បញ្ចប់គោរមងារ«ឧកញ៉ា»ពីឈ្មោះ ឌួង ឆាយ ក្រោយពីផ្ទុះអំពើហិង្សាវាយធ្វើបាបភរិយាទាំងកំរោលបួនជ្រុង

0
179

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មាន ខ្លឹមសារថា ” ព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ទូលព្រះបង្គំជាខ្ញុំសូមព្រះរាជាអនុញ្ញាតទូលថ្វាយ ព្រះ ករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាជ្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសំណើ លេខ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មកទូលបង្គំជាខ្ញុំ ដើម្បីស្នើសុំបញ្ចប់គោរមងារ«ឧកញ៉ា» ពីឧកញ៉ា ឌួង ឆាយ។

អាស្រ័យដូចបានក្រាបបង្គំទូលថ្វាយខាងលើសូមព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ។ ថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ក្រាបបង្គំទូលថ្វាយនៅ រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។

កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឌួង ឆាយ បានធ្វើសន្និសីទកាសែតបកស្រាយតបវិញទៅអតីតភរិយានៅលើ បណ្ដាញសង្គមហ្វេប៊ុក ដែលមានអ្នកគាំទ្រចំនួន១៧០ខេ។ ជុំវិញករណីចោទប្រកាន់គ្នាទៅវិញទៅមកលោក ឌួង ឆាយ លើកឡើងទាំងទឹកភ្នែកក្រពើថា រឿងនេះមកពីប្រពន្ធបង្ខំខ្លួនឩ្យ «គ្រៀវ» និងមានមនុស្សទីបីមក ជ្រៀតជ្រែកស្នេហារបស់ខ្លួន។ ការបកស្រាយនេះដោយសារតែអតីតភរិយាបានបង្ហាញវីដេអូតាមរយៈកាមេរ៉ា សុវត្ថិភាព ដួង ឆាយ បានវាយធ្វើបាប ប្រពន្ធនៅនឹងមុខកូនប្រុសតូចជាច្រើនលើកច្រើនសាររហូតដល់ពួកគេ សម្រេចចែកផ្លូវគ្នា។

ការបញ្ចប់គោរមងារ «ឧកញ៉ា» ខាងលើនេះប្រជាពលរដ្ឋដែល ស្រឡាញ់យុត្តិធម៌ បានអបអរសាទរ រាជរដ្ឋាភិ បាលកម្ពុជា បានធ្វើលើផ្លូវត្រឹមត្រូវ។ ជាពិសេស ក្រុមឧកញ៉ាៗដែលកេរ្ដិ៍ឈ្មោះល្អជាក៍បានសប្បាយចិត្តដោយ ដាក់ឱ្យ ឌួង ឆាយ ថា ឧកញ៉ាពាល ថែមទៀតផង។

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រសួងកិច្ចការនារី បានចេញសេចក្ដីថ្លែងការណ៍ធ្វើការថ្កោលទោសចំពោះ អំពើហិង្សាក្នុងគ្រួសារ ដែលបានកើតមានឡើងលើអ្នកស្រី ដេត ម៉ាលីណា (អតីតភរិយា ឌួង ឆាយ) ដែលបាន បង្ហោះតាម បណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

ក្រសួងកិច្ចការនារី បានចាត់ទុកថា អំពីហិង្សាគ្រប់ទម្រង់ និងគ្រប់រូបភាពណាក៍ដោយ ជាអំពើដែលមិនអាច ទទួលយកបាន និងមិនអាចអត់ឳនឩ្យបានទេ។ ជនរងគ្រោះ កូននិងអ្នកពាក់ព័ន្ធ ត្រូវទទួលបានកិច្ចការពារ ដោយច្បាប់ និងសេវាសង្គម ហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕