ច្បាស់ការណ៍ហើយចូលធ្វើប៉ូលិសបានតែ៣ឆ្នាំឡើងស័ក្តិនិងតួនាទីដូចហោះនៅក្នុងអគ្គនាយកដ្ឋានភស្តុភារមហាផ្ទៃ

0
326

ភ្នំពេញៈ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាព «បាយ៉ង់ថាមស៍» បានចុះផ្សាយនូវអត្ថបទពាក់ព័ន្ធនឹង មន្ត្រីម្នាក់បម្រើការងារនៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ឡើងបុណ្យស័ក្តិតួនាទីដូចហោះធ្វើការជាមន្ត្រី ប៉ូលិសបានត្រឹមតែ៣ឆ្នាំសោះ។ នៅពេលនេះទើបមានអ្នកខ្សឹបប្រាប់អង្គភាពយើងទៀតថា លោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ អត្តលេខ៨៥៥៩៥ គឺជាក្រុមបក្ខពួករបស់ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ និងមានបក្ខពួក របស់ អគ្គនាយក ជាច្រើននាក់ទៀតដែលឡើងបុណ្យស័ក្តិខុសប្រក្រតី និងធ្វើទង្វើឱ្យអាប់ឱនដល់កងកម្លាំង នគរបាលជាតិ ក៍មិនមានបញ្ហាអ្វីដែរ។ ពីព្រោះមាន លោកអគ្គនាយកភស្តុភារ ជាអ្នកការពារ និងយកដៃបាំង មេឃបាន។

នៅក្នុងអំឡុង ឆ្នាំ២០២១ មានករណីមន្ត្រីដែលបម្រើការងារនៅ នាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានផ្ញើសារ ចូលទៅក្នុង ផេកហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ពាក់ព័ន្ធ លោកឧត្តម សេនីយ៍ឯក វ៉ា វិចិត្រា និងបក្ខពួកនាំគ្នាផឹកស៊ីសាច់ឆ្កែ ច្រៀងលេងសប្បាយអឺងកងនៅក្នុងអង្គភាពបង្កជាសំ ឡេងរំខានអ្នកធ្វើការងារដទៃទៀតដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ កងកម្លាំងនគរបាល ជាតិ។ ទោះបីជារឿងនេះមន្ត្រីនៅ នាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដឹងឮគ្រប់គ្នាក៍ដោយក៍មិនអាចធ្វើអ្វីលោក  ឧត្តមសេនីយ៍ឯក វ៉ា វិចិត្រា បានដែរដោយសារខ្នងគាត់ក្រាស់ដែលមានខ្សែស្រឡាយជាមួយ អគ្គនាយកភស្តុ ភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ទើបអាចយកដៃបាំងមេឃបានយ៉ាងដូច្នេះ។


រឿងរ៉ាវផឹកស៊ីជួបជុំក្នុងអំឡុងពេល កូវីដ.១៩ ដូចគ្នានោះដែរតែវាសនាខុសគ្នានឹង ឧត្តមសេនីយ៍ទោ អ៊ុក ចាន់ ធួក អត្តលេខ៧៣៥៥៧ ត្រូវបានបណ្តេញចេញពី ក្របខណ្ឌនគរបាលជាតិ ក្រោយពីជួបជុំផឹកស៊ីនៅក្នុង តំបន់ ស្ទឹងមានជ័យ ដោយព្រះរាជក្រឹត្យលេខ ពរល.២១០៤.៣៥៥ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ ចំណែក លោកឧត្តមសេនីយឯក វ៉ា វិចិត្រា នៅតែកាន់តំណែងជា ប្រធាននាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដដែល។

ប្រភពដដែលបានញ្ជាក់ទៀតថា អគ្គនាយក នៃអគ្គនាយកដ្នានភស្តុភារ និងហិរញ្ញវត្ថុ មានទាំងលុយ និងមាន ទាំងអំណាយគ្មាននរណាអាចធ្វើអ្វីគាត់បានទេបើទោះបីជាមានរឿងរ៉ាវមិនចុះសម្រុងនឹងគ្នាជាមួយថ្នាក់ដឹកនាំ ក្នុងអង្គភាពជាមួយគ្នាថែមទាំងមានការប្តឹងដល់ សម្តេចក្រឡាហោម ស ខេង ថែមទៀតផងក៍នៅតែមិនអាច ធ្វើអ្វីពួកគាត់បានដែរ។

រហូតមកដល់សព្វថ្ងៃនេះទៀតសោតគាត់ប្រើអំណាចកៀបសង្គត់ថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់ក្រោមក្នុង អគ្គនាយក ដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ គឺគ្មានអ្នកណាហ៊ានតវ៉ា ឬអាចចេញមុខមកតតាំងជាមួយគាត់បាននោះទេ។

យោងតាមព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិក: ដោយឡែក នៃក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាត្រង់ ជំពូកទី៤ ការត ម្លើងឋានន្តរស័ក្តិ ត្រង់មាត្រា១៥ បានចែងថា ការតម្លើងឋានន្តរស័ក្តិរបស់ មន្ត្រីនគរបាលជាតិកម្ពុជា ត្រូវអនុវត្ត ទៅតាមវេនជ្រើសរើស។ ប៉ុន្តែមិនអាចអនុវត្តបានប្រសិនបើមន្ត្រីនគរបាលជាតិកម្ពុជា ណាបម្រើការងារមិនគ្រប់ តាមលក្ខខណ្ឌ និងរយៈពេលកំណត់។ រយៈពេលដែលត្រូវតម្លើង ឋានន្តរស័ក្ដិ «ថ្នាក់វរសេនីយ៍ត្រី» មានរយៈ ពេលបម្រើការងារ៥ឆ្នាំ។ អីចឹង លោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ និងនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គ នាយក នៃអគ្គនាយដ្ឋានភស្តុភារ និងហិរញ្ញវត្ថុចេះជប់ឆ្នាំចេះយុទ្ធសិល្ប៍ដូចរឿងចិនហុងកុងហើយមើលទៅ…។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានលើកឡើងកន្លងមកថា អាណត្តិនេះ តាមការរាយការណ៍ផ្សេងៗពីគ្នា ហើយតាមការសិក្សាជារួម យុត្តិធម៌សង្គម នឹងអាចប្រើប្រាស់ច្រើននៅក្នុងអាណត្តិទី៧នេះ។ យុត្តិធម៌ មិនមែន ចាប់ផ្ដើមថា ទាល់តែយើងធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនោះទេ តែយើងត្រូវចាប់ផ្ដើមពីខ្លួនយើង ត្រូវហ៊ាន តម្រឹមវះកាត់ អារកាត់ អ្វីដែលមិនល្អប្រសើរកន្លងមក។

ជុំវិញការចោទប្រកាន់ខាងលើ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាពយើងពុំអាចទំនាក់ទំនងសុំ ការបំភ្លឺបានទេពីលោក ឡេង ច័ន្ទវិចិត្រ លោកឧត្តមសេនីយ៍ឯក វ៉ា វិចិត្រា និងលោកនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ការសង្ឃឹមតែមួយគត់ នោះគឺក្នុង អាណត្តិទី៧ នៃរដ្ឋសភានេះ មន្ត្រីថ្នាក់ក្រោមសង្ឃឹមលើ ឯក ឧត្តមអភិសន្ដិបណ្ឌិត ស សុខា ដែលជាក្ដីរំពឹងសម្រាប់មន្ត្រីនៅ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដែល អាចរៀបចំក្បាលម៉ាស៊ីនដឹកនាំ អគ្គនាយកដ្ឋាន ឲ្យកាន់តែល្អប្រសើរឡើង។ សង្ឃឹមថា ពាក្យយុត្តិធម៌សង្គម របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត អាចយកមកប្រើប្រាស់នៅក្នុង អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានទៅ ចុះ៕