បញ្ជូនសង្ស័យប្រុសស្រីបីនាក់ជាមួយគ្រឿងញៀនជាង២៥គីឡូទៅតុលាការខែត្របន្ទាយមានជ័យ

0
89

ដោយៈ បាយ៉ង់ថា​មស៍
បន្ទាយមានជ័យៈ សមត្ថកិច្ចនគរបាលបញ្ជូនឧក្រិដ្ឋជនសង្ស័យប្រុសស្រីបីនាក់ជាមួយគ្រឿងញៀនជាង២៥គីឡូ ក្រាមទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

ជនសង្ស័យទីមួយឈ្មោះ SUCHAT WANSUWONG ភេទប្រុសជនជាតិថៃកាន់លិខិតឆ្លងដែនគ្មាន។ ជននេះ ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចក្រោមដើមស្វាយលើផ្លូវជាតិលេខ៥៩ ស្ថិតក្នុង ភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ ជននេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាមួយថ្នាំញៀនប្រ ភេទមេតំហ្វេតាមីនចំនួន២៥ដុំ ស្មើនឹងទម្ងន់២៤,៨៨៨គីឡូក្រាម។

តើតាមសម្ដីលោកវរសេនីយ៍ឯក ធិន ស៊ិនដេន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ និង ខេត្តសៀមរាប លោកបានដឹកនាំ កម្លាំងនគរបាលការិយាល័យជំនាញ និងនគរបាល ក្រុងប៉ោយប៉ែត សហការជាមួយ មន្ទីរ ប្រឆាំងគ្រឿងញៀន (ក១) សហការជាមួយជំនាញនៃ ស្នងការដ្ឋាន ខេត្តសៀមរាប បានចុះស្រាវជ្រាវទៅដល់ ផ្ទះជនសង្ស័យពីរនាក់ប្តីប្រពន្ធផ្សេងទៀតដែលប្តីឈ្មោះ លាង ម៉ាប់ ហៅ ទូច ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ឡុង សុឡេង អាយុ៣៥ឆ្នាំជនជាតិខ្មែរ។ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ កម្លាំងចម្រុះបាន ចុះទៅ ឃុំសណ្តែក ស្រុកប្រាសាទបាគង់ ខេត្តសៀមរាប និងបន្តមកឆែកឆេរនៅផ្ទះមួយកន្លែងរបស់ជនសង្ស័យ ប្តីប្រពន្ធទាំងពីរនាក់បន្តនៅ ក្រុងប៉ោយប៉ែត កម្លាំងជំនាញបានដកហូតវត្ថុតាងជាច្រើនសន្ធឹកសន្ធាប់មានគ្រឿង ញៀនគ្រប់ប្រភេទ។

គ្រឿងញៀន សម្ភារមួយចំនួន និងជនសង្ស័យប្រុសស្រីមានជនជាតិខ្មែរថៃទាំងបីនាក់ត្រូវកម្លាំងជំនាញ នៃស្នង ការដ្ឋាន ខេត្តបន្ទាយមានជ័យ កសាងសំណុំរឿបញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមផ្លូវ ច្បាប់៕