធ្លាប់មាន

0
68

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ជំងឺដ៏កាចសាហាវដែលពិភពលោកខ្លាចបំផុតនោះ គឺវាបានវាយលុកដល់ភូមិសាស្ត្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ វាជាប្រវត្តិសាស្ត្រមួយពុំធ្លាប់ដែលមានពីមុនមកកើនឡើងខ្ពស់ចំនួ​ន១១៣ នាក់។

នៅព្រឹកថ្ងៃទី៨ ខែមេសា នេះក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសស្ដីអំពី អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅក្នុង សហគមន៍ ២០កុម្ភៈ កើនឡើងខ្ពស់ចំនួន១១៣នាក់ក្នុងនោះមានអ្នកជាសះស្បើយចំនួន៩០នាក់។ ករណីឆ្លង នៅក្នុងសហគមន៍ទាំង១១៣នាក់នោះនៅក្នុង ក្រុងភ្នំពេញ មាន១០៣នាក់ ខេត្តព្រះសីហនុ បីនាក់ ខេត្តស្វាយ
រៀង បីនាក់ ខេត្តកណ្ដាល បីនាក់ និង ខេត្តកំពត បីនាក់។ សរុបអ្នកឆ្លងមានចំនួន៣០២៨នាក់ អ្នកជាសះស្បើ យមានចំនួន១៩១៤នាក់ អ្នកកំពុងព្យាបាល មានចំនួន១០៨៥នាក់ និងអ្នកស្លាប់មានចំនួន២៤នាក់។ នៅវេលា ព្រឹកដដែលនេះ មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ ចំនួនពីរនាក់។

ករណីឆ្លងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី៨ ខែមេសា វាយលុកចូលដល់ទីប្រជុំជនធំៗមានពីរកន្លែងសំខាន់ដូចជា ផ្សារអូរឫស្សី មានចំនួន៥០នាក់ និងក្នុងរោងចក្រ ឌីន ហាន ស្ថិតនៅ ខណ្ឌមានជ័យ មានចំនួន៥០នាក់។

គួរបញ្ជាក់ថា ដោយមើលឃើញការឆ្លង ជំងឺកូវីដ១៩ ដល់ក្នុងសហគមន៍ កើនឡើងយ៉ាងខ្ពស់ដូច្នេះទើប រាជ រដ្ឋាភិបាលកម្ពុជា ជំរុញឩ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទាំងអស់ត្រូវនាំគ្នាទៅ ចាក់ វ៉ាក់សាំង ដើម្បីការពារអាយុជីវិតខ្លួនគ្រប់ៗគ្នា និងព្រមទាំងក្រុមគ្រួសារ៕