តើពេលណាអស់អ្នកជួញដូរ ? មួយថ្ងៃមួយ មួយថ្ងៃពីរ ជួនកាលក្នុងមួយថ្ងៃរហូតដល់ជាង១០នាក់ក៏មាន

0
232

តើពេលណាអស់អ្នកជួញដូរ ? មួយថ្ងៃមួយ មួយថ្ងៃពីរ ជួនកាលក្នុងមួយថ្ងៃរហូតដល់ជាង១០នាក់ក៏មាន

 

ដោយ បាយ៉ង់ថែមស៍

 

ខែត្រព្រះសីហនុ៖ នៅថ្ងៃតែមួយឃាត់ខ្លួនអ្នកជួញដូរថ្នាំញៀនតូចតាចបាន០៣នាក់ នៅសង្កាត់ពីរផ្សេងគ្នា ដែលដឹកនាំកម្លាំងបង្រ្កាបដោយលោក ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខែត្រព្រះសីហនុ កាលពីថ្ងៃទី១០ កញ្ញា ២០២០២ នៅសង្កាត់លេខ៣ និង សង្កាត់លេខ៤ ក្រុង-ខែត្រព្រះសីហនុ ។ នេះយោងតាមរបាយការណ៍ពីការិយាល័យបទល្មើសគ្រឿងញៀនខាងក្រោម៖

នៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១០.០៩.២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន ចំនួន ០៦នាក់ ដឹកនាំដោយលោក វ/ត្រី បានចុះបង្រ្កាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសាធាតុញៀននៅចំណុច ហ្គេមបាញ់ត្រី ឌឺរ៉េច ស្ថិតនៅភូមិ០១  សង្កាត់០៣ ក្រុង+ខេត្តព្រះសីហនុ ។ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ៖

– ឈ្មោះ ខៀវ សុខេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ០៣ សង្កាត់០៣ ក្រុង+ខេត្តព្រះសីហនុ ។

– និងចាប់យកវត្ថុតាងរួមមាន ៖ ១. ម្សៅសថ្លា ចំនួន០៧កញ្ចប់ ទម្ងន់៤២,៥២ក្រាមថ្លឹងទាំងសម្បក។ ២. ម៉ូតូ០១គ្រឿង

 

ក្រោយពីការសាកសួរ កម្លាំងយើងបានបន្តបង្រ្កាប នៅចំណុចក្រុមទី៤៣ ភូមិ០១ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ ។

– ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០២នាក់(ប្តីប្រពន្ធ) បន្ថែមទៀត ៖

១. ឈ្មោះ សុខ ជាហៅ មិន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ០១ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ ។ ២. ឈ្មោះ ថៃ នារីហៅ នាង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ០១ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ ។

 

– ចាប់យកវត្ថុតាងរួមមាន ៖១. ម្សៅសថ្លា ១២កញ្ចប់ ទម្ងន់៦០,៣៧ក្រាម ថ្លឹងទាំងសម្បក ២. ជញ្ជីថ្លឹង ចំនួន០១គ្រឿង ៣. ដបជក់ ចំនួន០១ ៤. ដែកកេះ ចំនួន០៤ និង ទី៥. ទូរស័ព្ទចំនួន០២គ្រឿង ។

 

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងបន្តនិតិវិធី បញ្ជូនទៅសាលាដំបូងខែត្រព្រះសីហនុ ៕