នាំគ្នាលួចលក់ដីគរុភណ្ឌវត្តតម្លៃខ្ទង់លានដុល្លារដើម្បីហែកចែកគ្នាស៊ីយ៉ាងអនាធិបតេយ្យមិនខ្លាចចុះនរកឬជាប់គុកច្រវាក់ឡើយ

0
278

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ ដីគរុភណ្ឌ វត្តសុវណ្ណសាគរ ហៅវត្តបន្ទាយ ព្រមទាំង ដីប៉ុស្តិ៍នគរបាលអរិយក្សត្រ ខ្ចីធ្វើទីស្នាក់ក្លាយជា កម្មសិទ្ធិឯកជនធ្លាក់លើដៃឈ្មួញទិញពី គណៈកម្មការវត្ត និងនាយកសាលា ដោយមានការចូលដៃជើងទទួល ស្គាល់ដឹងឮពីអាជ្ញាធរមូលដ្ឋានថែមទៀតទើបទៅមុខបានយ៉ាងរលូន។ ដីនេះលក់បានលុយតែ៤០ម៉ឺនដុល្លារអា ម៉េរិកតែប៉ុណ្ណោះ ចំណែកដីវត្តពាក់កណ្តាលទៀត ត្រូវគេលួចស៊ីដាច់អស់ ដែលមានទឹកប្រាក់ជិតកន្លះលាន ដុល្លារ។

ដីនេះស្ថិតនៅចំពីខាងមុខ សាលាបឋមសិក្សាសុវណ្ណសាគរ ដែលមានក្បាលដីទទឹងប្រមាណជា៨០ម៉ែត្រ និង បណ្ដោយ១០០ម៉ែត្រគឺ ខាងត្បូងទល់នឹងផ្លូវបេតុងកំពង់ចម្លងអរិយក្សត្រ ខាងជើងទល់នឹងសាលា ឃុំអរិយ ក្សត្រ ខាងកើតទល់នឹងផ្លូវកៅស៊ូ ហើយខាងលិចទល់នឹងអូរ។ ដីនេះស្ថិតនៅក្នុង ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុក ល្វាឯម ខេត្តកណ្ដាលត្រូវបានពួកឳកាសនិយមនាំគ្នាលួចលក់ក្នុងតម្លៃខ្ពស់ជិតលានដុល្លារដើម្បី ហែក ចែកគ្នាស៊ីយ៉ាងអនាធិបតេយ្យមិនខ្លាចចុះនរកអនន្ដអរិយកម្មឬជាប់គុកច្រវាក់ អ្វីបន្តិចឡើយ។ ព្រោះដ្បិតដីវត្ត ជាសម្បត្តិសង្ឃឬរបស់រួម ជារបស់ «ភ្លើង» ក្ដៅក្រហាយជាទីបំផុត។  ​

ព្រះសង្ឃ និងគណៈកម្មការវត្ត ទទួលលុយពីការលក់ដីវត្តខាងលើបានត្រឹមតែ២៧ម៉ឺនដុល្លារសម្រាប់ទុកកសាង វត្ត។ រីឯមួយចំនួនធំទៀតគឺត្រូវបានគេស៊ីដាច់ និងបែងចែកផ្សេងៗរកមុខមាត់មិនឃើញ។ ក្នុងនោះអ្នកគ្រូអតីត នាយិកាសាលាបឋមសិក្សាសុវណ្ណសាគរ បានដកយកប្រាក់១៣ម៉ឺនដុល្លារ​ពីការលក់ដីវត្តដូចចំណែកកេរឪពុក ម្ដាយរបស់ខ្លួនអីចឹង។ នេះបើយោងតាមការអះអាងពី គណៈកម្មការវត្តកាលពីដើម ខែកក្កដា ឆ្នាំ២០២១ កន្លង ទៅថ្មីៗនេះ។

លោក សុខ គា គណៈកម្មការវត្តសុវណ្ណសាគរ បានរៀបរាប់ពីដំណើររឿងលក់ដីគរុភណ្ឌវត្តដែលជាសម្បត្តិ សង្ឃដាច់ដោយឡែកៗពីគ្នាថា តាមពិតទៅដីគរុភណ្ឌវត្ត មានក្បាលដីប្រវែង៤០ម៉ែត្រ ស្ថិតនៅចំណុចមុខ សាលាបឋមសិក្សាសុវណ្ណសាគរ ខាងជើងទល់ នឹងសាលាឃុំអរិយក្សត្រ។ ខាងត្បូងទល់នឹងប៉ុស្តិ៍នគរបាល អរិយក្សត្រ។ ខាងកើតទល់នឹងផ្លូវកៅស៊ូ ខាងលិចទល់នឹងអូរ។ ដីនេះស្ថិតនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ត្រូវបានលក់ផ្ដាច់ឱ្យទៅឈ្មួញ ក្នុងតម្លៃ៤០ម៉ឺនដុល្លារប្រាកដមែនកាលពី ឆ្នាំ២០២០។ ចំណែក ដីប៉ុស្តិ៍នគរបាលអរិយក្សត្រ ដែលនៅជាប់គ្នាផ្នែង ខាងត្បូងទល់នឹងផ្លូវកំពង់ដ.អរិយក្សត្រក៍ត្រូវបានលក់ផ្ដាច់ ឱ្យឈ្មួញដូចគ្នាៗនោះដែរក្នុងពេលតែមួយ ហើយបច្ចុប្បន្នប៉ូលិស ធ្វើប៉ុស្តិ៍ថ្មីរំកិលទៅខាងលិចទីតាំងចាស់គឺ ក្បែរនោះបន្តិច។

គណៈកម្មការវត្តបញ្ជាក់ថា ដីប៉ុស្តិ៍អរិយក្សត្រ កន្លែងចាស់ពីមុនមកគឺជាដីវត្តសុទ្ធសាធ។ ប៉ុន្តែខាងប៉ូលិសសុំ ដាក់ធ្វើទីស្នាក់ការប៉ុស្តិ៍ ហើយការទិញលក់ដីកន្លែងប៉ុស្តិ៍អរិយក្សត្រ នោះគឺផ្អែកតាមស្នាមមេដៃរបស់ពួកគាត់ ដែលជា គណៈកម្មការវត្ត។ ពោលគឺការ លក់ដីប៉ុស្តិ៍អរិយក្សត្រ កន្លែងចាស់គឺបន្លំតាមស្នាមមេដៃរបស់គណៈ កម្មការវត្តតែម្ដង។ ព្រោះជាក់ស្ដែង គណៈកម្មការវត្ត លក់តែដីគរុភណ្ឌវត្ត ដែលនៅខាងជើងប៉ុស្តិ៍តែប៉ុណ្ណោះ បែរជាគេនាំគ្នាយកស្នាមមេដៃពួកគាត់ទៅអែប ឬបន្លំធ្វើប្លង់រួមជាមួយប៉ុស្តិ៍ ហើយលក់ស្របពេលជាមួយគ្នា តែម្ដង…។

ប្រភពបន្តទៀតថា បើទោះបីជាដីកន្លែង ប៉ុស្តិ៍អរិយក្សត្រ បានលក់តាមរយៈស្នាមមេដៃ គណៈកម្មការវត្តក៍ ដោយ។ ក៍ប៉ុន្តែជាក់ស្ដែងខាងប៉ូលិសមិនបានយកលុយពីការលក់ដីប៉ុស្តិ៍នោះមកជូនសារគុណ គណៈកម្មការ វត្តបន្តិចបន្តួចឡើយសូម្បីតែចូលបច្ច័យកសាងវត្តក៍គ្មានដែរ។ រឿងនេះជាហេតុនាំឱ្យ គណៈកម្មការវត្ត ខ្លះមាន ការអាក់អន់ស្រពន់ចិត្តចំពោះការលក់ «ដីប៉ុស្តិ៍» ជាអតីតដីវត្ត ហើយមិនបានលុយមកកសាងវត្តខ្លះឡើយ។

គណៈកម្មការវត្តរូបនេះអះអាងទៀតថា មូលហេតុដែលពួកគាត់ជា គណៈកម្មការវត្ត ហ៊ានផ្ដិតមេដៃដឹងឮ ឯក ភាពគ្រប់ៗគ្នា។ ព្រោះមាន ព្រះគ្រូអនុគណ ស្រុកល្វាឯម និងមន្ទីរធម្មការ និងសាសនា ខេត្តកណ្ដាល ជាអ្នក អនុញ្ញាតឱ្យលក់ដីត្រង់ចំណុចខាងលើនោះ គឺដីខាងជើងប៉ុស្តិ៍ប៉ូលិស។

ទន្ទឹមនិងនោះដែរលោក ជា ប៉ុន ប្រធានគណៈកម្មការវត្តសុវណ្ណសាគរ ហៅវត្តបន្ទាយ ម្នាក់ទៀតបានបញ្ជាក់ថា ដីគរុភណ្ឌវត្ត គឺបានលក់ពិតប្រាកដមែនក្នុងតម្លៃ៤០ម៉ឺនដុល្លារអម៉េរិក។ ប៉ុន្តែវត្តទទួលបានតែ២៧ម៉ឺនដុល្លារតែ ប៉ុណ្ណោះ។ ខណៈខាងសាលាបឋមសិក្សាសុវណ្ណសាគរ បានយកអស់១៣ម៉ឺនដុល្លារថា ដើម្បីយកទៅកសាង សាលារៀន តែមិនឃើញកសាងអ្វីទេ ? លោកគ្រូដែលយកលុយចំនួន១៣ម៉ឺនដុល្លារពីការលក់ដីវត្តនោះមាន ឈ្មោះ គ្រូភី និង គ្រូផល្លា។

លោក ជា ប៉ុន បានអះអាងថា ព្រះគ្រូចៅអធិការវត្ត គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តនិងលោ កគ្រូអ្នកគ្រូ បានមូលមតិគ្នាលក់ដីខាងមុខវត្តទាំង២ក្បាលដើម្បីយកប្រាក់ទៅដោះស្រាវជីវភាពនិងកសាងវត្ត។ដីនេះមានបណ្ដោយប្រវែង១០០ម៉ែត្រ ដោយមួយផ្នែកឱ្យទៅសាលាឃុំដើម្បីសាងសង់សាលាឃុំ និងមួយផ្នែក ទៀតប្រគល់ឱ្យ ប៉ុស្តិ៍នគរបាលអរិយក្សត្រ។ ដីនៅចន្លោះកណ្ដាលបានលក់ឱ្យឈ្មោះ ខូវ ស៊ីវអាង និងឈ្មោះ ជូ ស៊ីមវ៉ា ក្នុងតម្លៃ៤០ម៉ឺនដុល្លារអាម៉េរិក។

លោក ជា ប៉ុន បន្ថែមថា លុយ៤០ម៉ឺនដុល្លារបានពីការលក់ដីវត្តឱ្យឈ្មោះ ខូវ ស៊ីវអាង និង ជូ ស៊ីមវ៉ា នោះគឺ១៣ ម៉ឺនដុល្លារអាម៉េរិកប្រគល់ឱ្យ សាលាបឋមសិក្សាសុវណ្ណសាគរ និង២៧ម៉ឺនដុល្លារទៀត សម្រាប់ប្រើការកសាង ហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត។ ករណីនេះធ្វើឱ្យមហាជនងឿងឆ្ងល់រឹតតែខ្លាំងឡើង។ ព្រោះឃ្លាខាងលើលោក ជា ប៉ុន បញ្ជាក់ថា លក់ទាំង២ប្លង់។

រីឯលោក ពៅ ម៉ារ៉ា នាយក សាលាបឋមសិក្សាសុវណ្ណសាគរ បានថ្លែងថា លោកមិនបានទទួលលុយចំនួន១៣ ម៉ឺនដុល្លារនោះទេ។ ការលក់ដូរដីគរុភណ្ឌវត្ត ពួកគេមានការលាក់បាំងពីរូបលោកមិនឱ្យដឹងរឿងអ្វីឡើយ។

ជាការឆ្លើយតបលោកស្រី ចាន់ ថូ អតីតនាយិកាសាលាបឋមសិក្សាសុវណ្ណសាគរ ថ្លែងកាលពីដើម ខែកក្កដា ឆ្នាំ២០២១ នោះថា អ្នកស្រីពិតជាបានទទួលប្រាក់ចំនួន១៣ម៉ឺនដុល្លារប្រាកដមែន។ ប៉ុន្តែមិនបានយកមកចាយ វាយទេគឺយកមកតម្កល់ទុកនៅ ធនាគារ ព្រោះគ្រូៗមិនទាន់មានការឯកភាពគ្នា។

អ្នកស្រីបញ្ជាក់ទៀតថា អ្នកស្រីផ្ទាល់ព្រមទាំង គណៈកម្មការវត្ត គឺផ្ដិតមេដៃលក់ដីវត្តត្រឹមតែ៤០ម៉ែត្រដែលនៅ ចន្លោះកណ្ដាលពីប៉ុស្តិ៍ទៅសាលាឃុំប៉ុណ្ណោះ។ រីឯដីខាងត្បូងត្រង់កន្លែង ប៉ុស្តិ៍អរិយក្សត្រ គឺពួកគាត់មិនបានផ្ដិត មេដៃលក់ឡើយ។ ត្រង់ពួកគេ (ប៉ូលិស) លក់ដូរឬអត់ ហើយលក់តាមរបៀបណាតម្លៃប៉ុន្មាននោះគឺអ្នកស្រីនិង គណៈកម្មការវត្តមិនដឹងមិនពាក់ព័ន្ធ​នោះទេ។

លោក នូ វិសុទ្ធ ប្រធានការិយាល័យអប់រំ ស្រុកល្វាឯម បានថ្លែងថា លោកមិនបានដឹងរឿងលុយចំនួន១៣ម៉ឺន ដុល្លារនោះទេ។ ពីព្រោះខាងសាលាមិនបានរាយការណ៍មកលោកឡើយ…។

ចំណែកលោក ខ្លូត សំអឿន មេភូមិអរិយក្សត្រ បានទទួលស្គាល់ការលក់ដីវត្តថា ដីគរុភណ្ឌវត្ត គឺពិតជាបានលក់ ផ្ដាច់ឱ្យឈ្មួញប្រាកដមែនដោយមានប្លង់និងចុះហត្ថលេខាទទួលស្គាល់ពី អាជ្ញាធរភូមិឃុំ។ លោកបញ្ជាក់ថា ដីក ន្លែងទីស្នាក់ការប៉ុស្តិ៍នគរបាលអរិយក្សត្រ និងដីខាងជើងប៉ុស្តិ៍។ ពោលគឺ ពីផ្លូវកំពង់ដទល់ នឹងសាលាឃុំអរិយ ក្សត្រ ក្នុងប្លង់តែមួយត្រូវបានលក់រួមគ្នាអស់ហើយ។ ប៉ុន្តែលោក ឌុច ចាន់ មេឃុំអរិយក្សត្រ បានបដិសេធថា លោកមិនដឹងទេរាល់ការទិញលក់ដូរដីគរុភណ្ឌវត្តទាំងអស់នោះ។

អភិបាល ខែត្រកណ្ដាល លោក គង់ សោភ័ណ្ឌ ដែលមិនបានដឹងរឿងនេះសោះលើកឡើងនៅល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះថា យើងត្រូវមើលប័ណ្ណកម្មសិទ្ធិថាជាកម្មសិទ្ធិគរុភណ្ឌវត្តមែនឬមិនមែន? ព្រោះរឿង នេះបើពួកគាត់នាំគ្នាធ្វើខុសគួរតែកុំធ្វើប្រយ័ត្នមានទោស។ ពីព្រោះលុយក៍ពិបាករកហើយបើមានបញ្ហាអ្វីគឺត្រូវ ដោះស្រាយតាមផ្លូវច្បាប់។

លោកបានបន្តថា «ខ្ញុំគិតថាបើមានរឿងគឺត្រូវធ្វើតាមច្បាប់ ហើយដីនេះបើជា ដីគរុភណ្ឌវត្ត ត្រូវតែមានប័ណ្ណ។ ខ្ញុំដូចជាមិនចង់ស៊ើបអង្គេតទេ បើអ្នកណាទទួលផលប្រយោជន៍ខុសច្បាប់ អ្នកនោះទទួលទោសតាមច្បាប់ ទាំងអ្នកទិញនិងអ្នកលក់។ ដីនេះបើសិនមានការចុះបញ្ជីការត្រឹមត្រូវរបស់រដ្ឋ ហើយពួកគាត់អត់គោរពច្បាប់ គឺមានទោស តែបើមិនបានចុះបញ្ជីទេ សូមកុំឱ្យមានរឿង។ ខ្ញុំមានការសោកស្ដាយ បងប្អូននាំគ្នាធ្វើអ្វីៗបង្កើត បញ្ហាខ្លួនឯង ដូច្នេះត្រូវទទួលខុសត្រូវមុខច្បាប់»។

លោក សៀក សារឿន ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកណ្ដាល មិនបានធ្វើការបកស្រាយអ្វីឡើយនៅ រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ដោយគ្រាន់តែឮសូរសំណួរអ្នកកាសែកភ្លាមក៍ចុចបិទទូរស័ព្ទតែម្ដង។

រីឯលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា និងជារដ្ឋលេខាធិការ បានលើកឡើងថា ក្រសួង កំពុងតែរង់ចាំមើលរបាយការណ៍របស់ មន្ទីរធម្មការនិងសាសនាខេត្ត។ ខណៈនេះក្រសួងពុំទាន់ដឹងថា តើត្រូវ ធ្វើបែបណានោះទេ ? សំខាន់ចាំមើលរបាយការណ៍សិនទើបបើកកិច្ចប្រជុំតាមក្រោយហើយត្រូវមានវិធានការ បែបណាពោល គឺមិនអាចនិយាយមុនសាច់រឿងបានឡើយដោយរង់ចាំមើលជាក់ស្ដែង។

ទោះជាយ៉ាងណាក៍ដោយដីគរុភណ្ឌជាតិទាំង២ទីតាំងនេះ ត្រូវបានគេរត់ការធ្វើប្លង់រួម និងលក់ផ្ដាច់អស់ហើយ ក្នុងតម្លៃសរុបមិនក្រោមជិត១លានដុល្លារនោះទេ។

តាមរបាយការណ៍កំណត់ហេតុប្រជុំរបស់អាជ្ញាធរ ស្រុកល្វាឯម កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បញ្ជាក់ថា រឿងលក់ដីវត្តខាងលើគឺអាជ្ញាធរ និងសមត្ថកិច្ច ស្រុកល្វាឯម មិនជាប់ពាក់ព័ន្ធជាមួយការទិញលក់ដីវត្តឡើយ។ អ្នកលក់ដីវត្តគឺ ព្រះគ្រូចៅអធិការវត្ត គណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តនិងលោក គ្រូអ្នកគ្រូ។

បើយោងតាមច្បាប់ភូមិបាល ឆ្នាំ២០០១ បានចែងយ៉ាងច្បាស់ថា ដីរបស់វត្តទាំងក្នុង និងក្រៅបរិវេណវត្ត គឺជាដី គរុភណ្ឌរបស់វត្ត មិនអាចចាត់ចែងលក់ដូរបានទេ។ ប៉ុន្តែផ្ទុយទៅវិញដីទាំងពីរប្លង់ខាងលើត្រូវ ប្រធានគណៈ កម្មការវត្ត និងប៉ូលិសលក់ផ្ដាច់ឱ្យឈ្មួញអស់ហើយ។ ខណៈភាគីអ្នកទិញបានគ្រប់គ្រងលើដីនោះនិងបូមខ្សាច់ ដាក់ស្ទើរតែលិច ប៉ុស្តិ៍នគរបាលអរិយក្សត្រ ទៅហើយ៕