តើចំណាយ១,០០០៛ឬសុខចិត្តឱ្យគេលើកម៉ូតូដាក់ឡានយកទៅសាលាក្រុងព្រះសីហនុ ?

0
254

ដោយ បាយ៉ង់ថែមស៍

ក្រុងព្រះសីហនុ៖ ផ្លូវមុខផ្សារពាណិជ្ជកម្ម មានសណ្ដាប់ធ្នាប់ស្រឡះល្អ ពេលសាលាក្រុងព្រះសីហនុចាត់វិធានការក្ដៅ ដោយក្រុមការងារសណ្ដាប់ធ្នាប់ ស្ទូចម៉ូតូណាដែលចតនៅនឹងចិញ្ចើមផ្លូវដាក់ឡានយកទៅរក្សាទុកនៅសាលា ។

ផ្សារពាណិជ្ជកម្មជាផ្សារតូចចង្អៀតមួយនៅនឹងផ្លូវចេញចូលគេហដ្ឋានរបស់ប្រជាពលរដ្ឋ ជាប់នឹងផ្លូវក្នុងក្រុង ស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ ជិតសាលាបឋមសិក្សា សម្ដេច ជា ស៊ីម ។

 

ចំណាត់ក្ដៅនេះ សាលាក្រុងបានចាប់ផ្ដើមអនុវត្តតាំងពីយូរមកហើយ ប៉ុន្តែរិតបន្តឹងខ្លាំងកាលពីថ្ងៃទី១៤ វិច្ឆិកា ២០២០ ដោយយកចិញ្ចើមផ្លូវជិតផ្សារខាងលើ ធ្វើជាកន្លែងផ្ញើម៉ូតូ ក្នុងមួយគ្រឿងតម្លៃ១,០០០៛ ដើម្បីបញ្ជៀសភាពអនាធិបតេយ្យ ៕