បញ្ជូនជនសង្ស័យជាមួយថ្នាំញៀនជាង៨០០គ្រាប់ទៅតុលាការខែត្រព្រះវិហារ

0
304

ដោយៈ ម្លូព្រៃ
ព្រះវិហារៈ ស្ត្រីវ័យក្មេងអាយុ២៧ឆ្នាំជាប់សង្ស័យនៃអំពើជួញដូរសាធាតុញៀនខុសច្បាប់ជាង៨០០គ្រាប់ ដែល មានតម្លៃជាទឹកប្រាក់ច្រើនពាន់ដុល្លារត្រូវកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរ បាលខែត្រ បញ្ជូនខ្លួនរួមនឹងវត្ថុតាងទៅតុលាការ ខែត្រព្រះវិហារ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។

ជនសង្ស័យត្រូវបានកម្លាំងនគរបាលចម្រុះសហការជាមួយ ព្រះរាជអាជ្ញាអមសាលាដំបូង ខែត្រព្រះវិហារ ឃាត់ ខ្លួនបានកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅផ្ទះជនសង្ស័យផ្ទាល់ស្ថិតក្នុង ភូមិកំពង់សាមី ឃុំកំពង់ស្រ ឡៅពីរ ស្រុកឆែប ខែត្រព្រះវិហារ។

ស្ត្រីសង្ស័យមានឈ្មោះ អិត ណាងណយ ហៅ ណយ អាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរ រស់នៅភូមិឃុំ ខាងលើ។ វត្ថុតាងដែលដកហូតបាននៅក្នុងពេលនោះមាន ថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីន WY ចំនួន៨៦៤គ្រាប់ ស្មើនឹងទម្ងន់៨៧,៧២ក្រាម ,ទូរស័ព្ទពីរគ្រឿង,លុយខ្មែរពីរលានរៀល,លុយដុល្លារ៤៧០០ដុល្លារអាម៉េរិក និង ប្រាក់ឡាវចំនួនបួនលានគីប ទៀតផង៕