នាយរងការិយាល័យនិងនាយផ្នែកបញ្ជាចរាចរទី២នៃការិយាល័យនគរបាលចរាចរភ្នំពេញកំពុងសប្បាយប្រមូលផល

0
261

ដោយៈ អធិបតី
ភ្នំពេញៈ « ទន្សោងគោព្រៃ តូចស៊ីដោយតូច ធំស៊ីដោយធំ ស៊ីស្មៅជើងភ្នំ ផឹកទឹកដងអូរ » គេថា មនុស្សយើង កាន់ការងារអ្វីស៊ីហ្នឹង។ វាមិនខុសអ្វីនឹងករណី មន្ត្រីប៉ូលិសពីរនាក់ទំនងជាធុំក្លិនមិនស្រួលគឺ ទី១.នាយរងការិ យាល័យគនរបាលចរាចរជើងគោក រាជធានីភ្នំពេញ និងទី២.នាយផ្នែកបញ្ជាចរាចរទី២ ពួកគេកំពុងតែសប្បាយ ប្រមូលផលដោយយកផ្លូវថ្នល់ធ្វើជាដើមទុនតាមរយៈការដាក់កម្លាំងកូនចៅក្រោមបង្គាប់ឬឱវាទឱ្យរកលុយបង់ឱ្យខ្លួនក្នុងមួយគោលដៅ ចំនួន៨ម៉ឺនរៀលទៅ១០ម៉ឺនរៀល សម្រាប់មួយថ្ងៃ។

 

ដោយសារតែការខិតខំប្រឹងប្រែងរកលុយបង់ជូនមេផង និងដើម្បីបានសល់ផលខ្លះសម្រាប់រស់ផង មានពេលខ្លះ ពួកគេក៍បានជួបនូវបញ្ហាគឺប៉ះពាល់ដល់តួនាទីផងដែរក៍មាន។ មានមន្ត្រីខ្លះទៀតត្រូវបានថ្នាក់លើ ដកបញ្ឈរជើង ពីរឿងចាប់ឡានមានកាមេរាសុវត្ថិភាពក្នុងករណីផាកពិន័យអ្នកបើកបររថយន្តឬម៉ូតូជិះខុសច្បាប់ចរាចរដោយពុំមានវិក្កយបត្រ។ល។

អង្គភាព បាយ៉ង់ថាមស៍ កាលព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានទទួលលិខិតចំនួនពីរច្បាប់ពី «ប៉ូលិស សួយម្នាក់» ដែលបានសរសេររៀបថា លោកវរសនីយ៍ទោ ទីន វណ្ណាន ជានាយរងការិយាល័យនគរបាលចរាចរ ជើងគោក រាជធានីភ្នំពេញ ទទួលគោលដៅចំនួនបីដូចជា ស្តុបព្រះអង្គឌួង ក្បែរមន្ទីរពេទ្យអង្គឌួង។ ស្តុបសារ មន្ទីរ ក្បែរសាលាព្រះស៊ីសុវត្ថិ និងស្តុបចតុម្មុខ ក្បែរក្រសួងអប់រំយុវជន។ នៅក្នុងគោលដៅនីមួយៗលោក ទីន វណ្ណាន តម្រូវឱ្យកូនចៅបង់លុយឱ្យខ្លួន ចំនួន៨ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ លោក ទីន វណ្ណាន ក៍បានដាក់គោលដៅបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូលដូចជា ស្តុបរោងកុនលុច្ស មាន មនុស្សបីនាក់ក្នុងនោះ មន្ត្រីប៉ូលិសពេញសិទ្ធិ២នាក់ និងមន្ត្រីជាប់កិច្ចសន្យាម្នាក់។ ពួកគេទាំង៣នាក់ ក្នុងម្នាក់ៗ ត្រូវបង់លុយឱ្យលោក ទីន វណ្ណាន ចំនួន៥ម៉ឺនរៀលក្នុងមួយថ្ងៃ។

ប្រភពបានរៀបរាប់ទៀតថា ចំណែកនៅ ស្តុបហ្សង់កុង ក្បែរបង់ក្រហម លោក ទីន វណ្ណាន ដាក់មនុស្សរបស់ ខ្លួនចំនួន៦នាក់ ក្នុងនោះមានមន្ត្រីប៉ូលិសពេញសិទ្ធិ៤នាក់ និងមន្ត្រីជាប់កិច្ចសន្យា២នាក់ ក្នុងម្នាក់ៗត្រូវបង់ លុយឱ្យលោក ទីន វណ្ណាន ចំនួន៥ម៉ឺនរៀលក្នុងមួយថ្ងៃ។ រីឯគោលដៅ ដើមពោធិវត្តភ្នំ វិញគេបានដាក់មនុស្ស រកលុយឱ្យខ្លួនចំនួនបីនាក់ទៀត ក្នុងម្នាក់ៗត្រូវបង់លុយឱ្យលោក ទីន វណ្ណាន ចំនួន៥ម៉ឺនរៀល ក្នុងមួយថ្ងៃដូច គ្នា។

ការយកផ្លូវថ្នល់ធ្វើជាដើមទុកនេះ ត្រូវបានប្រភពបង្ហាញទៀតថា លោកវរសេនីយ៍ត្រី កុសល្យ សុខហួច ជា នាយផ្នែកបញ្ជាចរាចរទី២ នៃការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ គេទទួលបាន៩ទៅ១០ គោលដៅ ដោយក្នុងនោះមានដូចជា ស្ដុបបូកគោ ,ស្តុបប្រាសាទពេជ្រ ក្បែរវត្តកោះ, ស្តុបអង្គឌួង, ស្តុបសារ មន្ទីរ, ចតុម្មុខ…។ ក្នុងមួយគោដៅៗ ប៉ូលិសសួយម្នាក់ ត្រូវបង់លុយឱ្យលោក កុសល្យ សុខហួច ចាប់ពី៨ម៉ឺន រៀលទៅ១០ម៉ឺនរៀល។ គេក៍បានលួចដាក់គោដៅបន្ថែមមួយកន្លែងទៀតដែរនៅ ស្តុបត្រសក់ផ្អែម ដែលមាន មនុស្ស៣ទៅ៤នាក់ដោយក្នុងម្នាក់ៗត្រូវបង់លុយចំនួន៥ម៉ឺនរៀលទៅឱ្យលោក សុខហួច ក្នុងមួយថ្ងៃ។

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ លោក កុសល្យ សុខហួច បានសរសេរសារឆ្លើយបតតាម ប្រព័ន្ធតេឡេ ក្រាម ថា « បង.សុំទោសផងបង ខ្ញុំអត់មានបានទទួលអោយពួកគាត់បង់ប្រាក់អីទេបង ព្រោះគោលដៅទាំង នោះមាន រងការិយាល័យគេទទួលទេបង សុំអរគុណបង។ បាទបងរាល់ថ្ងៃ ខ្ញុំរវល់ណាស់ បងដោយសារការ ពារ P.សម្ថេចរាល់ថ្ងៃបង សូមអរគុណបងដែរ ដែលបានពត័មានពីរមន្រ្តីប្អូន ហើយប្រាប់មកប្អូនហើយរឿង ដែលមន្រ្តីខ្ញុំប្រាប់ថា ខ្ញុំកំណត់អោយគោលដៅតំរូវបង់ប្រាក់ គឺអត់ទេបងសំឡាញ់ ប្អូនសុំអធ្យាស្រ័យផង ពីរ ព្រោះគ្រប់គោលដៅនៅក្នុងក្រុងយើងមាន រងការិយាល័យ ទទួលខុសត្រូវទាំងអស់បង រាល់ការបងខ្ញុំតំរូវអោយ គាត់បង់ប្រាក់អោយអត់មានទេបង ប្អូនបានប្រាប់ពួគគាត់ថា មានអីទាក់ទង លោកនាយ រងការិយាល័យទៅ បង សូមអរគុណបង»។

ចំពោះលោក ទីន វណ្ណាន នាយរងការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ បានឆ្លើតបំភ្លឺតាម ទូរស័ព្ទ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ យ៉ាងខ្លីថា លោកមិនដែលដាក់កំណត់ឱ្យកូនចៅថា ត្រូវបង់លុយ ឱ្យប៉ុន្មាននោះទេ។ ក៍ប៉ុន្តបើគេឱ្យប៉ុន្មានលោកយកប៉ុណ្ណឹង។

លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ លើកឡើងថា លោកធ្លាប់ពាក់ ដោយ១ជាន់រយៈពេល២០ឆ្នាំ ដូច្នេះលោកដឹងពីទុក្ខ លំបាកអ្នកក្រ …។ នេះជាព័ត៌មានដ៏ល្អមួយដែលបងប្អូនមន្ត្រីប៉ូលិសថ្នាក់ក្រោមបានខ្សឹបប្រាប់អ្នកកាសែត។ លោកនឹងស៊ើប អង្គេតព័ត៌មាននេះបន្តទៀត ហើយព្យាយាមធ្វើការងារនេះដើម្បីឱ្យមន្ត្រីថ្នាក់ក្រោមកុំឱ្យមានការរើសអើងការ ងារ។

គួរបញ្ជាក់ថា សព្វថ្ងៃមានបុគ្គលមួយចំនួនដែលបានតួនាទីបម្រើរដ្ឋ ក៍ប៉ុន្តែពួកគេបានយកតួនាទីបុណ្យសក្ដិ ទាំងនោះ ធ្វើអាជីវកម្ម ឬជាកន្លែងរកស៊ីដោយស្របច្បាប់។ ការប្រព្រឹត្តអំពើពុករលួយនៅ តាមដងផ្លូវសាធារ ណៈនេះវាប្រៀបបីដូចរឿង សត្វឆ្មាពាំត្រីអាំង ដែលមនុស្សតែងតែនាំគ្នាដេញវាយព្រោះតែការស្អប់។ ចំណែក ឯអំពើពុករលួយស៊ីគម្រោងធំៗនៅក្នុងក្រសួងឬមន្ទីរស្ងាត់ៗវិញវាប្រៀបបានទៅនឹង តោ ឬ ខ្លា កាច់កគោលី ដើរកាត់ភូមិស្រុក គឺគ្មាននរណាហ៊ានក្អកឬចេញមុខតតាំងឡើយ៕