បែកធ្លាយក្លិនស្អុយអសោចពេញព្រៃក្រោយពីគេប្រទះឃើញឈើបម្រុងនាំចេញក្រៅជិត៣០០ដុំ

0
232

ដោយៈ បាយ៉ង់ថែមស៍
មណ្ឌលគិរីៈ ឈើអាញត្តិជនជិត៣០០ដុំត្រូវបានប៉ូលិសប្រទះឃើញដេកតម្រៀបគ្នាពេញព្រៃដែលគេសង្ស័យថា បម្រុងដង្ហែឆ្លងកាត់ប្រទេសកម្ពុជាដើម្បីដោះដូរជាក្រដាសប្រាក់ដុល្លារដើម្បីចែកគ្នារវាងឈ្មួញ និងសមត្ថកិច្ចរួម ជាមួយខិលខូចមួយចំនួនតូច។

ការប្រទះឃើញឈើនេះគឺបានកើតឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ចន្លោះអូររ៉ូនិងម្រើច ភូមិសាស្ត្រ ភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី និយាមការលេខ ០៧៧៥៣៥៥- ១៤៥៥៩១៤ លើទីតាំង នៃដែនជម្រកសត្វព្រៃស្រែពក និងវរការពារព្រំដែន៣០៣។

ក្រោយការប្រទះឃើញបទល្មើសព្រៃឈើខ្នាតធំនេះភ្លាមសមត្ថកិច្ចចម្រុះមានសមាសភាពដូចជា ស្នងការរងព្រំ ដែន នាយករងដែនជម្រកសត្វព្រៃស្រែពក មេបញ្ជាការ បញ្ជាការងវរ៣០៣ នាយរង (ខ២) អនុប្រធានស្នាក់ ការគឺបានដឹកនាំមន្ត្រីក្រោមឱវាទចុះបង្ក្រាបភ្លាមៗ និងរាយការណ៍យកប៉ុងជូនថ្នាក់លើរៀងៗខ្លួនផងដែរ…។

ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ នៅព្រឹកថ្ងៃទី២៥ ខែមករា នេះបានប្រាប់ឱ្យដឹងថា ចំណុចកើតមានបទល្មើសគឺស្ថិតក្បែរ ផ្លូវព្រះនរោត្តម ចម្ងាយពីប៉ុស្តិ៍ការពារព្រំដែនអូររ៉ូ ជាង៣គីឡូម៉ែត្រ និង ស្ថិតក្នុង ដែនសមត្ថកិច្ចរបស់ ដែនជម្រកសត្វព្រៃស្រែពកផងដែរ។ លោកបន្តទៀតថា ឈើដែលត្រូវរឹបអូស បានចំនួន២៣៧កំណាត់ដោយមានឈើ សុក្រំ ចំនួន២៣២កំណាត់ ខ្វាវ៤កំណាត់ និងធ្មៀ៣កំណាត់រួមទាំងវត្ថុ តាង១ចំនួនទៀត។ នៅព្រឹកនេះដែរសមត្ថកិច្ចកំពុងរិះរកវិធីដឹកឈើដោយប្រើម៉ូតូយកវត្ថុតាងទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលអូររ៉ូ ដើម្បីចងក្រងសំណុំរឿងតាមច្បាប់ស្តីអំពីតំបន់ការពារធម្មជាតិ។

ក្នុងសំណុំរឿងព្រៃឈើដ៏សម្បើមមួយនេះ មហាជនតាមតុកាហ្វេក្នុង ខេត្តមណ្ឌលគិរី បានខ្សឹបខ្សៀវឮដល់ត្រ ចៀកអ្នកកាសែតថា អ្នកគ្រប់គ្រង់តាមតំបន់ចំណុចខាងលើទំនងជាស៊ីដាច់កូនចៅក្រោមឱវាទជាង២ខែកន្លង មកហើយទើបតែបែកធ្លាយស្អុយក្លិនអសោចពេញព្រៃបែបនេះ។ តែនេះជាការលើកឡើងគ្មានភស្តុតាងជាក់ លាក់មិនអាចយកជាការណ៍បានឡើយ។ មហាជនកំពុងតែរង់ចាំ ប្រធានអង្គភាពដែនជម្រកសត្វព្រៃ និងមេ បញ្ជាការវរការពារ បន្តការបកស្រាយលម្អិតនៃរឿងនេះ។

នៅព្រឹកថ្ងៃទី២៥ ខែមករា គេពុំអាចស្វែងរកការបកស្រាយពីលោក ប៉ែត ភត្រា នាយកដែនជម្រកសត្វព្រៃស្រែ ពក រួមទាំងលោក ទិន ស៊ីន មេបញ្ជាការវរការពារព្រំដែនលេខ៣០៣ បានឡើយដោយសារតេឡេក្រាមទៅ ហើយតែគ្មានអ្នកឆ្លើយតប…៕