ដោះលែងលោក រ័ត្ន សណ្ដាប់ បន្ទាប់ពីជាប់ឃុំអស់រយៈពេលពីរថ្ងៃរឿងរត់ការដោះស្រាយដីធ្លី

0
312

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យដោះ លែងលោក រ័ត្ន សណ្តាប់ អាយុ៤៨ឆ្នាំដែលជា សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ បន្ទាប់ពី ជាប់ឃុំក្នុងពន្ធនាគារព្រៃសត្រឹមរយៈពេល២ថ្ងៃតែប៉ុណ្ណោះ។ នេះបើយោងតាមដីកាបង្គាប់ឱ្យដោះលែងចុះនៅ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

លោក រ័ត្ន សណ្តាប់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត និងបរិហារ កេរ្តិ៍ជាសាធារណៈ» តាមមាត្រា៣៩១ មាត្រា២៩២ និង មាត្រា៣០៥ នៃក្រម ព្រហ្មទណ្ឌប្រព្រឹត្តនៅ រាជធានីភ្នំ ពេញ កាលពី ខែមីនា ឆ្នាំ២០២១។

លោក រ័ត្ន សណ្តាប់ ត្រូវប្រភពព័ត៌មានច្បាស់ការលើកឡើងថា គាត់ត្រូវបានលោកជំទាវពាណិជ្ជករម្នាក់ប្តឹង ព្រោះតែរឿងរត់ការដោះស្រាយវិវាទដីធ្លីនៅ ឃុំកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេលជាង៣ឆ្នាំ មកហើយតែមិនទទួលបានលទ្ធផលអ្វីឡើយ។ គាត់បានយកប្រាក់របស់លោកនោះអស់ប្រហែលជាង៥ម៉ឺន ដុល្លារដាក់ក្នុងហោប៉ៅខ្លួនដោយពុំបានធ្វើកិច្ចការអ្វីឡើយ ទើបជំទាវនោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង។

គួរបញ្ជាក់ថា លោក រ័ត្ន សណ្ដាប់ គឺជាអតីតមន្ត្រីជាន់ គណបក្សហ៊្វុនស៊ិនប៉ិច ដែលស្និទ្ធនឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្ស៕