មនុស្សជិត៤០០នាក់មានចិននិងស្រ្តីវៀតណាមត្រូវអាជ្ញាធរខែត្រព្រះសីហនុឃាត់ខ្លួនជាមួយថ្នាំញៀនជាច្រើនទៀត

0
436

ដោយៈ តិល សាមុត (ព័ត៌មានបឋម)

ខែត្រព្រះសីហនុៈ ជនជាតិចិន និងស្រ្តីជនជាតិវៀតណាម ជិត៤០០នាក់ត្រូវអាជ្ញាធរ ខែត្រព្រះសីហនុ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ជួញដូរ ផ្លូវភេទនិងប្រើប្រាស់អាវុធខុសច្បាប់ស្ថិតនៅក្លិបមួយជិត ឆ្នេរអូរឈើទាល ស្ថិតក្នុង សង្កាត់លេខ៤ ក្រុងព្រះ សីហនុ ខែត្រព្រះសីហនុ។

កិច្ចប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយដ៏ធំមួយនេះនៅក្នុង ខែត្រព្រះសីហនុ ដឹកនាំដោយលោក គួច ចំរើន អភិបាល ខែត្រព្រះសីហនុ ដែលមានសមត្ថកិច្ចចម្រុះចូលរួម។ នេះយោងតាមការឱ្យដឹងពី មន្រ្តីកងរាជអាវុធហត្ថខេត្ត ដែលបានសហការចូលរួមបង្រ្កាបបទល្មើសឧក្រិដ្ឋគ្រឿងញៀនដ៏ធំនៅចុង ឆ្នាំ២០២០ នេះ។

ព័ត៌មានលម្អិត បាយ៉ង់ថែមស៍ www.bayongtimes.com នឹងផ្ដល់ជូនមិត្តអ្នកអានជាបន្តបន្ទាប់ទៀត។ ទោះ ជាយ៉ាងណានៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោក ជួន ណារិន ស្នងការនគរបាល ខែត្រព្រះសីហនុ បានបញ្ជាក់ខ្លីថា ចំពោះតួលេខចំនួនមនុស្ស និងថ្នាំញៀន យើងពុំទាន់បានដឹងពិតប្រាកដនោះទេ។ ពីព្រោះ យើងកំពុងតែធ្វើការយ៉ាងសុក្រឹតយុត្តិធម៌បំផុត៕