ជាធម្មតា ស្នាមសង្វារ ច្រើនជាប់ទាក់ទងជាមួយនឹងការមានផ្ទៃពោះ ប៉ុន្តែវាក៏អាច កើតឡើងដោយសារស្ថានភាពផ្សេងទៀតដូចជា ការកើន ឬស្រកទម្ងន់ភ្លាមៗ, បញ្ហា អតុល្យភាពនៃអ័រម៉ូន និងជំងឺមួយចំនួនផងដែរ។ បើទោះបីជាស្នាមសង្វារអាចបាត់ទៅ វិញដោយឯកឯងក៏ដោយ ក៏ប៉ុន្តែវាត្រូវការរយៈពេលយូរ។ ហើយផលិតផលបំបាត់ សង្វារផ្សេងៗក៏មិនខ្វះដែរ គ្រាន់តែភាគច្រើនមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់ សុខភាព។ ដូច្នេះថាតើធ្វើយ៉ាងណាទើបអាចបំបាត់ស្នាមសង្វារបានឆាប់រហ័ស, ចំណាយអស់តិច ហើយមិនផ្ដល់ឥទ្ធិពលអវិជ្ជមានអ្វីដល់ស្បែកនោះ? កុំបារម្ភ! អត្ថបទថ្ងៃនេះនឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយបំបាត់ ស្នាមសង្វារយ៉ាងឆាប់រហ័ស ៖
១-ប្រេងដូងជាមួយស្ករស និងអំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺលាយប្រេងដូងចំនួនកន្លះពែង ។ កូរឲ្យសព្វសឹមលាបម៉ាស្សា ល្បាយលើស្នាម សង្វារសម្រាប់រយៈពេលយ៉ាងហោចណាស់ប្រាំនាទី ។ ហើយទុក ចោលសម្រាប់រយៈពេល១០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា ។ អនុវត្តន៍ ឲ្យបានជាប្រចាំ ។
២-ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែដុសលាបទឹកក្រូចឆ្មារលើតំបន់ស្បែកដែលទទួលរងផល ប៉ះពាល់ ដោយស្នាមសង្វារ ហើយទុកចោលសម្រាប់រយៈពេល ១០ នាទីសិនសឹម លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួល បានលទ្ធផលគាប់ចិត្ត។
៣-ទទួលទានទឹកឲ្យបានច្រើន
ទឹកជួយរក្សាសំណើមនៃស្បែកខណៈដែលស្បែកស្ងួតងាយនឹងលេចចេញនូវស្នាម សង្វារ, ស្នាមសម្លាក និងស្នាមជ្រីវជ្រួញ។ ដូច្នេះដើម្បីជាការប្រសើរចូរទទួលទានទឹក ឲ្យបានពីប្រាំបី ទៅប្រាំបួនកែវក្នុងមួយថ្ងៃជាប្រចាំ។
៤-ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើលើស្នាមសង្វារ និងទុក ចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹក ក្ដៅឧណ្ហៗជាការស្រេច។ រូបមន្តនេះមិនសាកសមសម្រាប់អ្នកដែលប្រតិកម្មជាមួយ ប្រទាលកន្ទុយក្រពើឡើយ។
៥-ប្រេងដូងលាយរមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺលាយប្រេងដូងចំនួនពីរស្លាបព្រាបាយជាមួយប្រេងរមៀតមួយស្លាប ព្រាកាហ្វេ ចូលគ្នាឲ្យសព្វ ។ លាបល្បាយលើស្នាមសង្វារទុកចោលសម្រាប់រយៈពេល ១៥នាទីសឹមលាងសម្អាតចេញជាមួយទឹកធម្មតា ។ អនុវត្តន៍ឲ្យបានជាប្រចាំ ។ អ្នកក៏អាចបន្ថែមទឹកក្រូចឆ្មារស្រស់ចំនួនមួយស្លាបព្រាកាហ្វេ ដើម្បីទទួលបានអត្ថ ប្រយោជន៍កាន់តែប្រសើរ ។
៦-ធ្វើលំហាត់ប្រាណទៀងទាត់
វិធីដ៏ប្រសើរ និងងាយបំផុតមួយដើម្បីទប់ស្កាត់ស្នាមសង្វារ ឬយ៉ាងហោចណាស់កាត់ បន្ថយរូបរាងនៃស្នាមសង្វារ គឺការធ្វើលំហាត់ប្រាណ ។ នោះក៏ព្រោះតែការធ្វើលំហាត់ ប្រាណជួយរក្សាពណ៌ស្បែកនៃរាងកាយ និងបង្កើនភាពបត់បែនរបស់ស្បែក ៕