បន្ថាយផ្កាយ២និងផ្កាយ១នគរបាលជាតិឱ្យមកនៅត្រឹម«ប៉ូលិសបាតតារាង»

0
92

ភ្នំពេញៈ ព្រះមហាក្រត្សនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ នស/ រកត/ ០១២៤/ ០២៣ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ទ្រង់ត្រាស់បង្គាប់ ក្នុង មាត្រា១ ថា« បន្ថយ និងដកហូត ឋានន្ដរស័ក្ដិ នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ [ ពលបាលត្រី ] ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ៤រូប​ទី១. លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អត្តលេខ ០៥៥២៥។ ទី២. លោកឧត្តមសេនីយ៍ត្រី តាំង គង់ អត្តលេខ ៨៤៣០៣។ ទី៣. លោក
ឧត្តមសេនីយ៍ត្រី ជូ ផល្លីឌីន អត្តលេខ ៨៤៣៩២ និងលោកឧត្តមសេនីយ៍ត្រី ខៃ វណ្ណៈ អត្តលេខ ៦៨៤១៩។

ព្រះផែនដី បានបន្ថយស័ក្ដិដ៏កម្រនេះ គឺចាប់ពីផ្កាយ២ និងផ្កាយ១ នគរបាលឱ្យមកនៅត្រឹម«ប៉ូលិសបាតតារាង» ដោយមួយជាន់ ទាក់ទងនឹងបណ្ដឹងក្រុមហ៊ុនឯកជនក្នុងស្រុកមួយបាន ប្ដឹងក្រុមមន្ត្រីនគរបាល នៃគណៈកម្មា ធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ។

ចំណែក លោកឧត្តមសេនីយ៍ឯក គឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការ ខាងលើក៍ត្រូវបាន ព្រះមហាក្រត្ស បញ្ចប់មុខតំណែងពី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ កាលពីពាក់ កណ្ដាល ខែធ្នូ ឆ្នាំ២០២៣ ខណៈនោះធ្វើឱ្យរន្ធត់ពេកដួលសន្លប់បាត់ស្មារតី។

គួរបញ្ជាក់ថា យ៉ាងហោចណាស់មាន មន្ត្រីនគរបាល ចំនួន១៥០នាក់នៅក្នុង គណៈកម្មាធិការ ខាងលើត្រូវបាន ផ្លាស់ប្តូរចេញ ដកស័ក្ដិ និងខ្លះទៀតត្រូវបាន បណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ នៃកម្ពុជា ករណីរឿង អាស្រូវពុករលួយ៕