បញ្ជួនក្រុមអបាយមុខជល់មាន់៨នាក់ទៅកាន់សាលាដំបូង ខែត្រកំពង់ស្ពឺ

0
133

កំពង់ស្ពឺៈ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខែត្រកំពង់ស្ពឺ បានបញ្ជូនខ្លួនក្រុមអបាយមុខ ឬអ្នកញៀនល្បែងស៊ីសងជល់មាន់ចំនួនប្រាំបីនាក់ទៅកាន់សាលាដំបូង ខែត្រកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

ក្រុមអបាយមុខ ដែលសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខែត្រមាន៨នាក់នោះទី១.ឈ្មោះ កង សំណាង ភេទប្រុសអាយុ៥៣ឆ្នាំរស់នៅ ខែត្រព្រះវិហារ។ ទី២.ឈ្មោះ សុខ ទាម ភេទប្រុសអាយុ៥៨ឆ្នាំ។ ទី៣.ឈ្មោះ សូត្រ ចិន ភេទប្រុសអាយុ៣៥ឆ្នាំ។ ទី៤.ឈ្មោះ សរ សារិទ្ធ ភេទប្រុសអាយុ៥០ឆ្នាំ។ ទី៥.ឈ្មោះ ហែម អ៊ុច ភេទប្រុសអាយុ៦០ឆ្នាំ។ ទី៦.ឈ្មោះ ជា រី ភេទប្រុសអាយុ៥៨ឆ្នាំ។ ទី៧.ឈ្មោះ រ៉ា គីមសេង ភេទប្រុសអាយុ៣៩ឆ្នាំ និងទី៨.ឈ្មោះ ហៀង រ័ត្ននា ភេទប្រុសអាយុ៤៥ឆ្នាំ។ ពួកគេទាំងអស់រស់នៅ ស្រុកភ្នំស្រួច ខែត្រកំពង់ស្ពឺ។

សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ដក ហូតវត្ថុតាងមានមាន់ចំនួន៤ក្បាល (ងាប់) ជញ្ជីងថ្លឹងមាន់១ ស្កុតមួយចំនួន ជាលគ្របមាន់៤ កៅអីជ័រ ម៉ូតូ ២៩គ្រឿង និងទូរស័ព្ទដៃ៥គ្រឿង៕