បើករដូវកាលទី៥បាល់ទាត់ពានរង្វាន់ស្រាបៀរហ្គេនស្បើកដែលមានប្រាក់រង្វាន់១៥០០០ដុល្លារអាម៉េរិក

0
334

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ក្រុមហ៊ុន CBS បានសហការជាមួយ ក្រុមហ៊ុនស្រាបៀរហ្គេនស្បើក បើករដូវកាលទី៥បាល់ទាត់ ពាន រង្វាន់ស្រាបៀរហ្គេនស្បើកចំនួន១៥០០០ដុល្លារអាម៉េរិក នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងស្ថានីយ ទូរទស្សន៍ស៊ីធីអ៊ិន ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

កម្មវិធីនេះមានការចូលរួមពីលោក តែ រតនៈ ប្រធានផ្នែកទីផ្សាររបស់ក្រុមស្ថានីយ៍ទូរទស្សន៍ MYTV លោក ថោង ប្រសើរ តំណាងប្រធានផ្នែកកីឡា CBS និងលោកគ្រូបង្វឹកប្រចាំក្រុមនីមួយៗទាំង៣២ក្រុមទៀតផង។ សម្រាប់ក្រុមឈ្នះលេខ១ទទួលបានប្រាក់រង្វាន់១៥០០០ដុល្លារអាម៉េរិក។ កីឡាបាល់ទាត់ស្ម័គ្រចិត្តនេះផ្សាយ បន្តផ្ទាល់តាមរយៈទូរទស្សន៍ម៉ៃធីវី រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង៨យប់ចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុង តារាងបាល់ទាត់ ធីសក់គ័រ ( T- Soccer ) ជិតអង់តែនទួលគោក រាជធានីភ្នំពេញ ហើយនឹងត្រូវបញ្ចប់នៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នាពេលខាងមុខ។

លោក ថោង ប្រសើរ ប្រាប់ឱ្យដឹងក្នុងសន្និសីទកាសែតវេលាខាងលើថា ចាប់ពីថ្ងៃទី៥ ខែធ្នូ នេះតទៅកម្មវិធី ប្រកួតរបស់យើង នឹងចាប់ផ្តើមដំណើរការដោយមានការផ្សាយបន្តផ្ទាល់នៅលើទីលាន T-Soccer តាមរយៈ កញ្ចក់ទូរទស្សន៍ MYTV ដែលជាដៃគូសហការជាមួយ និងក្រុមហ៊ុន GANZBERG ឧត្ថម្ភធំតែមួយគត់ធ្វើឱ្យ កម្មវិធីនេះដំណើរការបាន៤រដូវកាលរួចមកហើយ ក្រោមការជួយជ្រោមជ្រេងពី សហព័ន្ធបាល់ទាត់កម្ពុជា។

ដោយឈរលើការអភិវឌ្ឍន៍លោកបន្តថា យើងបានធ្វើការកែប្រែការប្រកួតឱ្យកាន់តែស្វិតស្វាញពីមួយរដូវកាល ទៅមួយរដូវកាលខណៈ GANZBERG ក៍មានប្រាក់រង្វាន់របស់ខ្លួនយ៉ាងធំសម្បើមដើម្បីស្វែងរក ក្រុមជើងឯក ដ៏ខ្លាំងមួយមានសមត្ថភាពមិនចាញ់ក្រុមកីឡាករបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ រដូវកាលនេះ ក្រោយពីការប្រកួតជម្រុះតាមភូមិភាគមួយចំនួនក្នុងប្រទេសយើងបានរកឃើញក្រុមចំនួន៣២ដែលប្រកួតនៅ វគ្គផ្សាយបន្តផ្ទាល់។

ចំណែកលោក តែ រតនៈ បានលើកឡើងថា ខុសប្លែកពីឆ្នាំមុនៗសម្រាប់ការប្រកួត ឆ្នាំ២០២០ ខ្ញុំសង្កេតឃើញ មានក្រុមប្លែកៗជាច្រើនមកចូលរួមប្រកួត។ នេះសបញ្ជាក់ឱ្យឃើញពីការរីកចម្រើនក្នុងវិស័យបាល់ទាត់នៃប្រ ទេសកម្ពុជាយើងបើទោះបីជាកំពុងស្ថិតនៅក្នុងគ្រាលំបាកការរាតត្បាត ជំងឺកូវីត១៩ ក៍ដោយទម្រាំតែធ្វើឱ្យ វាសម្រេចឆ្ពោះទៅមុខបាន MYTV និងក្រុមហ៊ុន GANZBERG សហការគ្នាយ៉ាងស្អិតរមួតក្រោមការជ្រោម ជ្រែងពី សហព័ន្ធបាល់ទាត់កម្ពុជា ពុះពារគ្រប់ឧបស័គ្គ និងខិតខំកែច្នៃការប្រកួតមួយនេះអាចជ្រើសរើសក្រុម ជើងឯកពោរពេញទៅដោយសមត្ថភាពពិតប្រាកដ។

ចំពោះប្រធានក្រុម ឬតំណាងក្រុមទាំង៣២ក្រុម បានសំដែងនូវការចិត្តសប្បាយរីករាយដែលមានឱកាសចូល រួមប្រកួត ដណ្ដើមយកពានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់មួយនេះគឺមុនការចាប់គូរប្រកួតជម្រុះជុំដំបូង។

គួរបញ្ជាក់ថា បាល់ទាត់នេះធ្វើឡើងអស់រយៈពេល៤ឆ្នាំមកហើយ ដែលជើងឯកចុងក្រោយបានទៅលើក្រុម បាល់ទាត់ដោនថោនស្ព័ត ទទួលបានប្រាក់រង្វាន់១៥០០០ដុល្លារអាម៉េរិក៕