ចំណតរថយន្តក្រុងក្នុងបុរីសន្ដិភាព២ត្រូវបានក្រុមហ៊ុន7NG រំលោភទៅយកលក់ឱ្យឈ្មួញខណៈដីឡើងថ្លៃខ្ពស់

0
289

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ អតីតប្រជាសហគមន៍ដីក្រហមជាង៣០០០គ្រួសារ សុំបទអន្តរាគមន៍ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយរំដោះចំណតរថយន្ត ក្រុងក្នុង បុរីសន្តិភាព២ ស្ថិតនៅ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ត្រូវបាន ក្រុមហ៊ុនសេវេនអេនជី (7NG) រំលោភយកទៅលក់ឱ្យឈ្មួញឯកជនកាលពីអំឡុង ឆ្នាំ២០១៩ ខណៈដី នៅតំបន់នោះមានតម្លៃឡើងថ្លៃខ្ពស់ឱ្យគក់សម្គាល់។

ចំណតរថយន្តក្រុងសាធារណៈ បម្រើសេវាឱ្យប្រជាពលរដ្ឋដែលគ្មានមធ្យោបាយធ្វើដំណើរនេះកើតមានក្នុង អាណត្តិលោក កែប ជុតិមា ជាអភិបាលក្រុងភ្នំពេញ ដែលបានយកប្រជាពលរដ្ឋរស់ នៅក្នុង សហគម​ន៍ដី ក្រហម (ប៊ូឌិញ) ឱ្យផ្លាស់ទៅរស់នៅ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ដោយសា លាក្រុង បានធ្វើកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន 7NG ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធមានដូចជា សាលារៀន មន្ទីរពេទ្យ រោងសិប្បកម្ម កន្លែងកម្សាន្ត ផ្សារ និង ចំណតរថយន្តក្រុង ជាដើម។

ក្រុមហ៊ុន 7NG ដោយបានមើលឃើញពីតម្លៃដីនៅតំបន់នោះឡើងថ្លៃខ្ពស់ក៍មានចិត្តលោភឆក់ឳកាស ក្នុងអំ ឡុងពេលប្រទេសកម្ពុជាផ្ទុះ ជំងឺកូវីដ១៩ នៅចុង ឆ្នាំ២០១៩ និងដើម ឆ្នាំ២០២០ ក៍បានរំលោភយកចំណត រថយន្តក្រុងសាធារណៈ នោះទៅពុះច្រៀកលក់ឱ្យឈ្មួញធ្វើ ហាងសាំងអ៊ិលអេអ័រ មួយចំណែកដែលមានទំហំ ជាង៧៦ម៉ែត្រគុណនិង១៩ម៉ែត្រ ហើយនៅសល់មួយចំណែកទៀតដែលមានទំហំប្រហាក់ប្រហែលគ្នាត្រូវបាន ក្រុមហ៊ុនបញ្ជាឱ្យអ្នកគ្រប់គ្រងផ្សារក្នុង បុរីសន្ដិភាព២ យកថ្មចាក់ដីលើកជាពំនូកទាំងយប់ដើម្បីរាំងខ្ទប់ល្មើស នឹងកិច្ចសន្យាមិនឱ្យរថយន្តក្រុងចូលចតបានឡើយ។ ​

យោងតាមពាក្សស្នើសុំបទអន្តរាគមន៍ពី គណៈកម្មការសមាជិក សហគមន៍ដីក្រហមទំាង៧ សរុបមានចំនួន ១៤៦៥គ្រួសារ ដែលកំពុងរស់នៅបច្ចុប្បន្ននៅ ភូមិដំណាក់ត្រយឹង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ គោ រពជូនទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពី ខែកុម្ភៈ ឆ្នាំ២០១៨។ នៅក្នុងលិខិតនោះបានរៀប រាប់ប្រាប់សម្តេចតេជោ មាន៤ចំណុចសំខាន់ៗដែល ក្រុមហ៊ុន 7NG មិនគោរពតាមការសន្យាដូចជា: ទី១.ការ សាងសង់ផ្ទះជាក់ស្តែងមានកម្ពស់៤,២ម៉ែត្រ ទីធ្លាមុខផ្ទះមានទំហំជាក់ស្តែងតែ១១ម៉ែត្រការ៉េ គឺខុសទៅ និងប្រ ការ៣ នៃកិច្ចសន្យា ហើយពុំមានក្រសួងមន្ទីរពាក់ព័ន្ធទាំងឡាយណាមកត្រួតពិនិត្យឡើយ។

ទី២.ការប្រគល់ផ្ទះជាក់ស្តែងបានចំនួនតែ១៣៥៥ល្វែង នៅខ្វះ១១៧ល្វែងស្មើនិង១១៧គ្រួសារដែលមិនបាន ទទួលផ្ទះរហូតមកដល់សព្វថ្ងៃនេះ។ ពួកគាត់ទាំងនោះមានការលំបាកជាខ្លាំងដោយត្រូវបង្ខំចិត្តទៅជួលផ្ទះគេ រស់នៅជាបណ្តោះអាសន្នដើម្បីរង់ចាំការជួយដោះស្រាយរកយុត្តិធម៌ ពីសំណាកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់
ថ្នាក់ដើម្បីជួយដល់ពួកគាត់ដោយសារ ក្រុមហ៊ុន 7NG ចោទប្រកាន់ថា ពួកគាត់ទាំងអស់នោះជាឈ្មោះខ្យល់ ហើយបានយកផ្ទះជាចំណែករបស់ពួកគាត់ទាំងអស់នោះទៅលក់ឲ្យ ក្រុមហ៊ុនអូស្មាន់ហាសាន់​ មួយចំនួន និង​មួយចំនួនទៀតលក់ឲ្យ ក្រុមហ៊ុនស៊ូគូកាអ៊ីន ទុកឲ្យប្រជាពលរដ្ឋទាំង១១៧គ្រួសារ​រស់នៅយ៉ាងមហាសែនវេទ នាដែលអំពើទុច្ចរិកទាំងនេះគឺវាខុសទៅនិងប្រការ១ និងប្រការ២​ នៃកិច្ចសន្យាដែលបានកំណត់ថា សង់ផ្ទះចំ នួន១៤៧២ល្វែង ជាថ្នូរនិងដីទំហំ៣ហិកតា៦០អា គឺជាដីដែល រាជរដ្ឋាភិបាលកម្ពុជា បានសប្បទានឲ្យ សហគ មន៍ដីក្រហមទំាង៧។

ទី៣.សមាជិកសហគមន៍មួយចំនួនបានទទួលតែ ផ្ទះឥដ្ឋក្រហម គ្មានទ្វារ គ្មានបង្អួច​ គ្មានក្រាលឥដ្ឋការ៉ូ ហើយ ត្រូវបង្ខំឲ្យពលរដ្ឋបង់ប្រាក់ក្នុងមួយគ្រួសារចំនួន២៥០០ដុល្លារថែមទៀត ដោយចោទប្រកាន់សមាជិកទាំងអស់ អាចជាឈ្មោះខ្យល់​ដែលខុសទៅ និងប្រការ៣ និងប្រការ៨ នៃកិច្ចសន្យា។ ការចូលរស់នៅក្នុងផ្ទះល្វែងថ្មីពុំ
មានការបង់ប្រាក់អ្វីឡើយ។

ទី៤.នៅចំណុចមួយឃ្លាក្នុងប្រការទី៦ នៃកិច្ចសន្យាបានបញ្ជាក់ថា នៅជាប់ទីតាំងសហគមន៍មានសួនច្បារ មានចំណតរថយន្ត មានទីធ្លាលំហែ មានបង្គោលភ្លើងបំភ្លឺជាដើម។ល។ គឺទុកជាកន្លែងសម្រាប់ហាត់ប្រាណ ជាកន្លែងជួបប្រជុំ និងជាកន្លែងធ្វើពិធីបុណ្យធំៗជាដើម។ ក៍ប៉ុន្តែលោកឧកញ៉ា ស្រី សុធា អគ្គនាយកក្រុមហ៊ុន 7NG​ បន្ទាប់ពីបានចំណេញប្រាក់រាប់រយលានដុល្លារពីការលក់ដីទំហំ៣ហិកតា៦០អា នៅទីតាំងចាស់ហើយ នោះនៅមិនទាន់អស់ចិត្តទៀតបានឆ្លៀតយក ទីតំាងសួនច្បារ​ ទីតាំងទីធ្លាលំហែ និងចំណតរថយន្តមួយ ចំ ហៀង ​ដែលគ្រប់គ្រងដោយសហគមន៍ ទៅពុះច្រៀកធ្វើជា តូបផ្សារលក់ដូរ បានចំនួន១០៥០តូប លក់និងជួល ទៅឲ្យអាជីវករនៅក្នុងសហគមន៍មួយចំនួនតូចនិងទៅឱ្យអាជីវករមកពីក្រៅសហគមន៍មួយចំនួនធំយកលុយវាល់ លានដុល្លារដាក់ហោប៉ាវក្បត់នឹងកិច្ចសន្យាប្រការទី៦ រំលោភលើសេក្តីទុកចិត្តរបស់សហគមន៍ដោយពុំមាន​ ខ្លាចក្រែងចិត្តអ្វីបន្តិចឡើយ។

ទាក់ទងករណីខាងលើនេះបើតាមសម្ដីលោកស្រី ម៉ៅ សុធា មានវ័យ៦៤ឆ្នាំ ដែលជាតំណាង សមាជិកសហ​គមន៍ដីក្រហមទាំង៧ បានលើកឡើងកាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នេះថា នៅក្នុងអំឡុង ឆ្នាំ២០១៩ ក្រុមហ៊ុនសេវេនអេនជី បានចាប់ផ្ដើមលក់បេនអស់មួយចំហៀង លក់ការ៉ូឡា លក់ផ្សារ លក់ផ្ទះ ៧ល្វែង លក់មន្ទីរពេទ្យ មណ្ឌលកុមារកំព្រា និងរោងចក្រ ជាដើម។ល។ សព្វថ្ងៃនេះនៅសេសសល់ចំណត រថយន្តបន្តិចបន្តួច គឺដោយសារប្រជាសហគមន៍បានទៅតវ៉ាដល់ សាលាក្រុងភ្នំពេញ នៅក្នុង ឆ្នាំ២០១៧ ត្រូវ បានលោក ឃួង ស្រេង បញ្ជាឱ្យ គណៈកម្មការ ចុះរៀបចំចំណតដាក់រថយន្តក្រុង ដើម្បីបម្រើសេវាសាធារណៈ នៃសហគមន៍ដីក្រហម ដែលគ្មានមធ្យោបាយធ្វើដំណើរ។

អ្នកស្រីបន្តទៀតថា នៅក្នុងអំឡុង ឆ្នាំ២០១៩ កម្ពុជាផ្ទុះ ជំងឺកូវីដ១៩ ខាងសាលាក្រុង បានដករថយន្តក្រុងទៅ រក្សាទុកសិន តែក្រោយមកត្រូវបានលោក ស្រី សុធា អគ្គនាយក ក្រុមហ៊ុនសេវេនអេនជី និងលោក គឹម យ៉ាន ប្រធានសហគមន៍ទាំង៧ រួមទាំងលោក ស្រី ចន្ធូបានគប់គិតគ្នាលួចលក់ដីសហគមន៍ឱ្យទៅ ពួកឯកជនដដៃ ទៀត។ ដីសហគមន៍នេះជាដីសប្បទានរបស់រដ្ឋ ដែលគ្រប់គ្រងដោយ សហគមន៍ដីក្រហមទាំង៧ ដែលមាន ប្រជាពលរដ្ឋប្រមាណជាង៣០០០គ្រួសារជាម្ចាស់ទឹកដី នៅទីនេះ មិនមែនពួកឧកញ៉ា ឬមេសហគមន៍ទាំង៧ ហ្នឹងទេ។ ហេតុអ្វីក្រុមហ៊ុននិងប្រធានសហគមន៍ ហ៊ាននាំគ្នាលួចលក់ ដីសហគមន៍ របស់ប្រជាពលរដ្ឋ ? តើឱ្យ ពួកខ្ញុំសង្ឃឹមអ្វី ? ទាំងនេះជាសំណួរដែលគ្មានចម្លើយរបស់ តំណាងសហគមន៍ទាំង៧។

បុរសម្នាក់មានវ័យជាង៤០ឆ្នាំ ធ្លាប់រស់នៅ សហគមន៍ដីក្រហម ហើយបច្ចុប្បន្នបានផ្លាស់មករស់នៅ បុរីសន្ដិ ភាព២ គាត់បានទទូចស្នើសុំដល់ សម្ដេចតេជោ ឱ្យជួយធ្វើបទអន្តរាគមន៍ដើម្បីរក្សាចំណតរថយន្តដែលនៅ សេសសល់បន្តិចបន្តួចសម្រាប់ឱ្យ រថយន្តក្រុងចូលចត និងដឹកជញ្ជូនប្រជាពលរដ្ឋក្រីក្រ ដែលគ្មានមធ្យោបាយ សម្ភារធ្វើដំណើរផ្ទាល់ខ្លួន។

ជុំវិញរឿងរ៉ាវខាងលើនេះ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉េត មាសភក្ដី ជាអ្នកនាំពាក្យ សាលា រាជធានីភ្នំពេញ លោក ហែម ដារិទ្ធ អភិបាល ខណ្ឌពោធិសែនជ័យ និងលោក គឹម យ៉ាន ប្រធានសហគមន៍ ទាំង៧ ភ្នាក់ងារយើងមិនអាចទាក់ទងសុំការបំភ្លឺបានទេ។

ចំពោះតំណាង ក្រុមហ៊ុនសេវេនអេនជីលោក ស្រី ចន្ធូ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ វិញអង្គភាពយើង បានទូរស័ព្ទចូលហើយ។ ក៍ប៉ុន្តែមានស្ត្រីម្នាក់បានឆ្លើយថា គាត់ត្រូវជាបងស្រីរបស់លោក ស្រី ចន្ធូ ហើយក៍មិន បានឆ្លើយតបអ្វីទៀតឡើយនៅពេលឮថា ជាអ្នកសារព័ត៌មាន ទូរស័ព្ទចូល។

គួរបញ្ជាក់ថា ករណីខាងលើនេះ វាបានកើតឡើងតាំងពី ឆ្នាំ២០១៧ រហូតមកដល់សព្វថ្ងៃ តែពុំមានដំណោះ ស្រាយអ្វីឡើយ។ ប្រជាសហគមន៍ដីក្រហមទាំង៧ នៅតែធ្វើការព្យាយាមតស៊ូមតិ ជាពិសេសសុំបទអន្តរាគម ន៍ទៅ សម្ដេចតេជោ សែន ឱ្យជួយទប់ស្កាត់ ក្រុមហ៊ុន 7NG ដែលលួចលក់ចំណតរថយន្តនេះឱ្យខាងតែបាន៕

ឧកញ៉ា ស្រី សុធា ឪពុកឧកញ៉ា ស្រី ចន្ធូ

ឧកញ៉ា ស្រី ចន្ធូ កូនប្រុសច្បងលោកឧកញ៉ា ស្រី សុធា