តុលាការព្រះវិហារកោះហៅជនជាប់ចោទបីនាក់ពាក់ព័ន្ធកាប់រុករានព្រៃយកដីរដ្ឋលក់ឱ្យឈ្មួញ

0
135

ដោយៈ ម្លូព្រៃ
ព្រះវិហារៈ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមតុលាការ ខេត្តព្រះវិហារ ចេញដីកាកោះហៅជនជាប់ចោទ ចំនួនបីនាក់ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌលេខ៥២ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នៃអយ្យការអម សាលាដំបូង ខេត្ត។ បានឃើញដីកាសម្រេចដាក់រឿងជំនុំជម្រះលេខ២០១ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ទៅលើជនជាប់ចោទ ទាំងបីនាក់។

មន្ត្រីប៉ូលិសប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះថា ជនជាប់ចោទទាំងបីនាក់ដែលតុលាការកោះហៅមាន ទីមួយឈ្មោះ ដឿន ជាតិ ភេទប្រុសអាយុ៣៣ឆ្នាំ។ ទីពីរឈ្មោះ ហាយ ទន់ ភេទប្រុសអាយុ៦១ឆ្នាំនិងទីបីឈ្មោះ ជឹម គឿន ភេទប្រុសអាយុ៤៤ឆ្នាំ។ ពួកគេទាំងបីនាក់ស្នាក់នៅ ភូមិលំឡេង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្ត ព្រះវិហារ។

មន្ត្រីដដែលបន្តទៀតថា ករណីកាប់គាស់រុករានដីព្រៃឆ្កាដុត និងឈួសឆាយដីព្រៃរបស់រដ្ឋដើម្បីយកដីមកធ្វើជា កម្មសិទ្ធិប្រព្រឹត្តនៅ ភូមិរលំស្លែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។

លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាតុលាការខេត្តបានឱ្យដឹងថា ជនជាប់ចោទទាំងបីនាក់នេះគឺបានប្រព្រឹត្តបទ ល្មើសព្រហ្មទណ្ឌដែលបានចែងឱ្យផ្តន្ទាទោសតាមបញ្ញតិមាត្រាលេខ៦២ចំណុច១នៃច្បាប់ស្ដីពីតំបន់ការពារធនធានធម្មជាតិ។

លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ បញ្ជាក់ថា ក្នុងចំណោមបក្ខពួកទាំងបីនាក់ នោះគឺ ឈ្មោះ ហាយ ទន់ ជាមេខ្លោងបំផុសបំផុលរពឹសដៃខាងដើរកាប់រុករានដីព្រៃធម្មជាតិយកលក់បន្តឱ្យទៅអ្នក មានលុយរស់នៅ ខេត្តកំពង់ធំ៕